របបអាហារមួយចំនួនដូចជាអាហារមានជាតិសរសៃ បន្លែ ផ្លែឈើ និងការផឹកទឹកបានគ្រប់គ្រាន់ សុទ្ធតែអាចជួយសម្រាលបញ្ហាទល់លាមក ខណៈដែលអាហារមួយចំនួនបែរជាធ្វើឲ្យបញ្ហាទល់លាមកកាន់តែធ្ងន់ធ្ងរទៅវិញ។ តើមានអាហារអ្វីខ្លះគួរកាត់បន្ថយ ឬចៀសវាងបើយើងមានបញ្ហាទល់លាមក?
១. ចេកខ្ចី
ខណៈដែលចេកទុំ អាចជួយសម្រួលអាការៈទល់លាមក ចេកខ្ចីអាចធ្វើឲ្យបញ្ហាទល់លាមកកាន់តែអាក្រក់ឡើង។ ចេកខ្ចីអាចធ្វើឲ្យយើងទល់លាមក ដោយសារតែសម្បូរដោយជាតិជ័រ ដែលអាចធ្វើឲ្យរាងកាយពិបាកក្នុងការរំលាយ។ ដូចគ្នាដែរ ចេកក៏មានជាតិសរសៃដែលអាចទាញជាតិទឹកពីពោះវៀនតូច និងលាមកផងដែរ។ ដូចនេះ បើយើងកំពុងខ្វះជាតិទឹក ហើយញ៉ាំចេកខ្ចីទៀត នោះវានឹងធ្វើឲ្យបញ្ហាទល់លាមកកាន់តែអាក្រក់ឡើង។