កុំលាក់លៀម ព្រោះអាចធ្វើឲ្យយើងកាន់តែមានអារម្មណ៍ឯកា ពិបាកចិត្តរឹតតែខ្លាំង។ គ្នាយើងត្រូវប្រាប់មនុស្សជុំវិញខ្លួន ពីអារម្មណ៍ឈឺចាប់យើងប្រឈមមុខ ដើម្បីទទួលបានការគាំទ្រ ការលើកទឹកចិត្ត ជំនះឆ្លងកាត់ពេលវេលាដ៏ពិបាកមួយនេះ។ ចាំថាមិត្តភក្ដិជុំវិញខ្លួនយើង អាចជួយគ្នាយើងឲ្យសប្បាយចិត្ត និងមានអារម្មណ៍ស្រស់ថ្លាជាថ្មី។

រៀបចំដំណើរកម្សាន្ត ឬធ្វើអ្វីមួយសប្បាយៗជាមួយមិត្តភក្តិ ដើម្បីឲ្យអារម្មណ៍រីករាយត្រលប់មកវិញ ជាមួយនឹងក្ដីសង្ឃឹមថ្មី។
ក្ដីសង្ឃឹម នឹងជួយយើងក្រោកឈរឡើងវិញ ប្រហែលពេលខ្លះ អាចជួយយើងរកឃើញមនុស្សល្អជាអ្នកចាស់ក៏ថាបាន។ មិនត្រូវបោះបង់ចោលក្តីសង្ឃឹមទេ ព្រោះក្រោយឆ្លងកាត់ពេលវេលាច្រើនថ្ងៃ ថ្ងៃណាមួយ យើងខ្លួនឯងនឹងដឹងថា ពេលវេលាឈឺចាប់ទាំងនេះ បានរសាយបាត់អស់ជាមិនខាន។
ត្រូវចាំថា យើងគ្រប់គ្នាសុទ្ធតែអាចធ្វើបាន គ្រាន់តែត្រូវការពេលវេលាសមស្របមួយប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕