វិធីបញ្ចៀសការសម្លាប់ខ្លួន

ចំណេះដឹងទូទៅ

វិធីបញ្ចៀសការសម្លាប់ខ្លួន

វិធីសាស្រ្តជួយសង្រ្គោះអ្នកមានបំណងគិតខ្លី

ប្រសិនបើយើងដឹងថា មិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន ឬបង្ហាញសញ្ញាព្រមាន ចង់​សម្លាប់ខ្លួន យើងត្រូវជួយពួកគាត់ភ្លាម កាន់តែឆាប់កាន់តែល្អ ព្រោះពួកគាត់កំពុងស្ថិត​ក្នុង​ដំណាក់​កាលទន់ខ្សោយបំផុត និងត្រូវការជំនួយភ្លាមៗ។ ខាងក្រោមនេះជាវិធីសាស្រ្ត​មួយចំនួន​ក្នុង​ការជួយអ្នកចង់សម្លាប់ខ្លួន។ ប្រសិនបើយើងសង្ស័យថា ថាមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន យើងត្រូវសួរពួក​គាត់​តាមត្រង់ថា “ពួកគាត់ចង់សម្លាប់ខ្លួនមែនទេ?” ព្រោះការសួរនេះអាចធ្វើឱ្យយើងដឹង និង​អាច​ឱ្យយើងជួយ​សង្គ្រោះជីវិតរបស់​ពួកគាត់ទាន់ពេល។ ប្រសិនបើពួកគាត់ឆ្លើយថា ”មែន!” យើងត្រូវ៖ ១. និយាយជាមួយ៖ ក្នុងការនិយាយជាមួយអ្នកចង់សម្លាប់ខ្លួន យើងត្រូវនិយាយ​ដោយទន់ភ្លន់ មាន​ភាព​អាណិតអាសូរ និងមិនត្រូវវាយពីតម្លៃគំនិត ឬអារម្មណ៍របស់ពួកគេទេ។ យើងត្រូវ​ឱ្យពួក​គេដឹងថា យើងយកចិត្តទុកដាក់នឹងពួកគេ ហើយមានបំណងជួយ។ អ្វីដែល​សំខាន់​នោះ​គឺ​ត្រូវ​ស្តាប់ពួកគេរៀបរាប់ពីទុក្ខលំបាក ក៏ដូចជាអារម្មណ៍ និងត្រូវ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួក​គេ​។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនក្នុងការនិយាយជាមួយអ្នកទាំងនោះ៖ “ ថ្មីៗនេះខ្ញុំសង្កេតឃើញថា បង/ប្អូនដូចជាប្លែកៗ ហើយខ្ញុំបារម្ភពីបង/ប្អូនខ្លាំងណាស់។” “ បង/ប្អូនចាប់ផ្តើមមានអារម្មណ៍ចង់សម្លាប់ខ្លួនតាំងពីពេលណា?” “ មានរឿងអីកើតឡើងទើបធ្វើឱ្យបង/ប្អូនចាប់ផ្តើមមានអារម្មណ៍បែបនេះ?” “ មានអីដែលខ្ញុំអាចជួយបានទេ ឬបង/ប្អូនត្រូវការជំនួយពីអ្នកផ្សេងទៀតទេ?” “ កុំបារម្ភបងនៅមានខ្ញុំ មានសមាជិកគ្រួសារ ឬអ្នកផ្សេងទៀតដែលចាំជួយ និងជួយ​រក​វិធី​ជួយ​។” ២. កុំទុកឱ្យពួកគេនៅតែឯង៖ យើងត្រូវនៅជាមួយពួកញេឬត្រូវមាននរណាម្នាក់​នៅជាមួយ​ពួក​គេ​រហូតដល់យើងប្រាកដថាពួកគេលែងមានបំណងសម្លាប់ខ្លួន។ ៣. យករបស់ដែលអាចបង្កគ្រោះថ្នាក់ចេញ៖ យើងត្រូវយក ថ្នាំ កាំបិត ឡាម […]

អត្ថបទផ្សេងទៀតពី វិធីបញ្ចៀសការសម្លាប់ខ្លួន

វិធីបញ្ចៀសការសម្លាប់ខ្លួន

បើកូនចៅ បងប្អូន ឬមិត្តភក្តិមាន​សញ្ញបែបនេះ ត្រូវប្រយ័ត្នផង គេអាចគិត​ចង់​សម្លាប់ខ្លួន!

“សម្លាប់​ខ្លួន” ​មិន​មែន​ជា​ជំងឺ​ផ្លូវ​ចិត្ត​ទេ ប៉ុន្តែ​ទូទៅ​កើត​ឡើង​ដោយ​សារ​តែមាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ដូចជា ជំងឺ​បាក់ទឹក​ចិត្ត ជំងឺផ្លូវចិត្ត Bipolar ស្ត្រេស ជំងឺ​ថប់​បារម្ភ ឬ​បញ្ហា​ក្រោយ​ពេល​រង​គ្រោះ​អ្វី​មួយ (Post-traumatic problems)។ ​សញ្ញា​ព្រមាន​ចង់សម្លាប់​ខ្លួន អាច​ជួយ​យើង ឬ​បងប្អូន កូនចៅ ​​ចៀសវាង​ពី​ផល​វិបាក ហេតុនេះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់​សញ្ញា​ចង់​សម្លាប់​ខ្លួន​មួយ​ចំនួនឲ្យ​គ្រប់​គ្នា​បាន​ដឹង។ ១- សញ្ញា​សំខាន់​បង្ហាញ​ពី​ចេតនា​ចង់សម្លាប់​ខ្លួន – អារម្មណ៍​អស់​សង្ឃឹម៖ អស់​សង្ឃឹម​ ជា​សញ្ញា​សាមញ្ញ​បំផុត​នៃគ្នា​យើង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។ គ្នា​យើង​ដែល​សម្លាប់​ខ្លួន ច្រើន​មាន​អារម្មណ៍​សុញ​ គិតអ្វី​​មិន​ឃើញ ឬ​អស់​សង្ឃឹមដោយ​សារ​​ស្ថានភាព​អ្វី​មួយ ហើង​ភាព​​អស់​សង្ឃឹមនេះ ​អាច​បណ្ដាលឲ្យ​មាន​អារម្មណ៍​អវិជ្ជមាន ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ និង​អនាគត​ទៅ​មុខ។ – ពិបាក​ចិត្ត​ និង​ទុក្ខ​សោក​ខ្លាំង៖ ​មាន​អារម្មណ៍​ប្រែ​ប្រួល ដូច​ជា​ មាន​អារម្មណ៍​ទុក្ខ​សោក​ខ្លាំង​ នៅ​ថ្ងៃ​ទី​មួយ បន្ទាប់​មក​បាត់​បង់​ភាព​ជឿ​ជាក់​នៅ​ថ្ងៃ​បន្ទាប់។ ការ​ប្រឈម​មុខ​នឹងទុក​សោក ក្នុង​រយៈពេល​វែង អាច​ធ្វើឲ្យ​យើង​ស្ត្រេស ហើយ​ការ​ពិបាក​ចិត្ត​ និង​ទុក្ខ​សោក​ខ្លាំង​ទាំង​នេះ ​ជា​មូល​ហេតុ​ចម្បង​​នាំឲ្យ​គិត​ចង់សម្លាប់​ខ្លួន​។ – បញ្ហា​រឿង​គេង៖ គេង​ ជួយ​ឲ្យ​ខួ​ក្បាល​បាន​ស​ម្រាក ដើម្បី​ជួស​ជុល​ការ​ខូច​ខាត និងធ្វើឲ្យ​មុខងារ​រាង​កាយ​ល្អ​ប្រសើរឡើង​វិញ។ គ្នា​យើង មាន​បញ្ហា​ការ​គេង​យូរ​អង្វែង អាច​ធ្វើឲ្យ​របួស​ក្នុង​ខួរ​ក្បាល មិន​អាច​ជួស​ជុល​បាន។ ​គេងមិន​លក់ គឺ​ជា​មូល​ហេតុ​គ្រោះ​ថ្នាក់​បំផុត ​នាំឲ្យ​យើង​គិត​ចង់សម្លាប់​ខ្លួន។ – […]

វិធីបញ្ចៀសការសម្លាប់ខ្លួន

Suicide (ការ​ធ្វើ​អត្តឃាត)

និយមន័យតើ​អ្វី​ទៅ​គឺ​ជា​ការ​ធ្វើ​អត្តឃាត? ការធ្វើអត្តឃាត​គឺ​ជា​ការ​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ជា​ការ​ឆ្លើយ​តប​យ៉ាង​ខ្លោច​ផ្សារ​បំផុត​ទៅ​នឹង​ជីវិត​ដែល​ពោរពេញ​ដោយ​ទុក្ខ​សោក តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ធ្វើ​អត្តឃាត​ក៏​មិន​មែន​ជា​ជម្រើស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ។ ប្រសិន​បើ​គ្នាយើង​មាន​បំណង​​ធ្វើ​អត្តឃាត​ ឬ​បាន​ដឹង​ថា​នរណា​ម្នាក់​មាន​គំនិតចង់ធ្វើ​​អត្តឃាត​ យើង​គួរ​តែ​រៀន​អំពី​សញ្ញា​ព្រមាន​​ក្នុង​ការ​ធ្វើ​អត្តឃាត​ និង​របៀប​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​ព្រម​ទាំង​ការ​ជួយ​សង្គ្រោះ​តាម​បែប​ជំនាញ។ យើង​​អាច​នឹង​ជួយ​ជីវិត​នរណា​ម្នាក់​ឬ​ខ្លួន​ឯងបាន​។ អត្ថបទពាក់ព័ន្ធ៖ អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ តើ​ការ​ធ្វើ​អត្តឃាត​ច្រើន​កើត​ឡើង​ក្នុង​កម្រិត​ណា? មនុស្ស​ច្រើន​ជាង​១​លាន​នាក់​បាន​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​រៀង​រាល់​ឆ្នាំ​នៅ​ជុំវិញ​សកល​លោក។ អត្រា​ធ្វើ​អត្តឃាត​សកល​គឺ​​១៦​នាក់​ក្នុង​ចំនួន​ប្រជាជន​១០០ ០០០​នាក់។ជា​មធ្យម​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​រាល់​៤០​វិនាទី​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក។ ចំនួន​អ្នក​ស្លាប់​១,៨%​ក្នុង​សកល​លោក​គឺ​ដោយ​សារ​ការ​ធ្វើ​អត្តឃាត។ អត្រា​នៃ​ការ​ធ្វើ​អត្តឃាត​សកល​លោក​បាន​កើន​ឡើង​៦០%​ ក្នុង​រយៈពេល​​៤៥​ឆ្នាំ​ចុងក្រោយនេះ​​។សូម​ប្រឹក្សា​យោបល់​បន្ថែម​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖  មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី? រោគ​សញ្ញាតើ​រោគ​សញ្ញា​ក្នុង​ការ​ធ្វើ​អត្តឃាត​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដែល​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូចជា: និយាយ​ពី​ការ​ធ្វើ​អត្តឃាត​(ដូចជា​ខ្ញុំ​នឹង​ទៅ​សម្លាប់​ខ្លួន ​ខ្ញុំ​ប្រាថ្នា​សូម​ឲ្យ​ខ្ញុំ​ស្លាប់​ ឬ​ខ្ញុំ​ប្រាថ្នា​ថា​ខ្ញុំ​មិន​បាច់​កើត​មក​ល្អ​ជាង) ធ្វើ​យ៉ាង​ម៉េច​ឲ្យ​តែ​បញ្ចប់​ជីវិត​ខ្លួន​ឯង​បាន​រួមមាន​ទិញ​កាំភ្លើង ​ឬ​ប្រមូល​ថ្នាំ​គរ​ទុក ដក​ខ្លួន​ពី​សង្គម​ខាង​ក្រៅ​និង​ចង់​នៅ​ម្នាក់​ឯង មាន​អារម្មណ៍​ប្រែប្រួល​ដូចជា​ថ្ងៃ​នេះ​មាន​ការ​ប៉ះពាល់​អារម្មណ៍​ខ្លាំង​ថ្ងៃ​បន្ទាប់​មិន​មាន​អារម្មណ៍​ធ្វើ​អ្វី​ទាំង​អស់​ រវល់​តែ​ជាមួយ​សេចក្ដី​ស្លាប់​ ការ​សម្លាប់​ខ្លួន ​ឬ​ប្រើ​អំពើ​ហិង្សា មាន​អារម្មណ៍​ថា​ជាប់​ឃុំ​ ឬ​អស់​សង្ឃឹម​ក្នុង​ស្ថាន​ភាព​ណា​មួយ កើត​ឡើង​ការ​សេព​គ្រឿង​ស្រវឹង ​ឬ​ថ្នាំ ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ដូចជា​ការ​ញ៉ាំ​ ឬ​ការ​គេង ធ្វើ​អ្វី​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដូចជា​ប្រើ​ថ្នាំ​ ឬ​បើកបរ​ខ្ជីខ្ជា ចែក​ចាយ​របស់​របរ​ផ្ទាល់​ខ្លួន​ឬ​ធ្វើ​ខ្លួន​ឲ្យ​រវល់​ទោះ​បី​ជា​មិន​ដឹង​ថា​ធ្វើ​ដើម្បី​អ្វី និយាយ​ពាក្យ​លា​ទៅ​កាន់​មនុស្ស​ម្នា​ដូចខ្លួន​នឹង​មិន​ជួប​អ្នកផ្សេង​តទៅ​​ទៀត កើត​មាន​ការ​ប្រែប្រួល​ចរិត​លក្ខណៈ ​ឬ​ឆាប់​ព្រួយ​បារម្ភ​ ឬ​រំជើប​រំជួល​ធ្ងន់ធ្ងរ​ជា​ពិសេស​នៅ​ពេល​ដឹង​ថា​មាន​សញ្ញា​ព្រមាន​មួយ​ចំនួន​ខាង​លើ សញ្ញា​ព្រមាន​មិន​មែន​ត្រឹមត្រូវ​ទាំង​អស់​នោះ​ទេ​ហើយ​​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ មនុស្ស​ខ្លះ​មាន​ការ​តាំង​ចិត្ត​បាន​ច្បាស់​លាស់ ​រី​ឯ​អ្នកខ្លះ​ទៀត​នៅ​តែ​គិត​ពី​ការ​ធ្វើ​អត្តឃាត​ និង​លាក់​អាថ៌កំបាំង។ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ប្រសិន​បើ​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យជំនាញ។ អត្ថបទពាក់ព័ន្ធ៖ ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត តើ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេល​ណា? ប្រសិន​បើយើងមាន​ ឬដឹងថាអ្នកណាមួយ​មានគំនិត​ចង់​ធ្វើ​អត្តឃាត​ប៉ុន្តែ​មិន​ទាន់​គិត​ចង់​ធ្វើ​បាន​ខ្លួន​ឯង​ភ្លាមៗ​ទេ​នោះយើងគួរ៖ ទាក់ទង​ទៅ​មិត្ត​ជិត​ស្និទ្ធ​ឬ​ដៃ​គូ​ទោះ​បី​ជា​ពិបាក​និយាយ​អំពី​អារម្មណ៍​ក្នុង​ចិត្ត​ក៏​ដោយ ទាក់ទង​ទៅ​អាជ្ញធរ​ ឬ​នរណា​ម្នាក់​ដែល​យើង​គិត​ថា​អាច​ជួយ​យើងបាន​ក្នុង​ភូមិ​ស្រុក​របស់យើង ទូរស័ព្ទ​ទៅ​សេវា​សង្គ្រោះ​បន្ទាន់​ក្នុង​ការ​ធ្វើ​អត្តឃាត ធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​សម្រាប់​សុខភាព​ផ្លូវ​ចិត្ត គំនិត​ក្នុង​ការ​ធ្វើ​អត្តឃាត​​មិន​បាត់​ទៅ​វិញ​ដោយ​ឯកឯង​នោះ​ទេ​ហេតុ​នេះ​យើង​ត្រូវ​តែ​ស្វែង​រក​ជំនួយ មូល​ហេតុតើ​ការ​ធ្វើ​អត្តឃាត​កើត​ឡើង​ដោយ​សារ​អ្វី? គំនិតចង់​ធ្វើ​អត្តឃាត​អាច​មាន​មូល​ហេតុ​ច្រើន​យ៉ាង។ ភាគ​ច្រើន​គំនិត​នេះ​កើត​ចេញ​ពី​អារម្មណ៍​នៅ​ពេល​ដែលមនុស្ស​ម្នាក់​​មិន​អាច​តតាំង​ ឬ​ប្រឈម​មុខ​នឹង​អ្វី​ដែល​កើត​ឡើង​លើស​លុប​ពេក​ក្នុង​ជីវិត។ ប្រសិន​បើ​អ្នកនោះ​​មិន​មាន​ក្ដី​សង្ឃឹម​នៅ​ពេល​អនាគត​នោះ​ទេ​ពិតណាស់ងថា​​អាច​គិត​ខុស​ ថា​ការ​ធ្វើ​អត្តឃាត​ គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់។ យើង​អាច​ទទួល​នូវ​បទ​ពិសោធន៍​ស្រដៀង​នឹង​ដែរ​​នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង​ ហើយ​អាច​​ជឿ​ថា​ការ​ធ្វើ​អត្តឃាត​គឺ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់។ ការ​ធ្វើ​អត្តឃាត​នេះ​ក៏​អាច​បណ្ដាល​មក​ពី​កត្តា​តំណ​ពូជ​ផង​ដែរ។ អ្នក​ដែល​ធ្វើ​អត្តឃាត​ឬ​មាន​គំនិត​ធ្វើ​អត្តឃាត​​​ច្រើន​តែ​ធ្លាប់​មាន​ប្រវត្តិ​សមាជិកគ្រួសារ​ធ្វើ​អត្តឃាត។ អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ កត្តា​ហានិភ័យតើ​កត្តា​អ្វី​ដែល​បង្កើន​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត? ទោះ​បី​ជា​ការ​ព្យាយាម​ធ្វើ​អត្តឃាត​ច្រើន​កើត​ឡើង​ញឹកញាប់​លើ​មនុស្ស​ស្រី​ក៏​ដោយ ​តែបើគិតការប៉ុន​ប៉ងបាន​សម្រេច បុរស​គឺ​មាន​ច្រើន​ជាង​ស្រ្តី​ក្នុង​ការ​ធ្វើ​អត្តឃាត​បាន​សម្រេច​ ព្រោះ​ប្រុសៗ​ច្រើន​ប្រើ​វិធី​សាស្ត្រ​ដែល​ឆាប់​មាន​ប្រសិទ្ធភាព​ដូចជា​ប្រើកាំ​ភ្លើងជាដើម​។ មនុស្ស​យើង​​អាច​នឹង​មាន​ហានិភ័យ​ក្នុង​ការ​ធ្វើ​អត្តឃាត​ប្រសិន​បើ៖ មាន​អារម្មណ៍​អស់​សង្ឃឹម ​គ្មាន​តម្លៃ​ រំជើបរំជួល […]