backup og meta

ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2021

ការប៉ះទង្គិចផ្លូវចិត្ត ដាក់សម្ពាធច្រើនទៅលើអារម្មណ៍ និងការរស់នៅមនុស្សយើង

ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត នៅ​ពេល​ដែល​យើង​ជួប​ហេតុការណ៍​រន្ធត់​ណាមួយ​កើត​ឡើង​ក្នុង​ជីវិត យើង​ច្បាស់​ជា​ចាំ​ទុក មិន​អាច​បំភ្លេច​វា​បាន​ងាយ​ៗ​ទេ ហើយ​មនុស្ស​មួយ​ចំនួន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​រហូត អាច​កើត​ជា​ជំងឺ​បាក់ស្បាតPTSD (Post Traumatic Stress Disorder) ​ទៀត​ផង។

ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត បង្កើន​ការ​ធ្លាក់​ទឹក​ចិត្ត និង​បញ្ហា​គួរ​ឲ្យ​បារម្ភ​មួយ​ចំនួន​ធំ​ទៀត ដែល​បំផ្លាញ​ដល់​ជីវិត និង​ការ​រស់​នៅ​របស់​ជន​រង​គ្រោះ​ទៀត​ផង។ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ ជា​ផល​ប៉ះពាល់​ទៅ​លើ​ផ្នែក​អារម្មណ៍​ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​រស់​នៅ​បាន​ក្រោយ​ទទួល​របួស​ផ្លូវ​អារម្មណ៍​។

១. នឹក​ឃើញ​រឿង​ដដែល​ៗ៖ ហេតុការណ៍​ដែល​ធ្លាប់​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ខ្លាំង ច្បាស់​ជា​នៅ​ដិត​ជាប់​ក្នុង​ការ​គិត​យើង​រយៈ​ពេល​យូរ ហើយ​យើង​ច្បាស់​ជា​ឧស្សាហ៍​នឹក​ឃើញ​រឿង​នោះ​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​សារ​ឡើង​វិញ។

២. កើត​ថប់​បារម្ភ៖ អាការៈ​ថប់​បារម្ភ ជា​បញ្ហា​ផ្នែក​អារម្មណ៍​គួរ​ឲ្យ​ខ្លាច​មួយ កើត​ឡើង​ពេល​យើង​ស្ត្រេស ឬ​ទទួល​ភាព​តានតឹង។ ពេល​យើង​កើត​ថប់​បារម្ភ វា​ក៏​អាច​ប៉ះពាល់​ទៅ​រាងកាយ​យើង​ដូច​ជា ប្រែ​ប្រួល​ប្រព័ន្ធ​ដកដង្ហើម ឬ​ប្រព័ន្ធ​រំលាយ​អាហារ អារម្មណ៍​ច្របូក​ច្របល់​។ល។

៣. មានបញ្ហាពេលគេង៖ យើង​អាច​មាន​អារម្មណ៍​ភិតភ័យ​គ្រប់​ពេល សូម្បី​តែ​ពេល​បិទ​ភ្នែក​គេង​ក៏​នឹក​ឃើញ ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​មាន​អារម្មណ៍​ធូរ​ស្បើយ​បាន។

៤. ធ្លាក់​ទំនុក​ចិត្ត៖ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​អាច​ប៉ះពាល់​ទៅ​ដល់​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

៥. មាន​អារម្មណ៍​សោកសៅ៖ ក្រោយ​ជួប​ហេតុការណ៍​រន្ធត់​មួយ​កើត​ឡើង​លើ​ខ្លួន យើង​ច្បាស់​ជា​មាន​អារម្មណ៍​សោក​សៅ ទទួល​អារម្មណ៍​អវិជ្ជមាន​ច្រើន។

៦. ធ្វើ​បាប​ខ្លួន​ឯង៖ ក្នុង​ករណី​មួយ​ចំនួន ដោយ​សារ​រន្ធត់ ឬ​ទទួល​យក​អ្វី​ដែល​កើត​ឡើង​មិន​បាន បូក​រួម​មិន​ដឹង​ដោះ​ស្រាយ​បែប​ណា មនុស្ស​មួយ​ចំនួន​អាច​គិត​ទៅ​រក​ការ​ធ្វើ​បាប​ខ្លួន​ឯង ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល។

៧. គិត​ពី​រឿង​អត្តឃាត៖ បើ​សិន​ជា​មាន​ការ​ធ្វើ​បាប​ខ្លួន​ឯង​ហើយ​នោះ យើង​ច្បាស់​ជា​ចាប់​ផ្ដើម​មាន​គំនិត​ចង់​បញ្ចប់​អ្វី​ៗ​គ្រប់​យ៉ាង​ឲ្យ​បាន​លឿន រហូត​អាច​យក​ជីវិត​ខ្លួន​ឯង។

៨. ប្រើ​ប្រាស់​គ្រឿង​ញៀន៖ សម្រាប់​មនុស្ស​មួយ​ចំនួន ដើម្បី​រំងាប់​អារម្មណ៍​ស្មុគស្មាញ ភាព​តាន​តឹង ទើប​ងាក​ទៅ​រក​គ្រឿង​ដែល​ធ្វើ​ឲ្យ​អារម្មណ៍ សប្បាយ​ជាប់​រហូត​ដូច​ជា​ការ​ប្រើ​គ្រឿង​ញៀន ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​គុណភាព​ជីវិត។

សុខភាពផ្លូវចិត្

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម