backup og meta

ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jun 05, 2019

    ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់?

    ឥឡូវ​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ប្រឈមមុខ​នូវ​បញ្ហា​គេង​មិន​លក់។ តើ​ការ​គេង​មិន​លក់​យូរៗទៅ​អាច​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​ឬ​ទេ? ដើម្បី​ស្រាយ​ចម្ងល់​នេះ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​រៀបរាប់​ដូច​ខាងក្រោម​នេះ៖

    គ្រូពេទ្យ​ផ្នែក​វិកល​វិទ្យាថា ​ការ​គេង​មិន​លក់​មកពី​ខួរក្បាល​មិន​បាន​សម្រាក ព្រោះ​មូលហេតុ​ផ្សេង​ៗ​គ្នា ដូចនេះ​ហើយ​បាន​ជា​ត្រូវ​ស្វែង​រក​ពី​ឫសគល់ ដើម្បី​ធ្វើ​យ៉ាង​ណាដោះស្រាយ​ស្ថានភាព​នេះ​បាន។ តែ​លោក​គ្រូ​ពេទ្យ បាន​បញ្ជាក់​ថា​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ងុយ​ដេក​ឡើយ គួរតែ​ចាំ​ជួប​ជាមួយ​អ្នក​ជំនាញ​សិន ទើប​អាច​ដឹង​ពី​ស្ថានភាព​ខ្លួន​នា​ពេល​បច្ចុប្បន្ន។

    ដេកមិនលក់Hello_គ្រូពេទ្យ

    លោក​​ថា “កាលណា​យើង​និយាយ​ពី​រឿង​ដំណេក វា​ធ្វើ​ការ​បែងចែក​ជាច្រើន​ទៀត។ វិបត្តិ​ដំណេក​ខ្លះ​គេង​បាន​តិច​ជាង ៦ ម៉ោង ហើយ​ខ្លះ​ទៀត​លើស​ពី ៨ ម៉ោង។ មួយ​វិញ​ទៀត​អ្នក​ដេក​មិន​លក់​មកពី​ជំងឺ​បេះដូង ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដទៃ​ទៀត ធ្វើឲ្យ​មាន​ការ​បារម្ភ​រហូត​ដេក​មិន​លក់​ជាដើម ហើយ​បើ​ធ្លាក់​ទឹក​ចិត្ត​ក៏​ដេក​មិន​លក់​ដែរ’

    ជា​ចុងក្រោយ​លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ថែរក្សា​ផ្លូវកាយ​បាន​ល្អ សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ​ដែរ ហើយ​បើ​ពេល​ជួប​បញ្ហា​ណា​មួយ ត្រូវតែ​ដោះស្រាយ​ឲ្យ​បាន​លឿន​កុំ​អូស​បន្លាយ ឬ​បើ​រឿង​គ្មាន​ប្រយោជន៍ តិចតួចគួរ​បោះបង់​ទៅ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​យើង​គិត​ច្រើន​អត់​អំពើ។ ចុះ​ចំពោះ​សំណួរ​ថា អាច​វិវត្តជា​ជំងឺ​ផ្លូវ​ចិត្ត ឬ​អត់? លោក​គ្រូ​ពេទ្យថា មាន​ជំងឺ​ផ្លូវចិត្ត​អាច​ធ្វើ​ឲ្យយើង​ដេក​មិន​លក់ តែ​បើ​ការ​ដេក​មិន​លក់​យូរ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នោះ លោក​​មិន​​ហ៊ាន​បញ្ជាក់​នោះ​ឡើយ គ្រាន់តែ​ឲ្យរក​ពី​មូលហេតុ​ដែល​​បង្ក​ឲ្យ​គេង​មិន​លក់​ជា​មុន​សិន។

    អត្ថបទ​ពាក់ព័ន្ធ៖អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Jun 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម