home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ក្រៅពីសួត មេរោគរបេងអាចរាលដាល បង្កជំងឺរបេងឆ្អឹងកងខ្នង

ក្រៅពីសួត មេរោគរបេងអាចរាលដាល បង្កជំងឺរបេងឆ្អឹងកងខ្នង

យើង​ដឹង​ថា ជំងឺរបេង​សួត ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀត​ពិសេស​គឺសួត ​បើ​មិន​ព្យាបាល​ទាន់​ពេល​។ ជំងឺ​នេះ ក៏​ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។ មេរោគ​របេង ក៏​អាច​បង្ក​ជា​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង អាច​គំរាមកំហែង​ដល់​ជីវិត​អ្នក​ជំងឺ​ថែម​ទៀត។

ជំងឺ​របេង​ឆ្អឹង​កង​ខ្នង ឬ​ជំងឺ Potts ជា​ជំងឺ​របេង​ក្រៅ​សួត​មួយ​ប្រភេទ ដែល​ជំងឺ​នេះ​ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​ឆ្អឹង​កង​ខ្នង ហើយ​វា​បង្ក​ឡើង​ដោយ​មេរោគ​របេង ។ វា​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង សន្លាក់ និង​ទ្រនាប់​ឆ្អឹង​កង​ខ្នង។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី

ទី​កន្លែង​ដែល​វា​កើត គឺ​នៅ​ផ្នែក​ឆ្អឹង​កង​ទ្រូង​ផ្នែក​ខាង​លើ ឆ្អឹង​កង​ចង្កេះ ជា​តំបន់​ឆ្អឹង​កង​ខ្នង​រង​ផល​ប៉ះពាល់​ជា​ញឹក​ញាប់​បំផុត។ លទ្ធផល​នៃ​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​របេង​តាម​ចរន្ត​ឈាម​ទៅ តំបន់​បណ្ដាញ​ផ្សេង​ទៀត​ជា​ញឹកញាប់​របស់​សួត។ ការ​ឆ្លង​មេរោគ​នេះ​បន្ទាប់​មក​រាលដាល​ពី​ឆ្អឹង​កង​នៅ​ជាប់​គ្នា​ចំនួន ២ ចូល​ទៅ​ក្នុង​សន្លាក់ និង​ទ្រនាប់​ឆ្អឹង។

កម្មវិធីពិនិត្យ​ជំងឺពុកឆ្អឹងអនឡាញ​

លោក​បន្ត​ថា ប្រសិន​បើ​មាន​តែ​មួយ​គត់ គឺ​ត្រូវ​រង​ផល​ប៉ះពាល់​ឆ្អឹង​កង ទ្រនាប់​ឆ្អឹង​ខ្នង តែ​នេះ​គឺ​ធម្មតា ប៉ុន្តែ​ប្រសិន​បើ​ទាំង ២​ត្រូវ​បាន​ជាប់​ទាក់ទង ទ្រនាប់​ឆ្អឹង​ដែល​គ្មាន​សរសៃ​ឈាម មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ហើយ​វា​នឹង​រលួយ។ ជាលិកា​ឌីស​នេះ​បាន​ស្លាប់ ហើយ​ខូច​ដោយ caseation នាំ​ឲ្យ​កង​ខ្នង​រួម​តូច ហើយ​នៅ​ទី​បំផុត​ទៅ​នឹង​ដួល​រលំ​ឆ្អឹង​កង​ខ្នង និង​ការ​ខូច​ខាត​ឆ្អឹង​ខ្នង។

រោគ​សញ្ញា​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង

ឈឺ​ខ្នង បែក​ញើស​ស្អិត​ពេល​យប់ ញ៉ាំ​ចំណី​អាហារ​មិន​បាន អស់​កម្លាំង ស្រក​ទម្ងន់ ឆ្អឹង​ខ្នង​ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ ស្ពឹក ឬ​សាច់ដុំ​ខ្សោយ​ជើង ពិបាក​ឈរ។ល។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ជំងឺ​របេង​ឆ្អឹង​កង​ខ្នង​ក៏​ផ្ដល់​ផល​ពិបាក​ដល់​អ្នក​ជំងឺ​ច្រើន​ដែរ​ដូច​ជា ឆ្អឹង​ខ្នង​ស្រុញ​ចូល​គ្នា ឆ្អឹង​កង​ខ្នង​ដួល​រលំ ប្រហោង​ឆ្អឹង​ខ្នង ខ្វិន​ជើង​ទាំង​២ ពិបាក​បញ្ជា​ការ​បន្ទោរ​បង់ ឬ​ស្លាប់។

​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x