ជំងឺប្រព័ន្ធផ្លូវទឹកនោម

ជំងឺប្រព័ន្ធផ្លូវ​​ទឹកនោម - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺប្រព័ន្ធផ្លូវ​​ទឹកនោម ​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺប្រព័ន្ធផ្លូវទឹកនោម

ឆ្លងមេរោគលើផ្លូវទឹកនោមមិនទាន់ជាដាច់ អាចរួមភេទបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​​នាំ​ឲ្យ​យើង​មាន​ការ​ឈឺចាប់​ខ្លាំង និង​អស់​ចំណង់​លើ​រឿង​លើ​គ្រែ​​រយៈពេល​ខ្លី។ ជា​ទូទៅ គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​ផ្អាក​ការ​រួម​ភេទ​​សិន ដោយ​រង់ចាំ​ដល់​​ជា​សះស្បើយ​ទាំង​ស្រុង ពីព្រោះ​ថា​ការ​រួម​ភេទ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ទឹក​នោម​ និង​​អាច​ជំរុញ​ឲ្យ​បាក់តេរី​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​ ជា​ហេតុ​នាំ​ឲ្យ​ការ​​ឆ្លង​មេរោគ​កាន់​តែ​​អាក្រក់​ទៅ។ ​​រួម​ភេទ​​​ស្រប​​ពេលមានបង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​មិន​ទាន់​ជា​សះស្បើយ​ មាន​សុវត្ថិភាព​ដែរ​អត់?​ ​​​​​​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី​ពី​រន្ធ​គូទ ដៃ​កខ្វក់​ ឬ​ស្បែក ដែល​ឆ្លង​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​ និង​បន្ត​ទៅ​កាន់​ប្លោក​នោម​ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ផ្លូវ​ទឹក​នោម។ ការ​បង្ក​រោគ​នេះ មិន​មែន​ជា​ជំងឺ​កាមរោគ​ឡើយ ហើយ​ក៏​មិន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​យើង​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​រួម​ភេទ​អាច​បង្ក​ការ​ឈឺចាប់​ និង​រលាក​​បង្ហូរ​នោម​កាន់​តែ​ខ្លាំង។ ចំពោះ​ស្ត្រី សម្ពាធ​លើ​ជញ្ជាំង​ខាង​ក្នុង​ទ្វារ​មាស​ អាច​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ ដោយ​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​​ដោយ​ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​កាន់​តែ​ខ្លាំង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! គ្នា​យើង​ភាគ​ច្រើន ជា​ពិសេស​ស្រី​ៗ​តែ​ម្តង ការ​រួម​ភេទ​ញឹកញាប់​ជា​កត្តា​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ហើយ​ថែម​ទាំង​​ពន្យឿត​ដល់​​ការ​ជា​សះ​ស្បើយ​ថែម​ទៀត​ផង។ មួយ​វិញ​ទៀត​ ការ​ប៉ះពាល់​ប្រដាប់​បន្ត​ពូជ​ក្នុង​ទម្រង់​ណា​មួយ​ សុទ្ធ​តែ​អាច​ជំរុញ​ឲ្យ​បាក់តេរី​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​ ទោះ​បី​ជា​យើង​ប្រើ ឬ​មិន​ប្រើ​ស្រោម​អនាម័យ​ក៏​ដោយ។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ជៀសវាង​ការ​រួម​ភេទ​ រហូត​ដល់​រោគសញ្ញា​បាន​ជា​សះស្បើយ​ទាំង​ស្រុង ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-heart-rate] គន្លឹះ​សុវត្ថិភាព ជាក់ស្តែង ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស ពីព្រោះ​ផ្លូវ​ទឹក​នោម​របស់​ស្ត្រី​ខ្លី​ជាង​បុរស ដែល​​កត្តា​នេះ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បាក់តេរី​ក្នុង​ការ​ឆ្លង​ទៅ​កាន់​ប្លោក​នោម។ ទោះ​ជា​មិន​មាន​វិធីសាស្ត្រ​សុវត្ថិភាព​ក្នុង​ការ​រួម​ភេទ​សម្រាប់​អ្នក​ដែល​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​អាច​អនុវត្តន៍​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​​នៅ​ពេល​ក្រោយ​ ដែល​រួម​មាន៖ នោម​​មុន​ និង​ក្រោយ​រួម​ភេទ […]

ស្វែងរក ជំងឺប្រព័ន្ធផ្លូវទឹកនោម

ជំងឺប្រព័ន្ធផ្លូវទឹកនោម

ប្រុសៗពិបាកនោម ឬនោមដាច់ៗ ប្រយ័ត្នកើតជំងឺរន្ធនោមត្បៀតតូច

មិន​ថា​ប្រុស​មិន​ថា​ស្រី បើ​និយាយ​ពី​បញ្ហា​កើត​ឡើង​លើ​ប្រដាប់​បន្ត​ពូជ​ដូច​ជា​មាន​អារម្មណ៍​អៀនៗ មិន​សូវ​ហ៊ាន​ឲ្យ​អ្នក​ណា​ដឹង​ទេ សូម្បី​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក៏​មិន​ចង់​ដែរ។ សុខភាព​ប្រដាប់​បន្ត​ពូជ ដូច​នឹង​សុខភាព​ទូទៅ​ដែរ បើ​មិន​ថែ​ទាំ​បាន​ល្អ​ទេ ក៏​អាច​កើត​ជំងឺ​បាន​ដែរ ឧទាហរណ៍​ដូច​ជា​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​លើ​មនុស្ស​ប្រុស​ជា​ដើម។ [embed-health-tool-bmr] ​មន្ទីរពេទ្យ កាល់ម៉ែត ឲ្យ​ដឹង​ថា ជា​ធម្មតា បំពង់​បង្ហួរនោម​របស់​បុរស ជា​បំពង់​មូល ទន់ និង​អាច​រីក​រួម​បាន​ក្នុង​អំឡុង​ពេល​ដែល​យើង​បត់​ជើង​តូច។ ការ​រួម​ត្បៀត​តូច​របស់​បំពង់​ទឹក​នោម ជា​ការ​រួម​តូច​ទំហំ​នៃ​បំពង់​បង្ហួរនោម។ ជំងឺ​រន្ធ​នោម​ត្បៀត​តូច​របស់​បុរស​ៗ​អាច​កើត​ឡើង​បាន​ដោយ​សារ​មូលហេតុ​ដូច​ជា៖ រន្ធ​នោម​ត្បៀត​តូច​ពី​កំណើត ដែលជា​ករណី​កម្រ ព្រោះ​តែការ​បើក​មិន​ពេញលេញ​នូវ​សន្ទះ​ភ្នាស រន្ធ​នោម​ត្បៀត​តូច​មក​ពី​កំហុស​បច្ចេកទេស ជា​ករណី​ដែល​ច្រើន​កើត​ឡើង​ជា​ញឹកញាប់ កើត​ឡើង​នៅ​ក្រោយ​ពេល ដាក់​សុង​ទឹក​នោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្ដាល​ឲ្យ​រហែក​ភ្នាស​ខាង​ក្នុង​របស់​បំពង់​បង្ហូរ​ទឹក​នោម រន្ធ​នោម​ត្បៀត​តូច​ក្រោយ​ការ​ប៉ះ​ទង្គិច​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹក​នោម រន្ធ​នោម​ត្បៀត​តូច​ក្រោយ​មាន​ការ​ឆ្លង​ជំងឺ រលាក​បំពង់​បង្ហូរ​ទឹក​នោម គ្នា​យើង​ប្រុស​ៗ​អាច​ចំណាំ​មើល​រោគ​សញ្ញា​នៃ​ជំងឺ​រន្ធ​នោម​ត្បៀត​តូច​នេះ​បាន​ដោយ​សញ្ញា​ពាក់ព័ន្ធ​នឹង​ការ​ស្ទះ​ទឹក​នោម​ដូច​ជា ពិបាកនោម​ ទឹក​នោម​ហូរ​យឺត ហូរ​ដាច់ៗ ឬ​ស្រក់​តក់ៗ និង​ការ​ពិបាក​នោម​អាច​កើត​ឡើង​ភ្លាមៗ ឬ ដោយ​យឺតៗ រហូត​ដល់​នោម​លែង​ចេញ។ អត្ថបទគួរអាន៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ទង្វើប៉ុន្មាននេះអាចប៉ះពាល់ដល់តម្រងនោម ដោយមិនដឹងខ្លួន ចង់ដឹងសុខភាពយើងបែបណា អាចមើលតាមរយៈពណ៌ទឹកនោម ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស