– អាហារមានជាតិសរសៃខ្ពស់
អាហារមានជាតិសរសៃធ្វើឱ្យយើងមានអារម្មណ៍ថាឆ្អែត ដូច្នេះយើងអាចនឹងមិនសូវញាំច្រើន ដែលអាចកាត់បន្ថយដល់ការក្រហាយទ្រូង។ យើងអាចទទួលបានជាតិសរសៃពីអាហារទាំងនេះ៖
- ធញ្ញជាតិដូចជា oatmeal និងអង្ករសំរូប
- ដំឡូងជ្វា ការ៉ុតនិងឆៃថាវ
- បន្លែបៃតងដូចជា ទំពាំងបារាំង ខាត់ណាខៀវ និងសណ្ដែកបៃតង

– អាហារមានសារធាតុអាល់កាឡាំង
អាហារអាល់កាឡាំងរួមមាន៖
- ផ្លែចេក
- ផ្លែឪឡឹក
- ផ្កាខាត់ណា
- សណ្ដែកដី គ្រាប់ស្វាយចន្ទី អាល់ម៉ុន
– អាហារមានជាតិទឹក
ការញ៉ាំអាហារដែលមានជាតិទឹកច្រើនអាចធ្វើឱ្យអាស៊ីដក្រពះថយចុះ។ អាហារសម្បូរជាតិទឹករួមមាន៖
- ត្រសក់
- សាឡាត់
- ឪឡឹក
- ទឹកស៊ុបរំងាស់
- តែរុក្ខជាតិ
ពេលណាគួរទៅជួបជាមួយពេទ្យ
ប្រសិនបើមានការក្រហាយទ្រូងពីរដងឬច្រើនដងក្នុងមួយសប្ដាហ៍ ហើយបើទោះជាយើងប្ដូររបបអាហារហើយក៏នៅតែមិនបាត់យើងគួរតែពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហានេះ។ គ្រូពេទ្យ អាចធ្វើតេស្តដើម្បីវាស់ជាតិអាស៊ីដក្នុងក្រពះនិងមើលថាតើការច្រាលអាស៊ីដញឹកញាប់អាចធ្វើឱ្យខូចបំពង់អាហាររបស់យើងឬទេ។