backup og meta

គ្រឿងស្រវឹងប៉ះពាល់ថ្លើមបែបណា? ញ៉ាំកម្រិតណាសុវត្ថិភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 17, 2021

    គ្រឿងស្រវឹងប៉ះពាល់ថ្លើមបែបណា? ញ៉ាំកម្រិតណាសុវត្ថិភាព?

    ពេល​យើង​ផឹក​គ្រឿង​ស្រវឹង ថ្លើម​នឹង​ចាប់​ផ្ដើម​បំបែក​ជាតិ​អាល់កុល ដែល​ការ​បំបែក​នេះ​មិន​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។ ជាតិ​អាល់កុល​ ឬគ្រឿង​ស្រវឹង​ប៉ះ​ពាល់​ថ្លើម​កម្រិត​ណា​នោះ​អាស្រ័យ​លើ​បរិមាណ​គ្រឿង​ស្រវឹង​ដែល​យើង​ផឹក និង​ញឹក​ញាប់​ប៉ុនណា​។

    និយម​ន័យ​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​អាច​រាប់​ពី​ប្រាំ​បី​កំប៉ុង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​ស្រ្តី និង​សម្រាប់​បុរស​ចាប់​ពី​១៥​កំប៉ុង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​សប្ដាហ៍​។ ទោះ​ជា​យើង​ផឹក​ជោគ​​ជាំ​​យូរ​ៗ​ម្ដង ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​មានការ​ខូច​ខាត ឬ​អាច​ស្លាប់​បាន​ផង​ដែរ​។​

    ១. គ្រឿង​ស្រវឹង​ប៉ះពាល់​ថ្លើម​ដោយ​របៀប​ណា?

    បើ​សិន​ជា​យើង​ផឹក​គ្រឿងស្រវឹង​ក្នុង​កម្រិត​តិច​តួច ថ្លើម​អាច​គ្រប់​គ្រង​បាន​មិន​ជា​បញ្ហា​នោះ​ទេ​ ប៉ុន្តែ​បើ​សិន​ជា​យើង​ផឹក​ច្រើន​ នោះ​ថ្លើម​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ដើម្បី​បំបែក​ជាតិ​អាល់​កុល​។ បើ​សិន​ជា​កោសិកា​​ថ្លើម​ធ្វើ​ការ​ធ្ងន់​ធ្ងរ​ពេក អាច​នាំ​ឲ្យ​ថ្លើម​ចាប់​ផ្ដើម​ខូច​។ ការ​ខូច​ថ្លើម​អាច​នាំ​ឲ្យ​កើត​មាន​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ឬ​ថ្លើម​មាន​សម្លាក​ និង​ពេល​ខ្លះ​អាច​បង្ក​ទៅ​ជា​ក្រិន​ថ្លើម​។

    ការ​ផឹក​គ្រឿង​ស្រវឹង​ដែល​មិន​បង្ក​បញ្ហា​ចំពោះ​សុខ​ភាព​គួរ​អនុវត្ត​ដូច​ខាងក្រោម​៖

    • ទាំង​ប្រុស និង​ស្រី មិន​គួរ​ផឹក​គ្រឿង​ស្រវឹង​ដូច​ជា​ស្រាបៀរ​លើស​ពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ឬ​ស្រា​វិញ មិន​គួរ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​។
    • ក្នុង​ករណី​មាន​កម្មវិធី​ផ្សេងៗ ក៏​មិន​គួរ​ផឹក​ស្រាបៀរ​លើស​ពី​បួន​កំប៉ុង​ដែរ​ក្នុង​មួយ​ថ្ងៃ​។

    ក្នុង​ករណី​គ្នា​យើង មិន​អាច​បញ្ឈប់​ខ្លួន​ឯង​ពី​ការ​ផឹក​គ្រឿង​ស្រវឹង យក​ល្អ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។​​

    ជាតិអាល់កុល​ប៉ះ​ពាល់​ថ្លើម

    ២.​រោគ​សញ្ញា​ខូច​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង​

    នៅ​ដំណាក់​កាល​ដំបូង​ៗ​នៃ​ការ​ខូច​ថ្លើម​ដោយ​សារ​គ្រឿង​ស្រវឹង​ ជា​ទូទៅ​មាន​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​តែម្ដង​។ បើ​សិន​ជា​យើង​វិវដ្ដ​ទៅ​ដល់​ដំណាក់​កាល​ក្រិន​ថ្លើម នោះ​រោគ​សញ្ញា​អាច​ធ្ងន់​ធ្ងរ មាន​ដូច​ជា​កើត​លឿង​។​ រោគ​សញ្ញា​ផ្សេង​ទៀត​មាន​ដូច​ជា​ស្រក​ទម្ងន់ ចេះ​តែ​អស់កម្លាំង មិន​ឃ្លាន ហើម​នៅ​កជើង និង​ពោះ វង្វេង ក្អូត​ឈាម ឬ​បត់ជើង​ធំ​មាន​ឈាម ជា​ដើម​។​​

    ៣. ផឹក​គ្រឿងស្រវឹង​ច្រើន​អាច​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​

    ក្នុង​ដំណាក់​កាល​ដំបូង​ៗ​នៃ​ជំងឺ​ថ្លើម​បង្ក​ដោយ​គ្រឿង​ស្រវឹង អ្នក​ផឹក​ពេល​ខ្លះ​អាច​វិវដ្ដ​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម។ នៅ​ដំណាក់​កាល​នេះ ពេល​ខ្លះ​អាច​បាន​ធូរ​ទៅ​វិញ​ដែរ បើ​សិន​ជា​យើង​ឈប់​ផឹក​គ្រឿង​ស្រវឹង។ ដូច​គ្នា គ្រូពេទ្យ​អាច​ណែ​នាំឲ្យ​យើង​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ និង​របប​អាហារ​ខ្លះ​ៗ ដើម្បី​ជួយ​ឲ្យ​ថ្លើម​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​។ ក្រៅ​ពី​ជំងឺ​នេះ ការ​ផឹក​គ្រឿងស្រវឹង​យូរ​ឆ្នាំ អាច​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង និង​នាំ​ឲ្យ​ក្រិន​ថ្លើម​ផង​ដែរ​។

    ទោះ​បី​យើង​ជា​មនុស្ស​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ និង​យូរ​ឆ្នាំ​ក៏​ដោយ ការ​កាត់​បន្ថយ ឬ​ឈប់​ផឹក​គ្រឿង​ស្រវឹង មាន​សារសំខាន់​ និង​ផ្ដល់​ផលប្រយោជន៍​ទាំង​រយៈពេល​ខ្លី និង​វែង​ដល់​ថ្លើម និង​សុខ​ភាព​ទូ​ទៅ​ផ្សេង​ទៀត​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម