និយមន័យ
តើអ្វីទៅគឺជាការធ្វើអត្តឃាត?
ការធ្វើអត្តឃាតគឺជាការបញ្ចប់ជីវិតខ្លួនឯង ជាការឆ្លើយតបយ៉ាងខ្លោចផ្សារបំផុតទៅនឹងជីវិតដែលពោរពេញដោយទុក្ខសោក តែទោះយ៉ាងណាក៏ដោយការធ្វើអត្តឃាតក៏មិនមែនជាជម្រើសក្នុងការដោះស្រាយបញ្ហានោះដែរ។ ប្រសិនបើគ្នាយើងមានបំណងធ្វើអត្តឃាត ឬបានដឹងថានរណាម្នាក់មានគំនិតចង់ធ្វើអត្តឃាត យើងគួរតែរៀនអំពីសញ្ញាព្រមានក្នុងការធ្វើអត្តឃាត និងរបៀបក្នុងការដោះស្រាយបញ្ហាភ្លាមៗព្រមទាំងការជួយសង្គ្រោះតាមបែបជំនាញ។ យើងអាចនឹងជួយជីវិតនរណាម្នាក់ឬខ្លួនឯងបាន។
អត្ថបទពាក់ព័ន្ធ៖ អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ
តើការធ្វើអត្តឃាតច្រើនកើតឡើងក្នុងកម្រិតណា?
មនុស្សច្រើនជាង១លាននាក់បានស្លាប់ដោយការធ្វើអត្តឃាតរៀងរាល់ឆ្នាំនៅជុំវិញសកលលោក។ អត្រាធ្វើអត្តឃាតសកលគឺ១៦នាក់ក្នុងចំនួនប្រជាជន១០០ ០០០នាក់។ជាមធ្យមមនុស្សម្នាក់ស្លាប់ដោយការធ្វើអត្តឃាតរាល់៤០វិនាទីគ្រប់ទីកន្លែងក្នុងពិភពលោក។ ចំនួនអ្នកស្លាប់១,៨%ក្នុងសកលលោកគឺដោយសារការធ្វើអត្តឃាត។ អត្រានៃការធ្វើអត្តឃាតសកលលោកបានកើនឡើង៦០% ក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយនេះ។សូមប្រឹក្សាយោបល់បន្ថែមជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
អត្ថបទពាក់ព័ន្ធ៖
- មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ
- អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?
រោគសញ្ញា
តើរោគសញ្ញាក្នុងការធ្វើអត្តឃាតមានអ្វីខ្លះ?
រោគសញ្ញាដែលឧស្សាហ៍ជួបប្រទះមានដូចជា:
- និយាយពីការធ្វើអត្តឃាត(ដូចជាខ្ញុំនឹងទៅសម្លាប់ខ្លួន ខ្ញុំប្រាថ្នាសូមឲ្យខ្ញុំស្លាប់ ឬខ្ញុំប្រាថ្នាថាខ្ញុំមិនបាច់កើតមកល្អជាង)
- ធ្វើយ៉ាងម៉េចឲ្យតែបញ្ចប់ជីវិតខ្លួនឯងបានរួមមានទិញកាំភ្លើង ឬប្រមូលថ្នាំគរទុក
- ដកខ្លួនពីសង្គមខាងក្រៅនិងចង់នៅម្នាក់ឯង
- មានអារម្មណ៍ប្រែប្រួលដូចជាថ្ងៃនេះមានការប៉ះពាល់អារម្មណ៍ខ្លាំងថ្ងៃបន្ទាប់មិនមានអារម្មណ៍ធ្វើអ្វីទាំងអស់
- រវល់តែជាមួយសេចក្ដីស្លាប់ ការសម្លាប់ខ្លួន ឬប្រើអំពើហិង្សា
- មានអារម្មណ៍ថាជាប់ឃុំ ឬអស់សង្ឃឹមក្នុងស្ថានភាពណាមួយ
- កើតឡើងការសេពគ្រឿងស្រវឹង ឬថ្នាំ
- ផ្លាស់ប្ដូរទម្លាប់រស់នៅដូចជាការញ៉ាំ ឬការគេង
- ធ្វើអ្វីដែលប្រឈមនឹងគ្រោះថ្នាក់ដូចជាប្រើថ្នាំ ឬបើកបរខ្ជីខ្ជា
- ចែកចាយរបស់របរផ្ទាល់ខ្លួនឬធ្វើខ្លួនឲ្យរវល់ទោះបីជាមិនដឹងថាធ្វើដើម្បីអ្វី
- និយាយពាក្យលាទៅកាន់មនុស្សម្នាដូចខ្លួននឹងមិនជួបអ្នកផ្សេងតទៅទៀត
- កើតមានការប្រែប្រួលចរិតលក្ខណៈ ឬឆាប់ព្រួយបារម្ភ ឬរំជើបរំជួលធ្ងន់ធ្ងរជាពិសេសនៅពេលដឹងថាមានសញ្ញាព្រមានមួយចំនួនខាងលើ
សញ្ញាព្រមានមិនមែនត្រឹមត្រូវទាំងអស់នោះទេហើយអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ មនុស្សខ្លះមានការតាំងចិត្តបានច្បាស់លាស់ រីឯអ្នកខ្លះទៀតនៅតែគិតពីការធ្វើអត្តឃាត និងលាក់អាថ៌កំបាំង។
នៅមានរោគសញ្ញាមួយចំនួនទៀតដែលមិនបានបញ្ជាក់ជូនខាងលើប្រសិនបើមានមន្ទិលសង្ស័យណាមួយសូមទៅប្រឹក្សាយោបល់បន្ថែមពីគ្រូពេទ្យជំនាញ។
អត្ថបទពាក់ព័ន្ធ៖ ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត
តើគួរទៅជួបគ្រូពេទ្យនៅពេលណា?
ប្រសិនបើយើងមាន ឬដឹងថាអ្នកណាមួយមានគំនិតចង់ធ្វើអត្តឃាតប៉ុន្តែមិនទាន់គិតចង់ធ្វើបានខ្លួនឯងភ្លាមៗទេនោះយើងគួរ៖
- ទាក់ទងទៅមិត្តជិតស្និទ្ធឬដៃគូទោះបីជាពិបាកនិយាយអំពីអារម្មណ៍ក្នុងចិត្តក៏ដោយ
- ទាក់ទងទៅអាជ្ញធរ ឬនរណាម្នាក់ដែលយើងគិតថាអាចជួយយើងបានក្នុងភូមិស្រុករបស់យើង
- ទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ក្នុងការធ្វើអត្តឃាត
- ធ្វើការណាត់ជួបជាមួយគ្រូពេទ្យសម្រាប់សុខភាពផ្លូវចិត្ត
- គំនិតក្នុងការធ្វើអត្តឃាតមិនបាត់ទៅវិញដោយឯកឯងនោះទេហេតុនេះយើងត្រូវតែស្វែងរកជំនួយ
មូលហេតុ
តើការធ្វើអត្តឃាតកើតឡើងដោយសារអ្វី?
គំនិតចង់ធ្វើអត្តឃាតអាចមានមូលហេតុច្រើនយ៉ាង។ ភាគច្រើនគំនិតនេះកើតចេញពីអារម្មណ៍នៅពេលដែលមនុស្សម្នាក់មិនអាចតតាំង ឬប្រឈមមុខនឹងអ្វីដែលកើតឡើងលើសលុបពេកក្នុងជីវិត។ ប្រសិនបើអ្នកនោះមិនមានក្ដីសង្ឃឹមនៅពេលអនាគតនោះទេពិតណាស់ងថាអាចគិតខុស ថាការធ្វើអត្តឃាត គឺជាដំណោះស្រាយតែមួយគត់។ យើងអាចទទួលនូវបទពិសោធន៍ស្រដៀងនឹងដែរនៅពេលមានវិបត្តិកើតឡើង ហើយអាចជឿថាការធ្វើអត្តឃាតគឺជាដំណោះស្រាយតែមួយគត់។
ការធ្វើអត្តឃាតនេះក៏អាចបណ្ដាលមកពីកត្តាតំណពូជផងដែរ។ អ្នកដែលធ្វើអត្តឃាតឬមានគំនិតធ្វើអត្តឃាតច្រើនតែធ្លាប់មានប្រវត្តិសមាជិកគ្រួសារធ្វើអត្តឃាត។
អត្ថបទពាក់ព័ន្ធ៖ ការសិក្សា៖ ប្រុសៗតាំងខ្លួនរឹងមាំពេក ប្រឈមការធ្វើអត្តឃាតខ្ពស់
កត្តាហានិភ័យ
តើកត្តាអ្វីដែលបង្កើនហានិភ័យក្នុងការធ្វើអត្តឃាត?
ទោះបីជាការព្យាយាមធ្វើអត្តឃាតច្រើនកើតឡើងញឹកញាប់លើមនុស្សស្រីក៏ដោយ តែបើគិតការប៉ុនប៉ងបានសម្រេច បុរសគឺមានច្រើនជាងស្រ្តីក្នុងការធ្វើអត្តឃាតបានសម្រេច ព្រោះប្រុសៗច្រើនប្រើវិធីសាស្ត្រដែលឆាប់មានប្រសិទ្ធភាពដូចជាប្រើកាំភ្លើងជាដើម។
មនុស្សយើងអាចនឹងមានហានិភ័យក្នុងការធ្វើអត្តឃាតប្រសិនបើ៖
- មានអារម្មណ៍អស់សង្ឃឹម គ្មានតម្លៃ រំជើបរំជួល ផ្ដាច់ខ្លួនពីសង្គមឬនៅម្នាក់ឯង
- ឆ្លងកាត់នូវឆាកជីវិតដែលតានតឹងអាប់អួដូចជាបាត់មនុស្សដែលខ្លួនស្រលាញ់បែកបាក់ស្នេហា ឬបញ្ហាលុយកាក់ ឬច្បាប់
- មានបញ្ហាគ្រឿងញៀនដូចជាស្រានិងថ្នាំញៀនដែលធ្វើឲ្យមានគំនិតអាក្រក់ក្នុងការធ្វើអត្តឃាតនិងធ្វើឲ្យហ៊ានធ្វើអ្វីទៅតាមអារម្មណ៍
- មានគំនិតធ្វើអត្តឃាតនិងកាន់កាំភ្លើងក្នុងដៃ
- មានវិបត្តិផ្លូវចិត្តជាដើមដូចជាបាក់ទឹកចិត្តធ្ងន់ធ្ងរ ស្រ្តេសក្រោយការប៉ះទង្គិចនឹងអ្វីមួយឬជំងឺបាយផូឡារ
- មានប្រវត្តិនៃវិបត្តិផ្លូវអារម្មណ៍ គ្រឿងញៀន ការធ្វើអត្តឃាតឬអំពើហិង្សាដូចជារាងកាយឬផ្លូវភេទ
- មានជំងឺដែលអាចបណ្ដាលឲ្យមានជំងឺបាក់ទឹកចិត្តនិងគំនិតធ្វើអត្តឃាតដូចជាជំងឺរ៉ាំរ៉ៃ ការឈឺចាប់រ៉ាំរ៉ៃ ឬជំងឺដំណាក់កាលចុងក្រោយ
- ជាភេទទី៣ ដែលគ្រួសារមិនគាំទ្រ
- ធ្លាប់ព្យាយាមធ្វើអត្តឃាតពីមុន
អត្ថបទពាក់ព័ន្ធ៖
- ៦នាក់/ម៉ោង ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣
- WHO វាស់ថារាល់ ៤០វិនាទីម្ដង មានម្នាក់ ធ្វើអត្តឃាត
រោគវិនិច្ឆ័យ & ការព្យាបាល
ពត័មានដែលផ្ដល់ឲ្យនេះមិនមែនជាការផ្ដល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនោះទេ គប្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានពត័មានបន្ថែម។
តើការធ្វើអត្តឃាតអាចធ្វើរោគវិនិច្ឆ័យបានដោយរបៀបណា?
គ្រូពេទ្យជំនាញអាចដឹងថាយើងមានហានិភ័យខ្ពស់ក្នុងការធ្វើអត្តឃាតដោយផ្អែកលើរោគសញ្ញាអត្តចរិតមានពីមុន និងប្រវត្តិគ្រួសារ។
គ្រូពេទ្យចង់ដឹងថានៅពេលណារោគសញ្ញារបស់យើងកើតឡើង ហើយយើងឧស្សាហ៍ជួបប្រទះញឹកញាប់កម្រិតណា។ គ្រូពេទ្យនឹងសាកសួរពីបញ្ហាព្យាបាលដែលមានពីមុននិងឥឡូវព្រមទាំងបញ្ហាមួយចំនួនទៀតដែលកើតមានក្នុងគ្រួសាររបស់យើង។ ការធ្វើបែបនេះអាចជួយកំណត់រោគសញ្ញារបស់យើង និងកំណត់ការធ្វើតេស្តដែលត្រូវការក្នុងការធ្វើរោគវិនិច្ឆ័យ។
ការវាយតម្លៃអាចមាន៖
- ស្ថានភាពផ្លូវចិត្ត៖ ក្នុងករណីជាច្រើនគំនិតក្នុងការធ្វើអត្តឃាតបង្កដោយវិបត្តិផ្លូវចិត្ត។ ប្រសិនបើគ្រូពេទ្យសង្ស័យថាវិបត្តិផ្លូវចិត្តរបស់យើងមានទំនាក់ទំនងជាមួយគំនិតធ្វើអត្តឃាតគ្រូពេទ្យនឹងបញ្ជូនយើងទៅជួបអ្នកឯកទេសខាងផ្លូវចិត្តដើម្បីទទួលបានរោគវិនិច្ឆ័យត្រឹមត្រូវ និងផែនការព្យាបាលបានច្បាស់លាស់សម្រាប់ជំងឺរបស់យើង។
- សេពគ្រឿងញៀន៖ ការញៀនស្រា ឬថ្នាំជាញឹកញាប់ក៏អាចនាំទៅដល់គំនិតធ្វើអត្តឃាត និងការធ្វើអត្តឃាតផងដែរ។ ពិតជាមានសារៈសំខាន់ដែលយើងត្រូវប្រាប់ទៅគ្រូពេទ្យរាល់បញ្ហាដែលមានជាមួយការប្រើប្រាស់គ្រឿងញៀនដូចជាផឹកស្រាឥតឈប់ ឬប្រើថ្នាំជាប្រចាំថ្ងៃ។ ប្រសិនបើគ្រឿងញៀនជាអ្នកបង្កគំនិតធ្វើអត្តឃាតដល់យើងនោះប្រាកដជាត្រូវចូលមណ្ឌលកែប្រែដើម្បីផ្ដាច់គ្រឿងញៀន។
- ឱសថ៖ការប្រើប្រាស់ថ្នាំដែលមានវេជ្ជបញ្ជាឬគ្មានវេជ្ជបញ្ជាមួយចំនួនក៏ធ្វើឲ្យមានគំនិតធ្វើអត្តឃាត និងការធ្វើអត្តឃាតផងដែរ។ ត្រូវប្រាកដថាបានប្រាប់ទៅគ្រូពេទ្យយើងរាល់ថ្នាំដែលប្រើប្រាស់ដើម្បីដឹងថាថ្នាំនោះជាហេតុបង្កឲ្យមានរោគសញ្ញាទាំងនេះឬអត់
តើការធ្វើអត្តឃាតត្រូវព្យាបាលយ៉ាងដូចម្ដេច?
ការព្យាបាលគឺអាស្រ័យទៅលើមូលហេតុច្រើនដែលបណ្ដាលឲ្យមានគំនិតនិងការធ្វើអត្តឃាត។ ក្នុងករណីភាគច្រើនការព្យាបាលរួមមានការព្យាបាលតាមបែបសន្ទនានិងការប្រើថ្នាំ។
ការព្យាបាលបែបសន្ទនា
ការព្យាបាលបែបសន្ទនាឬអាចហៅម្យ៉ាងទៀតថាpsychotherapy គឺជាការវិធីសាស្ត្រព្យាបាលកាត់បន្ថយហានិភ័យក្នុងការធ្វើអត្តឃាត។ ការព្យាបាលCognitive behavioral therapy (CBT) គឺជាការព្យាបាលបែបសន្ទនាជាញឹកញាប់ប្រើលើមនុស្សដែលមានគំនិតចង់ធ្វើអត្តឃាត។ដែលវាបានបង្រៀនអ្នកពីរបៀបឆ្លងកាត់ព្រឹត្តិការណ៍ជីវិតដែលតានតឹងស្រ្តេសនិងអារម្មណ៍ដែលអាចបង្កឲ្យមានគំនិតនិងការធ្វើអត្តឃាត។ការព្យាបាលបែបCBTអាចឲ្យអ្នកគិតបានប្រសើរដោយបោះបង់ចោលនូវគំនិតអវិជ្ជមាននិងទទួលបានអារម្មណ៍មួយដែលគាប់ប្រសើរនិងមានការគ្រប់គ្រងនៅក្នុងជីវិត។
ការប្រើប្រាស់ថ្នាំ
ប្រសិនបើការព្យាបាលបែបសន្ទនាមិនសូវទទួលបានជោគជ័យនោះទេនោះគ្រូពេទ្យនឹងចេញថ្នាំឲ្យអ្នកដើម្បីកាត់បន្ថយរោគសញ្ញាដែលបណ្ដាលមកទាំងផ្លូវអារម្មណ៍និងរាងកាយ។ការព្យាបាលលើមូលហេតុដែលបង្កមកជាមួយអាចជួយកាត់បន្ថយគំនិតចង់ធ្វើអត្តឃាតបានគួរសម។គ្រូពេទ្យនឹងចេញវេជ្ជបញ្ជានូវថ្នាំដូចខាងក្រោមឲ្យអ្នក:
- ថ្នាំប្រឆាំងការបាក់ទឹកចិត្ត
- ថ្នាំប្រឆាំងរោគផ្លូវចិត្ត
- ថ្នាំប្រឆាំងការព្រួយបារម្ភ
អត្ថបទពាក់ព័ន្ធ៖
- បណ្តាញសង្គម ជាកត្តាចម្បងពាក់ព័ន្ធកំណើនជំងឺផ្លូវចិត្តលើយុវវ័យ
- នុ៎ះប្រុសៗ! ប្រយ័ត្នកើតជំងឺបាក់ទឹកចិត្តដោយមិនដឹងខ្លួន
- នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត
ការផ្លាស់ទម្លាប់រស់នៅនិងឱសថប្រើតាមផ្ទះ
ការផ្លាស់ទម្លាប់នៃការរស់នៅឬឱសថប្រើតាមផ្ទះដែលអាចជួយមិនឲ្យធ្វើអត្តឃាត
ការផ្លាស់ទម្លាប់នៃការរស់នៅឬឱសថប្រើតាមផ្ទះខាងក្រោមនេះអាចជួយអ្នកតទល់ទៅនឹងការធ្វើអត្តឃាត:
- ជៀសវាងការសេពគ្រឿងស្រវឹងនិងថ្នាំញៀនព្រោះសារធាតុទាំងនេះអាចបង្កើនគំនិតធ្វើអត្តឃាត
- ហាត់ប្រាណឲ្យបានទៀងទាត់ហោចណាស់៣ដងក្នុងមួយសប្ដាហ៍ជាពិសេសការដើរចេញក្រៅនិងការទទួលបានពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់។ លំហាត់ប្រាណអាចភ្ញោចការផលិតសារធាតុគីមីមួយចំនួននៅក្នុងខួរក្បាលដែលធ្វើឲ្យយើងសប្បាយចិត្ត និងធូរស្រាល។
- គេងឲ្យបានគ្រប់គ្រាន់ហោចណាស់ឲ្យបាន៦ទៅ៨ម៉ោងរាល់យប់។ ពិភាក្សាជាមួយគ្រូពេទ្យប្រសិនបើមានបញ្ហាដំណេក។
ដើម្បីបង្ការគំនិតធ្វើអត្តឃាត យើងគួរ៖
- និយាយទៅកាន់នរណាម្នាក់ដូចជារកអ្នកជំនាញឲ្យជួយនិងការគាំទ្រពីដៃគូដែលអាចជួយឆ្លងកាត់រាល់ឧបសគ្គដែលបង្កឲ្យយើងមានគំនិត ឬការធ្វើអត្តឃាត។យើងមិនគួរព្យាយាមរកដំណោះស្រាយទៅនឹងគំនិតធ្វើអត្តឃាតតែម្នាក់ឯងនោះទេ។
- ប្រើប្រាស់ថ្នាំតាមការណែនាំហើយមិនត្រូវផ្លាស់ប្ដូរកម្រិតដូសឬឈប់ប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យនោះទេ។ គំនិតចង់ធ្វើអត្តឃាតរបស់យើងអាចត្រលប់មកវិញនិងអាចមានរោគសញ្ញាដែលពិបាកទ្រាំប្រសិនបើយើងឈប់លេបថ្នាំភ្លាមៗ។ ប្រសិនបើយើងមាននូវផលប៉ះពាល់បែបអវិជ្ជមានពីថ្នាំដែលប្រើប្រាស់គួរពិភាក្សាជាមួយគ្រូពេទ្យពីការផ្លាស់ប្ដូរថ្នាំផ្សេងទៀត។
- ហាមរំលងការណាត់ជួបជាមួយគ្រូពេទ្យ ព្រោះថាការជួបពេទ្យមានសារៈសំខាន់ខ្លាំងណាស់។ ត្រូវប្រកាន់ខ្ជាប់នូវផែនការព្យាបាលរបស់យើងដែលនេះជាវិធីដ៏ល្អបំផុតក្នុងការយកឈ្នះគំនិត និងការធ្វើអត្តឃាត។
- យកចិត្តទុកដាក់ទៅនឹងសញ្ញាព្រមានដោយសហការជាមួយអ្នកជំនាញឬគ្រូពេទ្យដើម្បីរៀនពីវិធីដែលអាចបង្កឲ្យមានគំនិតធ្វើអត្តឃាត។ ការធ្វើបែបនេះនឹងជួយយើងយល់ដឹងអំពីសញ្ញាគ្រោះថ្នាក់បានលឿន និងរកដំណោះស្រាយឲ្យបានជាមុន។យើងក៏អាចប្រាប់ទៅក្រុមគ្រួសារ និងមិត្តភក្តិអំពីសញ្ញាព្រមានដើម្បីឲ្យពួកគាត់ដឹងថានៅពេលណាដែលយើងត្រូវការជំនួយ។
- កាត់ផ្ដាច់នូវវិធីដែលអាចឲ្យយើងធ្វើអត្តឃាតបានដូចជាកាំភ្លើង កាំបិតឬថ្នាំពុល ប្រសិនបើយើងបារម្ភថាអាចប្រើរបស់ទាំងនេះនៅពេលមានគំនិតធ្វើអត្តឃាត។
អត្ថបទពាក់ព័ន្ធ៖
- ជឿអត់ថា ហាត់ប្រាណ ជួយការពារប្រុសៗ ពីជំងឺបាក់ទឹកចិត្ត?
- នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត
- សូមប្រយ័ត្នចំពោះមនុស្សចាស់! បើមានសញ្ញាទាំងនេះ បញ្ជាក់ថាជំងឺបាក់ទឹកចិត្តកំពុងលុកលុយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕