home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រោគសញ្ញាជំងឺរលាកតម្រងនោមស្រួចស្រាវ ស្រីៗកើតច្រើនជាងបុរស

រោគសញ្ញាជំងឺរលាកតម្រងនោមស្រួចស្រាវ ស្រីៗកើតច្រើនជាងបុរស

បើ​និយាយ​ទាក់​ទង​នឹង​តម្រងនោម​​មាន​តួ​នាទី​សំខាន់ ក្នុង​ការ​ចម្រោះ​ជាតិ​ពុល​នានា​នៅ​ក្នុង​រាង​កាយ​យើង។ ប៉ុន្តែ បើ​ថែ​ទាំ​មិន​ល្អ​ទេ​នោះ វា​ក៏​អាច​កើត​ជំងឺ​ផ្សេងៗ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​តម្រងនោម​ដែរ​ដូច​ជា ឆ្លង​រោគ ឬ​រលាក​តម្រង​នោម រហូត​ឈាន​ដល់​រលាក​ស្រួច​ស្រាវ​ក៏​មាន។

មន្ទីរពេទ្យ កាល់ម៉ែត បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ ភាគ​ច្រើន​កើត​លើ​ស្ត្រី​ជាង​បុរស (ក្នុង​ចំណោម​អ្នក​ជំងឺ​ ៥​នាក់ មាន​៤​នាក់​ជា​ស្ត្រី)។ នៅ​ក្នុង​ជីវិត​នៃ​ការ​រស់​នៅ ៣០%នៃ​ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ជំងឺ​នេះ។

ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ​មាន​រោគ​សញ្ញា​ម៉េច​ខ្លះ?

អ្នក​ជំងឺ​រលាក​តម្រង​នោម​ស្រួច​ស្រាវ​តែង​ចេញ​សញ្ញា​ខ្លះ​ដូច​ជា៖
– នោម​ទាស់
– នោម​ញឹក ក្រហាយ
-​ ក្ដៅ​ខ្លួន​ខ្លាំង
– រងា​ញាក់
– ឈឺ​ចង្កេះ
– ជា​ញឹកញាប់​មាន​រណ្ដំ​ថ្គាម។ល។

មនុស្ស​ប្រភេទ​ណា​ប្រឈម​នឹង​ជំងឺ​រលាក​តម្រង​នោម​នេះ?

– អ្នក​ដែល​មាន​គ្រួស​តម្រងនោម
– អ្នក​ជំងឺ​ទឹក​នោម​ផ្អែម
– ស្ត្រី​មាន​ផ្ទៃពោះ
– ចាស់​ជរា(អាយុ​លើស​ពី​៧០)
– អ្នក​ប្ដូរ​តម្រងនោម

កើត​រលាក​តម្រង​នោម​ស្រួច​ស្រាវ ព្យាបាល​យ៉ាង​ម៉េច?

ជា​ទូទៅ ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ ភាគ​ច្រើន​ត្រូវ​ពឹង​ផ្អែក​លើ​លទ្ធផល​បណ្ដុះ​មេរោគ​ខាងលើ ហើយ​រយៈ​ពេល​នៃ​ការ​ព្យាបាល អាច​ប្រែ​ប្រួល​ពី ២-៤​សប្ដាហ៍ ឬ​អាច​លើស​នេះ។ បើ​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​តម្រង​នោម​ស្រួច​ស្រាវ ចាំ​បាច់​ត្រូវ​តែ​សម្រាក​នៅ​មន្ទីរពេទ្យ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ព្យាបាល និង​តាម​ដាន​ស្ថានភាព​ជំងឺ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 14/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត