home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

រឿង​ដែល​ម៉ាក់ប៉ា​មិន​គួរ​ធ្វើ នាំ​ឲ្យ​កូន​តូច​ៗ​មាន​ជំងឺ​ផ្លូវ​ចិត្ត

រឿង​ដែល​ម៉ាក់ប៉ា​មិន​គួរ​ធ្វើ នាំ​ឲ្យ​កូន​តូច​ៗ​មាន​ជំងឺ​ផ្លូវ​ចិត្ត

បើ​និយាយ​ទៅ​ដល់​បញ្ហា​ផ្លូវ​ចិត្ត មនុស្ស​មួយ​ចំនួន​ប្រាកដជា​គិត​ថា​ក្មេង​មិន​សម​នឹង​មាន​បញ្ហា​នេះ​ឡើយ ព្រោះ​ថា​ជា​វ័យ​នេះមិន​ទាន់​ចេះស្មុគស្មាញ ឬ​គិត​អ្វី​ច្រើន​ឡើយ។ ចំពោះ​បញ្ហា​នេះ​​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកល​វិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ក្មេង​ក៏​អាច​មាន​បញ្ហា​នេះ​ដូចគ្នា។

លោក​បាន​បន្ត​ថា មនុស្ស​មួយ​ចំនួន​បាន​និយាយ​ថា កូន​ក្មេង​សោះ​ចេះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​អី​ដែរ តែ​វា​ជា​រឿង​ពិត និង​កើត​ឡើង​ចំពោះ​ក្មេង​បាន​យ៉ាង​ងាយ​៖“ក្មេង​កើត​មក​មិនមែន​អត់​ចិត្ត​ទេ មនុស្ស​ណា​ក៏​ដោយ​កើត​មក​មាន​ទាំង​រូបរាង​កាយ មាន​ទាំង​ចិត្តគំនិត។ កាលណា​មាន​មនុស្ស​ចាស់​ណា​ទៅ​សម្លុត ឬ​ធ្វើអ្វី​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ គ្នា​ប្រាកដជា​មាន​អារម្មណ៍​សោកសៅ​ទៅ​តាម​នោះ​ដែរ”

អត្ថបទពាក់ព័ន្ធ៖ ដេក​មិន​លក់​ យូរៗ​អាច​ក្លាយ​ជា​ជំងឺ​ផ្លូវ​ចិត្ត​អត់?

ក្មេងបាក់ទឹកចិត្តHello_គ្រូពេទ្យ

អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​រូប​នេះ​បាន​បន្ត​ថា ការ​ស្ដី​បន្ទោស គឺ​ធ្វើឲ្យ​កូន​​កាន់តែ​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ឡើង ព្រោះ​ពេល​ធ្វើ​ខុស ​​ក្នុង​ចិត្ត​កូន​​មិន​ស្រណុក ឬ​ភ័យខ្លាច​រួច​ទៅ​ហើយ។ តែ​ជំងឺ​បែប​នេះ​កើត​មាន​ចំពោះ​មនុស្ស​ពេញ​វ័យ​ច្រើន​ខ្លាំង សម្រាប់កូន​​ក្មេង​វិញ​មាន​តិចតួច​ប៉ុណ្ណោះ។

មិន​តែ​ប៉ុណ្ណោះ​ពាក្យ​សម្ដី​ដាក់​កំហិត និង​បង្គាប់បញ្ជា​មួយ​ចំនួន​ក៏​អាច​បំបាក់​ទឹក​ចិត្ត​កូន ព្រោះ​នោះ​ជា​ការ​ដាក់​គំនាប​ដល់​ពួកគេ។ មួយ​វិញ​ទៀត​ម៉ាក់​ប៉ា​ទាំង​ឡាយ​គួរ​បញ្ឈប់​ទម្លាប់​ប្រៀបធៀប​កូន​ខ្លួន​ជាមួយ​កូន​គេ​អ្នក​ដទៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទ្រី រ៉ាវី កែសម្រួល​ចុងក្រោយ 19/06/2019
ត្រួតពិនិត្យដោយ ដេត ធន្នី
x