មួយថ្ងៃអាចផោមដល់ទៅ ២៣ដង ចុះបើ​ទប់​ផោម​មាន​បញ្ហា​អ្វី​ឬ​អត់​?

    មួយថ្ងៃអាចផោមដល់ទៅ ២៣ដង ចុះបើ​ទប់​ផោម​មាន​បញ្ហា​អ្វី​ឬ​អត់​?

    នៅ​ពេល​រាងកាយ​យើង​ បង្កើត​ហ្គាស​ច្រើន​ជ្រុល​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ ​វា​នឹង​បញ្ចេញ​មក​ក្រៅ​តាម​រយៈ​ការ​ភើ​ និង​ផោម​។ ហ្គាស​​កើត​មាន​​ឡើង​ជា​ធម្មតា​ នៅ​អំឡុង​ពេល​ដែល​យើង​​រំលាយ​អាហារ​ និង​នៅ​ពេល​​ដែល​យើង​ស្រូប​ខ្យល់​ជាមួយ​នឹង​អាហារ​​។​ ហ្គាស​នេះ​ នឹង​កកើត​ឡើង​កាន់​តែ​ឆាប់​រហ័ស​ បើសិនជា​យើង​ជក់បារី​ ប្រើ​ទុយយោបឺតទឹក​​ ឬ​ញ៉ាំ​អាហារ​ដែល​ពិបាក​រំលាយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​នឹង​​មាន​ហ្គាស​កាន់​តែ​ច្រើន​ឡើង​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ទល់​លាមក​​ ឬ​​មាន​ជំងឺ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​

    ជា​ទូទៅ​ ​​យើង​ផោម​ចាប់​ពី​៥ទៅ​២៣​ដង​ក្នុង​មួយ​ថ្ងៃ​ ប៉ុន្តែច្បាស់ណាស់ថាអ្នកខ្លះតែង​តែ​មាន​អារម្មណ៍​ខ្មាសអៀន​ ឬ​​​តានតឹង​ នៅ​ពេល​ដែល​ផោម​ញឹកញាប់​ ឬ​មាន​ក្លិន​មិន​ល្អ​ ឬ​ក៏​ត្រូវ​ផោម​នៅ​​ទីសាធារណៈ​ជាដើម។​​ ហេតុដូច្នេះ​ហើយ​ ទើប​មាន​អ្នក​ខ្លះ​ព្យាយាម​ទប់​ផោម​ រហូត​ទាល់​តែ​​​​ដល់​កន្លែង​ដែល​ស័ក្ដិសម​ ទើប​ហ៊ាន​បញ្ចេញ​មក​ក្រៅ​​។​ ​​​​​​

    . តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ទប់​ផោម​?

    ​​នៅ​ពេល​ដែល​យើង​ផោម​ ហ្គាស​នឹង​បម្លាស់ទី​​ពី​ពោះវៀន​តូច​ទៅ​កាន់​ចុង​ពោះវៀន​ធំ​ ហើយ​ក៏​ចេញ​មក​ក្រៅ​តាម​ទ្វារ​ធំ​។​ ​ប៉ុន្តែ​ ប្រសិនបើ​​យើង​ត្បៀត​សាច់ដុំ​ទ្វារ​​ធំ​ ​​យើង​អាច​ទប់​ផោម​បាន​មួយ​រយៈ​។ ​ប៉ុន្តែ​ ​សម្ពាធ​នឹង​ចាប់ផ្ដើម​បង្កើត​ជា​​ហ្គាស​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ ​បន្ថែម​ពី​នេះ​ ​​ការ​ទប់​ផោម ​នឹង​ធ្វើ​​យើង​អាច​មាន​អាការៈ​ដូចជា​ឈឺ​ចាប់​ ​ហើម​ពោះ​ ​មិន​ស្រួល​ខ្លួន​ និង​ពិបាក​​ក្នុង​ការ​រំលាយ​អាហារ​ជាដើម​​។​

    ​​. ​តើ​ធ្វើ​យ៉ាងម៉េច​ទើប​បញ្ចៀស​ការ​​​ផោម​បាន​?

    ​​ពិត​ណាស់​ ​យើង​មិន​ចាំបាច់​​ទប់​ហ្គាស​ទៀត​​​នោះ​ទេ​ ប្រសិន​ជា​យើង​អាច​ការពារ​កុំ​ឲ្យ​ផោម​​បាន​។​ ​ជាក់ស្តែង​ ហ្គាស​នៅ​ក្នុង​ពោះវៀន​កើត​ឡើង​ដោយ​ការ​រំលាយ​អាហារ​។​ ដូច​នេះ​​ ​ការ​​​កំណត់​របប​អាហារ​​​ត្រឹមត្រូវ​ គឺ​ពិត​ជា​​មាន​អត្ថ​ប្រយោជន៍​​យ៉ាង​ច្រើន​ដល់​រាងកាយ​ ក៏​ដូចជា​បញ្ចៀស​បញ្ហា​​ហ្គាស​មិន​ល្អ​នៅ​ក្នុង​ពោះវៀន​របស់​យើង​ថែម​ទៀត​ផង​។

    ទប់ផោម២

    អាហារ​ដែល​គួរ​ចៀសវាងបើមិនចង់​ផោម​ញឹក​​​

    • ​​សណ្ដែក​ សាឡាត់ ខាត់ណា ស្ពៃ​ក្តោប​ ខ្ទឹម​បារាំង ផ្សិត។ល។​​​​
    • ស្រាបៀ​
    • ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន

    ការ​ផ្លាស់ប្ដូរ​បែប​​បទ​​ក្នុង​ការ​រស់​នៅ

    • ញ៉ាំ​ ឬ​ផឹក​យឺតៗ​ ​
    • ញ៉ាំ​អាហារ​តិចតួច​​ និង​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​កាត់​បន្ថយ​ស្រ្តេស​នៅ​ប្រព័ន្ធ​រំលាយ​អាហារ​
    • ​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​​បញ្ចេញ​ហ្គាស​ពី​ប្រព័ន្ធ​រំលាយ​អាហារ​
    • កុំ​ជក់បារី​

    . ​​​ផោម​​​ និង​​ហានិភ័យ​សុខភាព

    ជា​ធម្មតា​ ​ការ​ផោម​កម្រ​នឹង​បង្ក​ទៅ​ជា​លក្ខខណ្ឌ​សុខភាព​ធ្ងន់ធ្ងរ​ណាស់​។​ ប៉ុន្តែ​ ប្រសិនជា​យើង​​ផោម​លើស​កម្រិត​ (​ច្រើន​ជាង​២៥ដង​ ក្នុង​មួយ​​ថ្ងៃ) ឬ​ក៏​មាន​ក្លិន​​មិន​ល្អ​ខ្លាំង​ ​វា​ក៏​អាច​ជា​សញ្ញា​នៃ​មូលហេតុ​ចម្បង​​​​ផ្សេង​ៗ​​ផង​ដែរ​។

    នៅ​ក្នុង​ករណី​ដែល​យើង​ព្យាយាម​ទប់​ផោម​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ ឬ​កត់​សម្គាល់​ឃើញ​ពី​រោគសញ្ញា​​ដូច​ខាងក្រោម​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទាន់​ពេលវេលា​។

    គួរស្វែងយល់បន្ថែម៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Health Check: what happens when you hold in a fart? – https://theconversation.com/health-check-what-happens-when-you-hold-in-a-fart-98310
    Holding in a Fart: What Happens—Plus, How to Fart Less – https://www.thehealthy.com/digestive-health/holding-in-farts/
    How to Hold in a Fart (with Pictures) – https://www.wikihow.com/Hold-in-a-Fart
    9 reasons why you should never hold a fart – https://timesofindia.indiatimes.com/life-style/health-fitness/photo-stories/9-reasons-why-you-should-never-hold-a-fart/photostory/59424837.cms

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 05/07/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត