home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!

គ្រាន់តែញញឹមមានគុណប្រយោជន៍ស្ទើរមិនគួរឲ្យជឿ!

ពេល​យើង​មើល​ឃើញ ឬ​មាន​អារម្មណ៍​អ្វីលើ​អ្វី​មួយ​គួរ​ឲ្យ​ស្រលាញ់ កំប្លុកកំប្លែង ច្បាស់​ណាស់ អាច​នឹង​ធ្វើ​ឲ្យ​យើងសើច ​ញញឹម ​ដោយ​មិន​ដឹង​ខ្លួន គ្នា​យើង​ខ្លះ សើចឮៗ បិទមាត់​មិន​ជិតទៀត​ផង។​ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នៅ​មាន​រឿង​ជា​ច្រើនអាច​ធ្វើ​ឲ្យ​យើង​ញញឹម​បាន ហើយ​បើ​ញញឹម​កាន់​តែ​​ច្រើន យើង​ក៏​ទទួល​​ប្រយោជន៍​ច្រើនដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង​ឲ្យ​ដឹង​ច្បាស់ អ្វី​ខ្លះ​ជា​គុណ​ប្រយោជន៍​ទទួល​បាន​ពី​ការ​សើច ញញឹម មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង។

១- ញញឹមអាចជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

យើង​អាច​នឹង​​ញញឹម​ដោយ​មិន​ដឹង​ខ្លួន នៅ​​ពេលមាន​អារម្មណ៍​​សប្បាយ​ចិត្ដ ឬ​នៅ​ពេលចង់​​បង្ហាញ​ភាព​សប្បាយ​រីក​រាយ​ចេញ​មក​ក្រៅ។​ពិសេសជាង​នេះ ទឹក​មុខ​យើង ​ក៏​អាច​ធ្វើ​ឲ្យ​បរិយាកាស​ជុំ​វិញ​ខ្លួន​ផ្ដាស់​ប្ដូរ​បាន​ផង​ដែរ ហើយ​អ្វី​ដែល​បញ្ចេញ​លើ​​ផ្ទៃ​មុខយើង គឺ​ជា​ស្នាម​ញញឹម​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​យើង​​បាន​ស្រស់​ស្រាយ។

ជា​ធម្មតា​ ខួរ​ក្បាល ជា​អ្នក​​បង្កើត​អារម្មណ៍​ទាំង​អស់នោះ​ ប៉ុន្តែ​សាច់​ដុំ​លើ​ផ្ទៃ​មុខ​ ក៏​​​​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ទាំង​អស់​នោះ​ប្រែ​ប្រួលដូច​គ្នា។ ការ​សិក្សា​ពេល​ថ្មី​ៗ​នេះ​ ​រក​ឃើញ​ថា​ នៅ​ពេលយើង​​មាន​អារម្មណ៍​ល្អ ឬ​ព្យាយាម​ធ្វើ​ទឹក​មុខ​សប្បាយ​ ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង នោះ​អារម្មណ៍​យើង​នឹង​ចាប់​ផ្ដើម​ស្រស់​ស្រាយ​ឡើង​វិញ អាច​បញ្ជាក់​បាន​ថា​ អារម្មណ៍​យើង​ទាំង​អស់​គ្នា​ គឺ​មាន​ទំនាក់​ទំនង​យ៉ាងជិត​ស្និទ្ធ​ជា​មួយ​ទឹក​មុខ។

២- ញញឹមបានច្រើនជួយកាត់បន្ថយស្រ្តេស

ពេលយើង​​ញញឹម រាង​កាយនឹង​បញ្ចេញ​អ័រម៉ូន​អង់​ដូហ្វីន ដែល​ជា​ភ្នាក់​ងារ​គ្រប់​គ្រង​លើការ​ផ្លាស់ទី​នៃសាច់​ដុំ​ផ្ទៃ​មុខ ​ក៏​ជាអ័រម៉ូន​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍​​សប្បាយ​ចិត្ដ​ផង​ដែរ។ ក្រៅ​ពី​នេះ​ អ័រម៉ូន អង់ដូហ្វីន ក៏​ជួយ​កាត់​បន្ថយ​កុំ​ឲ្យយើង​ស្រ្តេស​ខ្លាំង តាម​រយៈ​ការ​​បញ្ចុះ​កម្រិត​ករទីស៊ុល ដែល​ជា​អ័រម៉ូន​ មាន​សកម្មភាព​ខ្លាំង​ ពេល​ស្ត្រេស ឬ​បារម្ភ​ច្រើន។

៣ -ញញឹមធ្វើឲ្យអ្នកក្លាហា​ន

ក្នុង​ឆ្នាំ​ ២០០៤​ សកល​វិទ្យា​ល័យ Penn State របស់​អាមេរិក បានរក​ឃើញ​ថា​​ ​ញញឹម​ចេញ​ពី​ចិត្ដ​របស់​បុគ្គលិក អាច​ធ្វើ​ឲ្យ​អតិថិជន​​មាន​អារម្មណ៍​ល្អជា​មួយ​ក្រុម​ហ៊ុននោះ។ ពេល​បុគ្គលិក​ធ្វើ​ការ​ជាមួយ​ទឹក​​មុខ​ញញឹម​ រួស​រាយ​រាក់​ទាក់ អតិថិជន​ នឹង​មាន​អារម្មណ៍​សប្បាយ​ចិត្ដ ​ពេញ​​ចិត្ដ​ជា​មួយ​សេវាកម្ម​ក្រុម​ហ៊ុន​នោះ។ ទោះ​បីប្រភេទ​មុខ​ជំនួញ និង​ការបំពេញ​ការងារ​​របស់​បុគ្គលិក ​ជា​ផ្នែក​សំខាន់​ចំពោះ​ក្រុម​ហ៊ុនក៏​ពិត​​មែន តែ​ការ​​សិក្សា​រក​ឃើញ​ថា ​បើ​កន្លែង​ការ​ងារ​ពោរពេញ​ដោយ​ស្នាម​ញញឹម​ នោះ​បុគ្គលិក​ភាគ​ច្រើន នឹង​មាន​កម្លាំង​ចិត្ដ​​ធ្វើ​ការ​កាន់​តែ​ខ្លាំង។

៤- ​ញញឹមធ្វើឲ្យយើង​ក្លាយជាមនុស្សគួរឲ្យទុកចិត្ដ

បើ​គិត​តាម​បែប​ចិត្ដ​វិទ្យា​ ​ញញឹម​ច្រើន ​គឺ​មើល​ទៅជាមនុស្ស​គួរ​ទុក​ចិត្ត ជាង​មនុស្ស​មុខ​មិន​សូវ​ស្រស់ ឬ​មុខ​ស្មើ។ ការ​សិក្សា​មួយ​របស់​សកលវិទ្យា​ល័យ Pittsburgh សហរដ្ឋ​អាមេរិក គេ​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​ភាព​ទាក់​ទាញ ​ស្នាម​​ញញឹមនៃ​ក្រុម​អ្នក​ដើរ​ម៉ូត ជាមួយ​នឹង​ភាព​ស្មោះ​ត្រង់​។ ការ​សិក្សា​ បាន​ដាក់ចំណាត់​ថ្នាក់​ឲ្យ​នារី​ម៉ូដែល​ ៤៥​នាក់​ ដោយ​មើល​តាម​​ចំណុច​ទាំង​បី​ខាង​លើ និង​​បញ្ជាក់​ឲ្យ​ឃើញ​ថា​ បើតារា​ម៉ូដែល​​ញញឹម​កាន់​តែ​ស្រស់ មើល​ទៅ​កាន់​តែ​​គួរ​ឲ្យ​ទុក​ចិត្ដ។

៥- ​ញញឹមអាចជួយខួរក្បាលធ្វើការកាន់តែល្អ

ពេល​ខួរ​ក្បាល​មាន​ទំនោរ​ទៅ​លើ​គំនិត​​អវិជ្ជមាន ​ដើម្បី​ទប់​ទល់​ស្ថានភាព​​នេះ យើង​​គួរ​មាន​ទម្លាប់​ញញឹម ​ដើម្បី​ជួយ​ឲ្យ​ចិត្ដ​គិត​វិជ្ជមាន​វិញ ហើយនឹង​អាច​មាន​គំនិត​​វិជ្ជមាន​បាន​កាន់​តែ​ច្រើន បើ​ចេះ​ធ្វើ​បែប​នេះបាន​ជាប់លាប់។ យោង​តាមតារា​ភាពយន្ត​ហូលីវូដ និង​ជាកវី​និពន្ធ​សៀវភៅ ពាក់ព័ន្ធ​សុខភាព​ផ្លូវ​ចិត្ត លោក Shawn Achor ដែល​ជា​ម្ចាស់​សៀវភៅ The Happiness Advantage បាន​លើក​ឡើង​ថា​ ទម្លាប់​ញញឹម​​រាល់​ថ្ងៃជាប្រចាំ ​ជួយ​ឲ្យ​ខួរ​ក្បាល​បង្កើត​ភាព​សប្បាយ​រីក​រាយ​ ជួយ​ឲ្យ​មាន​ការ​​គិត​វិជ្ជ​មាន​កាន់​តែ​ច្រើន។ លោក​បាន​សរសេរថា “ភាព​សប្បាយ​រីក​រាយ ​ជា​ក្រម​សីលធម៌ គឺ​ជា​អ្វី​ខួរ​ក្បាល​យើង​ត្រូវ​​ការ​ហ្វឹក​ហាត់​ ដូច​ជា​​ក្រុម​អត្តពលិក​ត្រូវ​ការ​ការ​ហ្វឹក​ហាត់​អ៊ី​ចឹង​ដែរ”។

៦- ស្នាមញញឹមជាជំងឺឆ្លង

គ្នា​យើង​ធ្លាប់​ចាប់​អារម្មណ៍​អត់ ​ពេល​ខ្លះ​មិត្តភក្ដិ​ ឬ​អ្នក​​ធ្វើ​ការ​ជាមួយយើង ​ញញឹម​មក​ដាក់​យើង ក្រោយ​យើង​ញញឹម​ទៅ​កាន់​ពួកគេ ដែលសម្រាប់​បញ្ហា​មួយ​នេះ ​មាន​ការ​បក​ស្រាយ​តាម​បែប​វិទ្យា​សាស្ត្រ។ ​យោង​តាម​លោក Marco Iacoboni ជា​អ្នក​វិទ្យា​សាស្ត្រ​ផ្នែក​ប្រព័ន្ធ​ប្រសាទ​បាន​ពន្យល់​ថា ក្នុង​ខ្លួន​​​យើង​ម្នាក់​ៗ ​សុទ្ធ​តែ​មាន​ផ្ទុក​សរសៃ​ប្រសាទកញ្ចក់ និង​កោសិកា​ក្នុង​ Premotor cortex និង Inferior parietal cortex របស់​ខួរ​ក្បាល ហើយ​វា​​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ពេល​​យើង​បញ្ចេញ​សកម្មភាព​អ្វី​មួយ ឬ​ពេល​យើងឃើញ​នរណា​​បញ្ចេញ​សកម្ម​ភាពនោះ។ ដូច​នេះ ​ពេល​យើង​ញញឹម​ ឬ​ឃើញ​មិត្តភក្តិ​​ណា​ម្នាក់​ញញឹម​ កោសិកា​ប្រសាទ​កញ្ចក់​នេះ ធ្វើការ​​ឆ្លើយ​តប​ ដោយ​ញញឹម​ត្រឡប់​ទៅ​វិញ។

ញញឺម Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

៧- ញញឹមអាចជួយពង្រឹងកោសិកាក្នុងខ្លួន

ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ស្ត្រេសនោះ​ទេ ក៏​អាច​ជួយ​បន្ថយ​ភាព​តាន​តឹង​របស់​កោសិកា​ក្នុង​ខ្លួន​ផង​ដែរ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ផ្នែក​ជីវគីមីអាមេរិក លោកស្រី Sondra Barrett។ នៅ​ក្នុង​សៀវ​ភៅ Secrets of Your Cells របស់​លោកស្រី បាន​ពន្យល់​ពី​​របៀប​កោសិកា​​បែង​ចែក​រវាង​ភាព​គ្រោះ​ថ្នាក់ និង​សុវត្ថិភាព​ ជា​មួយ​ការ​ជួស​ជុល​កោសិកា​ចាស់​ៗ​ឲ្យ​មាន​តុល្យភាព​ក្នុង​ខ្លួនយើង។ ជាមួយ​គ្នា​នេះអ្នក​ឯកទេសជីវគីមី​រូប​នេះ ក៏​បាន​និយាយ​អំពី​ការ​គិត​របស់​យើង ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​ងារកោសិកាដូច​គ្នា។ ពេល​យើង​ញញឹម​ យើង​នឹង​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​លើ​កោសិកាទាំង​នោះ អាច​ជួយ​ឲ្យ​ខ្លួន​យើង ​ប្រយុទ្ធ​ជា​មួយ​ការ​បង្កើត​កោសិកា​ស្ត្រេស ដែល​ជា​មូលហេតុ​​​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​នៅ​ថ្ងៃ​ខាង​មុខ។

៨- ញញឹមអាចជួយបង្កើនផលិតភាព

គុណ​​ប្រយោជន៍​នៃស្នាមញញឹម​នៅ​កន្លែង​ធ្វើ​ការ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បរិយាកាសការងារ​ល្អមួយ​មុខ​​ទេ អារម្មណ៍​​សប្បាយ​ចិត្ដ អាច​ជួយ​ឲ្យ​បុគ្គលិក​ធ្វើ​ការ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ក្នុង​ឆ្នាំ ២០១០ ក្នុង​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ រក​ឃើញ​ថា ភាព​សប្បាយ​រីក​រាយ​ មាន​ប្រយោជន៍​ ធ្វើ​ឲ្យ​មាន​ផលិត​ភាព​ការងារ​កាន់​តែ​ខ្ពស់​នៅ​កន្លែង​ធ្វើ​ការ។ ​បើ​អារម្មណ៍យើង​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ នោះ​រឿង​មិន​ល្អ​ក៏​មិន​សូវ​កើត​ឡើង​ច្រើន​ដែរ។

៩- ញញឹមធ្វើឲ្យយើង​កាន់តែមានគំនិតឆ្នៃប្រឌិត

​ដូច​គ្នា​ជាមួយ​ការ​ជួយ​ឲ្យ​អារម្មណ៍សប្បាយ​ចិត្ដ​ ញញឹម​ អាច​ជួយ​ឲ្យ​មាន​ភាព​ឆ្នៃ​ប្រឌិត​កាន់​តែ​ច្រើន។ ការ​សិក្សានៃសកលវិទ្យាល័យ​California នៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក ធ្វើ​ឡើង​ឆ្នាំ ២០១៣​ រក​ឃើញ​ពី​ភាព​សប្បាយ​រីក​រាយ​ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ហ៊ាន​ប្រឈម​មុខ​​ជា​មួយ​បញ្ហា​​កាន់​តែ​ច្រើន ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាលគិតឃើញ​ដំណោះ​ស្រាយ​ល្អ​ៗ ច្រើន​ជាង​គំនិត​អវិជ្ជមាន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

9 Surprising Reasons Why You Should Smile More http://inspiyr.com/9-benefits-of-smiling/. Accessed August 26, 2016.

11 Surprising Reasons You Should Smile Every Day http://www.huffingtonpost.com/2015/02/08/smiling-benefits_n_6598840.html. Accessed August 26, 2016.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 22/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x