តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារ ៣ មុខ គួរចៀសវាងអំឡុងរដូវភ្លៀង

អាហារ ៣ មុខ គួរចៀសវាងអំឡុងរដូវភ្លៀង

រដូវភ្លៀងគឺជារដូវដែលសម្បូរទៅដោយបន្លែ និងផ្លែឈើជាច្រើន តែវាក៏ជារដូវ​ដែលមានអត្រា​ពុល​អាហារ រាក និងជំងឺផ្សេងៗទៀតខ្ពស់ដែរ។ ក្នុងរដូវនេះ​​សមត្ថភាពរំលាយ​អាហាររបស់យើង​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវប្រយ័ត្នក្នុង​ការញុំាអាហារ។ តើយើងគួរចៀសវាងញុំាអាហារ​ណាខ្លះក្នុង​អំឡុង​រដូវភ្លៀងនេះ?

លោកស្រ្តីវេជ្ជបណ្ឌិត Akanksha Mishra ជំនាញផ្នែកអាហាររូបត្ថម្ភបានលើក​ឡើងថា “ រដូវភ្លៀង​គឺ​ជា​ពេលវេលានៃការបង្ករោគដូចជា ក្អក ផ្តាសាយ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និង​រលាក​សួត។ ដូច្នេះយើងត្រូវញុំាអាហារ​ដែលមានតុល្យភាព និងស្រួលក្នុងការរំលាយ” ។ យើងត្រូវ​ចៀស​វាងអាហារដូចជា៖

១. អាហារបំពង

ការញុំាអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ពេលពួកវាទៅដល់ពោះ​វៀន​​ធំ ពួកវា​ត្រូវបាន​បំបែកទៅជាអាស៊ីដខ្លាញ់ដែលបណ្តាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កឱ្យទៅជារាក។

២. ភេសជ្ជៈមានជាតិហ្គាស

ភេសជ្ជៈមានជាតិហ្គាសអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្តាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើម​ពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយរបស់យើង។

បញ្ហាប្រព័ន្ធរំលាយអាហារ

៣. អាហារនិងបន្លែឆៅ

អាហារ និងបន្លែឆៅសម្បូរទៅដោយបាក់តេរី និងវីរុស។ វាអាចធ្វើឱ្យយើង​រាក​ ឬឆ្លងមេរោគ​ចូល​ក្រពះ និងពោះវៀន។

អាហារគួរចៀសវាងអំឡុងរដូវភ្លៀង

យើងត្រូវលាងបន្លែ ត្រី សាច់ និងផ្លែឈើឱ្យបានស្អាតល្អ ជាពិសេសបន្លែស្លឹក និងផ្សិត ព្រោះសីតុណ្ហភាព និងសំណើមនៅក្នុងរដូវភ្លៀងអំណោយផលដល់ការលូតលាស់បាក់តេរី និងមេរោគ​ផ្សិត​លើបន្លែស្លឹក និងផ្សិត។ លើសពីនេះ​ទៅទៀតយើង​ត្រូវញុំាអាហារ​ដែលឆ្អិនល្អ​ដើម្បីចៀសវាង​ការឆ្លងមេរោគផ្សេង​ៗ និងត្រូវញុំាទឹកឱ្យបានច្រើនចៀសវាងការខ្សោះជាតិទឹក។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 07/09/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត