home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

អាហារទាំងនេះជួយទប់ទល់អារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត

អាហារទាំងនេះជួយទប់ទល់អារម្មណ៍តានតឹង ឬបាក់ទឹកចិត្ត

អ្នក​ណា​ក៏​ដូច​អ្នក​ណា​ដែរ ពេល​ដែល​ចម្រើន​វ័យ​ធំ​ទៅៗ អារម្មណ៍​ប្រែ​ប្រួល ភាគ​ច្រើន​ទទួល​បាន​តែ​សម្ពាធ ភាព​តាន​តឹង​ច្រើន។ ពិសេស​ក្មេងៗ​វ័យ​ជំទង់ ក៏​ឆាប់​ទទួល​បាន​អារម្មណ៍​តានតឹង ពី​បញ្ហា​ជុំ​វិញ​ខ្លួន​ដែរ ហើយ​វ័យ​នេះ មិន​ដូច​យើង​មនុស្ស​ធំ​ចេះ​គ្រប់​គ្រង​សម្ពាធ​ទេ តែ​ប្រហែស​អាច​ក្លាយ​ជា​រឿង​ធំ​បាន។

តែ​ក្មេងៗ​វ័យ​ជំទង់​ត្រូវ​ចេះ​រក​វិធី​ដោះស្រាយ​ភាព​ស្ត្រេស ដោយ​ការ​ដើរ​លេង បង្កើត​ទម្លាប់​ថ្មី ឬ​គ្រាន់​តែ​ញ៉ាំ​អាហារ​សម្រន់​ប៉ុន្មាន​នេះ ក៏​អាច​ទប់​ទល់​ភាព​តាន​តឹង ឬ​បង្ការ​កុំ​ឲ្យ​ស្ត្រេស​ក្លាយ​ជា​បាក់​ទឹក​ចិត្ត និង​ធ្វើ​ឲ្យ​សប្បាយ​ចិត្ត ស្រស់​ថ្លា​ជាង​មុន​បាន។

សាច់​ត្រី​៖ ពពួក​សត្វ​ត្រី​ដូច​ជា សាលម៉ុន ត្រី​ Sardines ត្រី Mackerel មាន​ផ្ទុក​សារជាតិ​អូមេហ្គា៣ខ្ពស់ ដែល​ជួយ​ពង្រឹង​ដំណើរ​ការ​របស់​ខួរ​ក្បាល ក៏​ដូច​ជា​ការ​គ្រប់​គ្រង​ស្ត្រេស​បាន។ ចំពោះគ្នា​យើង​ដែល​មិន​ចូលចិត្ត​សាច់ អាច​ទទួល​បាន​អូមេហ្គា៣ ពី Flaxseed ឬប្រេង Canola គ្រាប់​ធញ្ញជាតិ ឬពពួកថ្នាំវីតាមីន។

ទំពាំងបារាំង (Asparagus)៖ ទំពាំង​បារាំង សម្បូរ​ទៅ​ដោយ​ជាតិ​ហ្វូឡាត ល្អ​សម្រាប់​ការ​បន្ធូរ​អារម្មណ៍ និង​ជា​ភ្នាក់​ងារ​ប្រឆាំង​ភាព​ស្ត្រេស​ផង​ដែរ។

ផ្លែ​ប៉េងប៉ោះ៖ ទោះ​ផ្លែ​ប៉េង​ប៉ោះ​តូច​មែន តែ​វា​ផ្ទុក​អាស៊ីដ​ហ្វូលីក និង ​អាស៊ីដ alpha-lipoicខ្ពស់ ដែល​ជួយ​រក្សា​បញ្ហា​បាក់​ទឹក​ចិត្ត​ឲ្យ​នៅ​ឆ្ងាយ​ពី​យើង។ បើ​អាច យើង​គួរ​តែ​បន្ថែម​វា​ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ កាន់​តែ​ល្អ។

A4D-4 អាហារ

គ្រាប់​ធញ្ញជាតិ៖ យើង​មិន​គួរ​មើល​រំលង គ្រាប់​ធញ្ញជាតិ​ទេ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ Selenium ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​យើង។ ក្នុង​ករណី​ដែល​យើង​ទទួល​បាន​ជាតិ​ Selenium មិន​គ្រប់​គ្រាន់ យើង​អាច​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ខ្ពស់។ ក្រៅ​ពី​គ្រាប់​ធញ្ញជាតិ​ដែល​សម្បូរ​ជាតិ​ Selenium សណ្ដែក សាច់ និង​គ្រឿង​សមុទ្រ ក៏​ផ្ទុក​សារជាតិ​នេះ​ច្រើន​ដែរ។

ផ្លែ​ប៊ើរ៖ សម្រាប់​ខ្មែរ​យើង ចូល​ចិត្ត​យក​ប៊ើរទៅ​ធ្វើ​ជា​បង្អែម ផ្លែ​នេះ​ជា​កំពូល​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សារជាតិ​ចិញ្ចឹម​ច្រើន​ដូច​ជា Trytophophan ហ្វូឡាត និង​អូមេហ្គា៣។ ដោយសារ​សារជាតិ​ច្រើន​យ៉ាង​នៅ​ក្នុង​ផ្លែប៊ើរនេះ​ហើយ ទើប​វា​ជួយ​ដល់​សុខភាព​បាន​ច្រើន និង​មាន​នាទី​ប្រឆាំង​ជំងឺ​បាក់​ទឹក​ចិត្ត​ផង​ដែរ។

លើស​ពីអាហារធម្មជាតិនេះ យើងអាចបំពេញបន្ថែមដោយការញ៉ាំថ្នាំវីតាមីនបំប៉នសុខភាពត្រឹមត្រូវ ដើម្បីជួយដល់សុខភាព និងរាងកាយទូទៅរបស់យើង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.teenvogue.com/gallery/6-foods-that-fight-depression-anxiety

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយថ្ងៃទី 14/12/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x