backup og meta

កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលឲ្យមានបញ្ហារាងកាយទាំងប៉ុន្មាននេះ បើមិនបានព្យាបាល

កើតជំងឺបាក់ទឹកចិត្ត អាចបណ្ដាលឲ្យមានបញ្ហារាងកាយទាំងប៉ុន្មាននេះ បើមិនបានព្យាបាល

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន។ ជំងឺ​បាក់​ទឹក​ចិត្ត​មិន​មែន​ជា​ជំងឺ​ដែល​យើង​គួរ​ធ្វើ​មិន​ដឹង​មិន​ឮដាក់​ទេ ព្រោះ​បើ​ដល់​ដំណាក់​កាល​ដែល​ទប់​អារម្មណ៍​លែង​បាន អ្នក​ជំងឺ​អាច​បញ្ចប់​ជីវិត​ខ្លួន​ឯង​បាន​មួយ​រំពេច។

ទោះ​ជា​ជំងឺ​នេះ​ជា​បញ្ហា​ផ្លូវ​អារម្មណ៍ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ទៅ​ដល់​រាង​កាយ​របស់​យើង​មិន​តិច​ដែរ ហើយ​ផល​ប៉ះពាល់​ទាំង​នោះ​មាន៖

– មាន​បញ្ហា​ក្នុង​ការ​ចងចាំ និង​ការ​សម្រេច​ចិត្ត

– គិត​ពី​អ្វី​អវិជ្ជមាន​ច្រើន(ធ្វើ​បាប​ខ្លួន​ឯង ឬ​អត្តឃាត)

– ពិបាក​គេង ឬ​គេង​ច្រើន​ហួស

– អារម្មណ៍​មិន​ដែល​ល្អ ឬ​អារម្មណ៍​ទទេ​ស្អាត(គ្មាន​អារម្មណ៍​ធ្វើ​អ្វីៗ​ទាំង​អស់)

– ហានិភ័យ​ខ្ពស់​កើត​ជំងឺ​បេះដូង

– បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​លើស​កម្រិត បង្ក​ឲ្យ​ឈឺ​ក្រពះ កើត​ជំងឺ​ធាត់ ឬជំងឺ​កង្វះ​អាហារូបត្ថម្ភ។ល។

– ឈឺ​ចុក​ចាប់​ដោយ​គ្មាន​មូល​ហេតុ​ដូច​ឈឺ​ក្បាល ចុក​ដៃ​ជើង ចុក​ខ្នង​ជាដើម (ទោះ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ក៏​មិន​ធូរ​ស្រាល)

– កម្លាំង​ខ្សោយ ហត់​ល្ហិត​ល្អៃ

– ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ

– បាត់​បង់​ចំណង់​ផ្លូវ​ភេទ។ល។

កាល​ដែល​មាន​អារម្មណ៍​សោក​សៅ ឬ​ថប់​បារម្ភ​ម្ដង​ម្កាល គឺ​ជា​រឿង​ធម្មតា​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​យើង​ម្នាក់ៗ ប៉ុន្តែ​ប្រសិន​បើ​អារម្មណ៍​បែប​នេះ​កើត​ឡើង​លើស​ពី ​២​សប្ដាហ៍​វា​អាច​ជា​សញ្ញា​របស់​ជំងឺ​បាក់​ទឹក​ចិត្ត។ វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេងៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ។

វេជ្ជបណ្ឌិត​ជំនាញ​វិកល​វិទ្យា លោក យឹម សុបុត្រា បញ្ជាក់​ឲ្យ​ដឹង​​ថា បញ្ហា​ផ្លូវ​ចិត្ត​មិន​អាច​ប្រសើរ​ឡើង​បាន​ដោយ​ឯក​ឯង​ទេ ហើយ​បើ​មិន​ទទួល​បាន​ការ​ព្យាបាល​ទេ​នោះ បញ្ហា​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា និង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ដូច​នេះ​ហើយ បើ​គិត​ថា​ខ្លួន​មាន​អាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ គួរ​រក​អ្នក​ចែក​រំលែក​រឿង​រ៉ាវ ឬ​ទៅ​រក​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ជួយ​សម្រួល​បញ្ហា​ឲ្យ​បាន​ធូរ​ស្បើយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/10/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

បាក់ទឹកចិត្តក្រោយសម្រាល មកពីមូលហេតុអី? ឲ្យសញ្ញាម៉េចខ្លះ?

អារម្មណ៍សោកសៅ អាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត​បើ​ចេញរោគសញ្ញាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 09, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម