បាក់ទឹកចិត្ត ជាបញ្ហាសឹងតែគ្រប់គ្នាជួបប្រទះ ហើយភាគច្រើន កើតលើយុវជន ធ្វើឲ្យចុះខ្សោយទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ហើយឈានទៅធ្វើអត្តឃាតក៏មាន។ ជាដំណឹង និងដំណោះស្រាយល្អមួយ សម្រាប់ប្រុសៗគ្នាយើង គឺ ចិនអះអាងថាហាត់ប្រាណ ជួយការពារជំងឺបាក់ទឹកចិត្ត។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Michigan របស់សហរដ្ឋអាមេរិក ធ្វើការសិក្សាលក្ខណៈហាត់ប្រាណ និងដេក របស់និស្សិត ជាង ១.១០០នាក់ នៅសាកលវិទ្យាល័យប៉េកាំង។ និស្សិតចូលរួមក្នុងការសិក្សានេះ ឆ្លើយសំនួរពាក់ព័ន្ធនឹងបញ្ហា ៣សំខាន់របស់ពួកគេ គឺរោគសញ្ញាជំងឺបាក់ទឹក ទម្លាប់សកម្មភាពរាងកាយ (ហាត់ប្រាណ) និងដំណេក។