backup og meta

ឆ្លងមេរោគលើផ្លូវទឹកនោមមិនទាន់ជាដាច់ អាចរួមភេទបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 12, 2023

    ឆ្លងមេរោគលើផ្លូវទឹកនោមមិនទាន់ជាដាច់ អាចរួមភេទបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​​នាំ​ឲ្យ​យើង​មាន​ការ​ឈឺចាប់​ខ្លាំង និង​អស់​ចំណង់​លើ​រឿង​លើ​គ្រែ​​រយៈពេល​ខ្លី។ ជា​ទូទៅ គ្រូពេទ្យ​ណែនាំ​ឲ្យ​យើង​ផ្អាក​ការ​រួម​ភេទ​​សិន ដោយ​រង់ចាំ​ដល់​​ជា​សះស្បើយ​ទាំង​ស្រុង ពីព្រោះ​ថា​ការ​រួម​ភេទ​អាច​ប៉ះពាល់​ដល់​ផ្លូវ​ទឹក​នោម​ និង​​អាច​ជំរុញ​ឲ្យ​បាក់តេរី​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​ ជា​ហេតុ​នាំ​ឲ្យ​ការ​​ឆ្លង​មេរោគ​កាន់​តែ​​អាក្រក់​ទៅ។

    ​​រួម​ភេទ​​​ស្រប​​ពេលមានបង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​មិន​ទាន់​ជា​សះស្បើយ​ មាន​សុវត្ថិភាព​ដែរ​អត់?​

    ​​​​​​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី​ពី​រន្ធ​គូទ ដៃ​កខ្វក់​ ឬ​ស្បែក ដែល​ឆ្លង​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​ និង​បន្ត​ទៅ​កាន់​ប្លោក​នោម​ ឬ​ផ្នែក​ផ្សេង​ទៀត​នៃ​ផ្លូវ​ទឹក​នោម។ ការ​បង្ក​រោគ​នេះ មិន​មែន​ជា​ជំងឺ​កាមរោគ​ឡើយ ហើយ​ក៏​មិន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ដែរ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​យើង​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​រួម​ភេទ​អាច​បង្ក​ការ​ឈឺចាប់​ និង​រលាក​​បង្ហូរ​នោម​កាន់​តែ​ខ្លាំង។ ចំពោះ​ស្ត្រី សម្ពាធ​លើ​ជញ្ជាំង​ខាង​ក្នុង​ទ្វារ​មាស​ អាច​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ ដោយ​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​​ដោយ​ការ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​កាន់​តែ​ខ្លាំង។

    ឆ្លងមេរោគលើផ្លូវទឹកនោម២

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    គ្នា​យើង​ភាគ​ច្រើន ជា​ពិសេស​ស្រី​ៗ​តែ​ម្តង ការ​រួម​ភេទ​ញឹកញាប់​ជា​កត្តា​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម ហើយ​ថែម​ទាំង​​ពន្យឿត​ដល់​​ការ​ជា​សះ​ស្បើយ​ថែម​ទៀត​ផង។ មួយ​វិញ​ទៀត​ ការ​ប៉ះពាល់​ប្រដាប់​បន្ត​ពូជ​ក្នុង​ទម្រង់​ណា​មួយ​ សុទ្ធ​តែ​អាច​ជំរុញ​ឲ្យ​បាក់តេរី​ចូល​ទៅ​ក្នុង​បង្ហួរ​នោម​ ទោះ​បី​ជា​យើង​ប្រើ ឬ​មិន​ប្រើ​ស្រោម​អនាម័យ​ក៏​ដោយ។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ជៀសវាង​ការ​រួម​ភេទ​ រហូត​ដល់​រោគសញ្ញា​បាន​ជា​សះស្បើយ​ទាំង​ស្រុង ទើប​ជា​ការ​ប្រសើរ។

    គន្លឹះ​សុវត្ថិភាព

    ជាក់ស្តែង ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស ពីព្រោះ​ផ្លូវ​ទឹក​នោម​របស់​ស្ត្រី​ខ្លី​ជាង​បុរស ដែល​​កត្តា​នេះ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បាក់តេរី​ក្នុង​ការ​ឆ្លង​ទៅ​កាន់​ប្លោក​នោម។ ទោះ​ជា​មិន​មាន​វិធីសាស្ត្រ​សុវត្ថិភាព​ក្នុង​ការ​រួម​ភេទ​សម្រាប់​អ្នក​ដែល​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​អាច​អនុវត្តន៍​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​​នៅ​ពេល​ក្រោយ​ ដែល​រួម​មាន៖

    • នោម​​មុន​ និង​ក្រោយ​រួម​ភេទ
    • ជូត​សម្អាត​តំបន់​ពិសេស​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​សម្អាត​​​ផ្លូវ​ទឹក​នោម​
    • លាង​សម្អាត​ដៃ​មុន​ពេល​​ និង​ក្រោយ​ពេល​រួម​ភេទ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម