home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Alcohol withdrawal syndrome (ជំងឺញៀនស្រា)

និយមន័យ|រោគសញ្ញា|មូលហេតុ|កត្តាហានិភ័យ|រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល|ចំណុចគួរយល់ដឹងបន្ថែម
Alcohol withdrawal syndrome (ជំងឺញៀនស្រា)

និយមន័យ

ជំងឺ​ញៀនជាតិស្រាជា​អ្វី​?

អ្នក​ជំងឺ​ដែល​ប្រមឹក​មួយ​ចំនួន​ពេល​ដែល​ផ្ដាច់​ស្រា​តែង​តែ​ជួប​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ក៏​ដូចជា​រាង​កាយ​មួយ​ចំនួន​ ដែល​អាច​មាន​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ​រហូតដល់មិន​អាច​ទ្រាំ​បាន​ ដោយ​អ្នក​ខ្លះ​អាច​ទៅ​ជា​រវើរវាយ​និង​ប្រកាច់​បាត់​ស្មារតី​ទៀត​ក៏​មាន​ ហើយ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។

រោគសញ្ញា

រោគសញ្ញា​ទាំង​ឡាយ​នៃ​ជំងឺ​នេះ​អាច​លេច​ឡើង​ចន្លោះ​ពេល​៦ម៉ោង​ទៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ឈប់​ផឹក​ស្រា​ដែល​អាច​មាន​ដូចជា​៖

  • ញ័រដៃ​ជើង​
  • ថប់​បារម្ភ
  • ចង្អោរ
  • ក្អួត
  • ឈឺ​ក្បាល
  • បេះដូង​លោត​ញាប់
  • បែក​ញើស
  • នៅ​មិន​សុខ​ក្នុង​ខ្លួន​
  • វង្វេង
  • ឧស្សាហ៍​យល់​សប្ដ​អាក្រក់​
  • លើសសម្ពាធ​ឈាម​

​សញ្ញា​ទាំង​នេះ​កើត​នៅ​ពេល​ដែល​ជាតិ​ស្រា​ថយ​ចុះ​ក្នុង​ឈាម​។​ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ឈាន​ដល់​ ជំងឺ​មមើមមាយ​​ទៀត​ក៏​មាន​ដែល​មាន​រោគសញ្ញា​ដូចជា​៖

  • វង្វេងវង្វាន់​និយាយ​ស្ដាប់​គ្នា​មិន​បាន​
  • លេស​ឡះ​ខ្លាំង​
  • ក្ដៅ​ខ្លួន
  • ប្រកាច់
  • ស្រមើ​ស្រមៃ​ថា​ដូច​មាន​ភ្លើង​ឆេះ​ ឬ​រមាស់​ពេញ​ខ្លួន​ដោយ​គ្មាន​មូលហេតុ
  • ឃើញ​វត្ថុ​ចម្លែក​ដែល​អាច​មើល​ឃើញ​តែ​ម្នាក់​ឯង

ដោយសារ​សញ្ញា​ទាំង​នេះ​អាច​លេច​ឡើង​ផ្សេងៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​ដូចនេះ​គួរ​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ទាន់​ពេល​វេលា​។

មូលហេតុ

ស្រា​ ឬ​ជាតិ​អាល់កុល ​ត្រូវ​បាន​គ្រូពេទ្យ​បង្ហាញ​ថា​មាន​ចលនការ​បន្ថយ​អំពើ​របស់​ប្រព័ន្ធ​ប្រសាទ​ពិសេស​គឺ​ខួរ​ក្បាល​តែ​ម្ដង​។​ នៅ​ពេល​ដែល​មាន​សារធាតុ​ស្រា​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រសាទ​យូរៗ​ទៅ​ខួរក្បាល​នឹង​ស៊ាំ​នឹង​សារធាតុ​នេះ​ លុះ​ពេល​ដែល​យើង​ឈប់​ផឹក​ស្រា​ភ្លាមៗ​រោគសញ្ញា​វា​នឹង​លេច​ឡើង​បង្ក​ជា​បញ្ហា​។

ញៀនស្រា

កត្តាហានិភ័យ

យើង​ជួប​ប្រទះបញ្ហានេះ​​ភាគច្រើន ​គឺ​នៅ​លើ​មនុស្ស​ពេញ​វ័យ​ ប៉ុន្តែ​ចូល​មក​ដល់​សម័យ​បច្ចុប្បន្ន​ដែល​ស្រា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​វ័យ​អាច​រក​ជាវ​បាន​តាម​ចិត្ត​នេះ​ យើង​ឃើញ​ថា​កុមារ​មួយ​ចំនួន​តូច ​និង​ក្មេង​ជំទង់​ក៏​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ដែរ។ ​អ្នក​ទាំង​នេះ​នឹង​ប្រឈម​នឹង​ការ​លាង​សម្អាត​​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​នៅមន្ទីរពេទ្យ។

ការ​ផឹក​ជោគ​ជាំ​ស្រវឹង​ខួប​រាល់​ថ្ងៃ​គឺ​ជា​កត្តា​មួយ​ដែល​បង្ហាញ​ថា​កំពុង​ឈាន​ទៅ​រក​គ្រោះថ្នាក់​ដែល​សំគាល់​បាន​តាម​រយៈ៖

  • ផឹក​លើក​ដាច់​ ៤​កែវ​ ភ្លាមៗ​ចំពោះ​ស្ត្រី
  • ផឹក​លើក​ដាច់​ ៥កែវ​ ឬ​ច្រើន​ជាង​នេះ​ភ្លាមៗ​ចំពោះ​បុរស

យោង​តាម​អង្គការ​ការពារ​សុខភាព​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​គេ​បាន​កំណត់​ថា​​ សម្រាប់​ស្ត្រី​គឺ​ផឹក​លើស​ពី​៨​កែវ​ក្នុង​១​សប្ដាហ៍ ​ហើយ​បុរស​វិញ​គឺ​ផឹក​លើស​ពី​១៥​កែវ​ ដែល​គេ​បែងចែក​ប្រភេទ​គ្រឿង​ស្រវឹង​និង​កំណត់​អត្រា​ក្នុង​មួ​យកែវ​ដូច​ខាង​ក្រោម​នេះ​៖

  • ១៤៥​ មិល្លីលីត្រ​ នៃ​ស្រា ​ស​ ស្រា​ថ្នាំ​ ស្រា​វីស្គី គោញាក់ ស្រា​ស​បរទេស​ដូចជា​ gin, rum ឬ​ vodka
  • ១៤៤ មិល្លីលីត្រ​ ស្រា​ទំពាំងបាយជូ
  • ២៣៥ មិល្លីលីត្រ ​នៃ​ស្រា​បិទ​ពី​ស្រូវ​សាឡី
  • ៣៥៥ មិល្លីលីត្រ ​ស្រាបៀ

រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល

រោគវិនិច្ឆ័យ

គ្រូពេទ្យ​នឹង​សាក​សួរ​ពី​ព័ត៌មាន​ទូទៅ​ និង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ព្រម​ទាំង​ស្វែង​រក​សញ្ញា​ដូចជា​៖

ញ័រដៃ​ជើង​ បេះដូង​លោត​ញាប់​ សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ និង​គ្រុន​ក្ដៅ​ជា​ដើម​។ បន្ទាប់​មក​គាត់​នឹង​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ដើម្បី​វាស់​ជាតិ​ពុល​ក្នុង​ខ្លួន​។

តាម​វិទ្យាស្ថាន​គ្រប់​គ្រង​អាការៈ​ដែល​កើត​ពី​ការ​ញៀន​ជាតិ​ស្រវឹង​បាន​កំណត់​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ​បាន​ដោយ​គិត​លើ​សញ្ញា​ទាំង​១០​ខាង​ក្រោម​នេះ​៖

  • លេស​ឡះ​
  • ថប់​បារម្ភ
  • ហឹង​ត្រចៀក
  • ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ
  • ឈឺ​ក្បាល
  • ក្អួត​ ឬ​ចង្អោរ
  • បែក​ញើស​ភ្លាម​ៗ​គ្មាន​មូលហេតុ
  • សញ្ញា​រំខាន​លើ​ស្បែក
  • ញ័រ​ដៃ​ជើង
  • ស្រមៃ​ឃើញ​វត្ថុ​ប្លែកៗ​តែ​ម្នាក់​ឯង

ហើយ​គ្រូពេទ្យ​នឹង​អាច​សួរ​សំនួរ​ខាង​ក្រោម​ផ្សេង​ទៀត​ដូចជា៖

  • តើ​ខ្ញុំ​ជា​នរណា?
  • ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី?
  • តើ​មាន​អារម្មណ៍​ដូច​មាន​កៅស៊ូ​រឹត​ក្បាល​ដែរ​ឬទេ?
  • ឈឺ​ពោះ​ទេ?
  • តើ​មាន​អារម្មណ៍​ថា​ដូច​មាន​សត្វ​វៀរ​លើ​ស្បែក​ឬទេ?

ការ​ព្យាបាល​

ការ​ព្យាបាល​នៅ​ផ្ទះ​៖​ ប្រសិន​ក្នុង​ករណី​អាការៈ​ស្រាល​អាច​មើល​ថែ​បន្ត​នៅ​ផ្ទះ​បាន​មិន​ចាំ​បាច់​សម្រាក​ពេទ្យ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​មាន​អ្នក​តាម​ដាន​ស្ថាន​ភាព​ឲ្យ​បាន​ជាប់​លាប់​ក្នុង​ករណី​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​។​ ដូច​គ្នា​ដែរ អ្នក​ជំងឺ​ត្រូវ​កំណត់​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ ​ប្រសិន​បើ​នៅ​ផ្ទះ​ម្នាក់ឯង​មិន​មាន​គ្នា​មើល​ថែ​ទេ​អាច​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​វិធី​ដោះ​ស្រាយ​ក្នុង​បញ្ហា​នេះ​បាន​។

ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៖​ នៅ​ពេល​មាន​អាការៈ​ធ្ងន់ធ្ងរ​គឺ​ត្រូវ​ការ​ថែទាំ​ពី​គ្រូពេទ្យ​ហើយ។​ អ្នកជំងឺ​អាច​នឹង​បញ្ចូល​សេរ៉ូម​តាម​សរសៃ​វ៉ែន ​និង​ថ្នាំ​បន្ថយ​អាការៈ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។

ការ​ព្យាបាល​ដោយ​ថ្នាំ​៖​ ដែល​នៅ​ពេល​នេះ​យើង​ត្រូវ​ការ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​ និង​ថ្នាំ​ងងុយ​គេង​ជាដើម​ដូចជា​៖

  • Ativan
  • Klonopin
  • Xanax
  • Valium

ដោយសារ​តែ​ជាតិ​ស្រា​អាច​ធ្វើ​ឲ្យ​បាត់​បង់​សារធាតុ​ចិញ្ចឹម​និង​វីតាមីន​បម្រុង​រាងកាយ​ដ៏​សំខាន់​ដូចនេះ​ហើយ​បន្ទាប់​ពី​ព្យាបាល​ឬ​អំឡុង​ពេល​ព្យាបាល​ពេទ្យ​អាច​ផ្ដល់​ឲ្យ​ដើម្បី​បង្គ្រប់​សារធាតុ​ទាំង​នេះ។

ចំណុចគួរយល់ដឹងបន្ថែម

អ្នក​មាន​ជំងឺ​ញៀន​ស្រា​ គឺ​ត្រូវ​ការ​ការ​ផ្ដល់​កម្លាំង​ចិត្ត​ជា​ចាំបាច់ ​ដូច​នេះ​អ្នក​ជំងឺ​ត្រូវ​ជ្រើស​រើស​បរិស្ថាន​ដែល​ល្អ​សម្រាប់​ព្យាបាល​ដូចជា៖

  • កន្លែង​ស្ងប់ស្ងាត់​
  • មាន​ពន្លឺ​គ្រប់​គ្រាន់​ និង​ស្រទន់
  • ការ​ប្រាស្រ័យ​ទាក់​ទង​មនុស្ស​ដទៃ​ទៀត ​ត្រូវ​មាន​កម្រិត
  • បរិយាកាស​ល្អ​និង​ព ពេញ​ទៅ​ដោយ​បុគ្គល​វិជ្ជមាន
  • របប​អាហារ​មាន​តុល្យភាព​និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

What Is Alcohol Withdrawal? https://www.webmd.com/mental-health/addiction/alcohol-withdrawal-symptoms-treatments#2 Accessed March 31, 2018

Alcohol Withdrawal Syndrome https://www.healthline.com/health/alcoholism/withdrawal#1 Accessed March 31, 2018

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយថ្ងៃទី 31/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x