-កាន់តែលែងដឹងពីពេលវេលានិងទីកន្លែង
-ពិបាកក្នុងការស្គាល់សាច់ញាតិ និងមិត្តភក្ដិ
-ត្រូវការជំនួយកាន់តែខ្លាំងក្នុងការថែទាំខ្លួន
-ពិបាកក្នុងការដើរ
-ផ្លាស់ប្ដូរអាកប្បកិរិយាខ្លាំង និងឆេវឆាវខ្លាំង
២- តើត្រូវថែទាំអ្នកជំងឺដែលមានបញ្ហានេះយ៉ាងដូចម្ដេច?
ជាការពិតទៅបញ្ហានេះ គឺនៅមិនទាន់មានវិធីព្យាបាលឲ្យជានោះទេ ហើយអ្វីដែលយើងអាចធ្វើបាន គឺមានតែការថែទាំជួយទំនុកបំរុងអ្នកជំងឺប៉ុណ្ណោះ។ សូមពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យពីវិធីសាស្ត្រដើម្បីជួយអ្នកជំងឺ ព្រោះថាគោលដៅក្នុងការថែទាំអ្នកជំងឺ ចំពោះបញ្ហានេះ គឺមានដូចជា៖
-ការធ្វើរោគវិនិច្ឆ័យឃើញកាន់តែលឿន កាន់តែធ្វើឲ្យការគ្រប់គ្រង និងថែទាំកាន់តែប្រសើរ
-បង្កើនប្រសិទ្ធិភាពសុខុមាលភាពរាងកាយ និងសុខភាពទូទៅ
-ពិនិត្យ និងព្យាបាលជំងឺដែលកើតមកអមជាមួយនឹងបញ្ហានេះ
-ពិនិត្យនិងព្យាបាលបញ្ហារោគសញ្ញាផ្សេងៗលើអាកប្បកិរិយា និងផ្លូវចិត្ត
-ផ្ដល់ព័ត៌មាន និងការថែទាំ រយៈពេលវែងដល់អ្នកជំងឺ
ក៏មានដែរគន្លឹះសាមញ្ញមួយចំនួនដែលយើងអាចជួយសម្រួលបញ្ហាវង្វេងចំពោះអ្នកជំងឺបានដូចជា៖
-ទុកដាក់វត្ថុដែលគាត់ស្គាល់នៅជុំវិញគាត់ ជាពិសេសគឺរូបថតគ្រួសារ
-សូមកត់ត្រានូវកិច្ចការដែលគាត់ធ្វើ និងរំឭកគាត់ពីការងារប្រចាំថ្ងៃ
-សូមឲ្យគាត់ធ្វើសកម្មភាពធម្មតាៗ កុំស្មុគស្មាញពេក
-សូមនិយាយជាមួយគាត់ឲ្យបានច្រើន ព្យាយាមរំលឹករឿងចាស់ៗ និងរឿងសប្បាយៗ
-សូមពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយបញ្ហាដំណេក និងបញ្ហាអាកប្បកិរិយារបស់អ្នកជំងឺ។