យើងម្នាក់ៗ សុទ្ធតែធ្លាប់ជួបរឿងមិនល្អចៀសមិនផុត រឿងដែលកើតឡើង ក៏មិនមែនសុទ្ធតែជាបញ្ហាដូចយើងគិតដែរ។ ផ្ទុយមកវិញ ការឆ្លើយតប ទាំងកាយវិការ និងអារម្មណ៍របស់យើងឯណេះទេ ទើបជាបញ្ហា។ អ្នកឯកទេសវិទ្យាសាស្ត្រ នៅអាមេរិក លោក Albert Ellis លើកឡើងថា ហេតុការណ៍ណាមួយបានកើតឡើង អាចកំណត់បានតាមការគិត និងកាយវិការយើង ដើម្បីឆ្លើយតបទៅវិញ។ បើយើងគិតវិជ្ជមានឲ្យបានច្រើន អារម្មណ៍ក៏ល្អទៅតាមនឹងដែរ។ ហេតុនេះ “Hello គ្រូពេទ្យ” ចង់ណែនាំពីតិចនិកសម្រួលអារម្មណ៍ ពេលមានរឿងមិនល្អកើតឡើង។