តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

រូបមន្តធម្មជាតិទាំង៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្តិសិទ្ធិ

រូបមន្តធម្មជាតិទាំង៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្តិសិទ្ធិ

ពោះវៀន​ធំ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​​ទាញ​យក​​វីតាមីន​ សារធាតុ​ចិញ្ចឹម​ ទឹក​ និង​អំបិល​ពី​អាហារ​ដែល​​ពិបាក​រំលាយ​ ដើម្បី​ជួយ​កម្ចាត់​រាល់​កាកសំណល់​រឹង​ចេញ​ពី​រាងកាយ​។​ ពិត​ណាស់​ យើង​ចាំបាច់​ត្រូវ​​សម្អាត​ពោះវៀន​ធំ​​ ប្រសិនបើ​​មុខងារ​ពោះវៀន​ធំ​មាន​បញ្ហា​ ដូចជា​នៅ​ពេល​ដែល​ពោះវៀន​ធំ​ស្រូប​យក​ជាតិ​ពុល​ ដើម្បី​បញ្ចេញ​​ចោល​​​ពី​រាងកាយ ដែល​ជា​លទ្ធផល​ យើង​អាច​ប្រឈម​នឹង​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ ឡើង​ទម្ងន់​ អស់​កម្លាំង ទល់​លាមក​ ហើម​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ យើង​ក៏​អាច​ធ្វើ​ការ​សម្អាត​ពោះវៀន​ធំ​តាម​បែប​ធម្មជាតិ​ ដោយ​អនុវត្ត​តិចនិក​ងាយ​ៗ​​ទាំង​ប្រាំនេះ​។

១. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​

វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល​ និង​ល្អ​បំផុត​ គឺ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ព្រម​ទាំង​ជួយ​ឲ្យ​សរីរាង្គ​ទាំង​មូល​មាន​ដំណើរការ​ប្រក្រតី​។ មួយ​វិញ​ទៀត​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​អាច​ជួយ​កម្ចាត់​សារធាតុ​ពុល​ផ្សេង​ៗ​ពី​ក្នុង​រាងកាយ​ថែម​ទៀត​ផង​។

កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ

កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

Verifying...

២. ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​

ទន្ទឹម​នឹង​នេះ​ដែរ ទឹក​ផ្លែ​ប៉ោម​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​សម្អាត​ពោះវៀន​ធំ​ដូច​គ្នា​។ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ អាច​ជួយ​​ឲ្យ​ពោះវៀន​ធំ​មាន​ដំណើរការ​ប្រក្រតី​ និង​ជួយ​ឲ្យ​ថ្លើម​មាន​សុខភាព​ល្អ​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ការ​សម្អាត​ពោះវៀន​ធំ​ យើង​គួរ​ញ៉ាំ​ទឹក​ផ្លែ​ប៉ោម​មួយ​កែវ​ និង​ញ៉ាំ​ទឹក​​ធម្មតា​មួយ​កែវ​​ទៀត​នៅ​កន្លះ​ម៉ោង​ក្រោយ។

៣. ទឹក​ក្រូច​ឆ្មារ​

ទឹក​ក្រូច​ឆ្មារ ​សម្បូរ​ទៅ​ដោយ​វីតាមីន​C ​ខ្ពស់​ ដែល​​ល្អ​ឥត​ខ្ចោះ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​។ ​យើង​អាច​លាយ​ទឹក​ក្រូច​ឆ្មារ​ ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ និង​ទឹក​ឃ្មុំ​ ដើម្បី​ជួយ​ឲ្យ​ថ្លើម​ ពោះវៀន​ធំ និង​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​មូល​​មាន​សុខភាព​ល្អ និង​ដំណើរការ​​រលូន​។

សម្អាតពោះវៀនធំ២

៤. ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ​​

ជាមួយ​គ្នា​នេះ​ យើង​គួរ​ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ​រយៈពេល​ពីរ​បី​ថ្ងៃ​ និង​ញ៉ាំ​ទឹក​បន្លែ​ស្រស់​​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ពីព្រោះ​ថា​បន្លែ​បៃតង​ និង​បន្លែ​ស្លឹក​បៃតង​អាច​ជួយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ​។ មួយ​វិញ​ទៀត ពពួក​បន្លែ​ទាំង​នេះ​​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ និង​អង់ស៊ីម​ខ្ពស់​ ដែល​អាច​ផ្ដល់​ថាមពល​ដល់​រាងកាយ​បាន​យ៉ាង​ល្អ​ប្រសើរ​។

៥. ទឹក​ដោះ​គោ​ជូរ​

ក្នុង​ការ​សម្អាត​ពោះវៀន​ធំ ទឹក​ដោះ​គោ​ជូរ​ជា​ជម្រើស​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​ ពី​ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ល្អ​សម្រាប់​រាងកាយ​ និង​ជួយ​ពន្លឿន​ដល់​​​ដំណើរការ​រំលាយ​អាហារ​។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ជូរ​ក៏​អាច​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ក្រពះ​ និង​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​ផង​ដែរ​។

ចំណុចសំខាន់

យើង​ក៏​អាច​ធ្វើ​ការ​សម្អាត​ពោះវៀន​ធំ​តាម​បែប​ធម្មជាតិ​ ដោយ​អនុវត្ត​តិចនិក​ងាយ​ៗ​​ទាំង​៥​​នេះ​៖
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • កុំ​រំលង​ទឹក​ផ្លែ​ប៉ោម​
  • ​ទឹក​ក្រូច​ឆ្មារ​ជា​ជម្រើស​មិន​អាច​ខ្វះ​បាន​
  • ជៀសវាង​ញ៉ាំ​អាហារ​ចៀន​ និង​អាហារ​កែ​ច្នៃ
  • ទឹក​ដោះ​គោ​ជូរ​ល្អ​បំផុត​​សម្រាប់​ពោះវៀន​ធំ​
health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត