រាល់ពេលដែលហៀរសម្បោរ ជឿថាគ្នាយើងម្នាក់ៗ មិនដែលចាប់អារម្មណ៍មើលលក្ខណៈរបស់សម្បោរឲ្យបានច្បាស់ទេ ព្រោះខ្ពើមរអើម តែមានដឹងទេថា មានបញ្ហាសុខភាពខ្លះ អាចមើលដឹងតាមរយៈពណ៌សម្បោរដែលហៀរចេញមកនោះ។
បើតាមការបង្ហោះឲ្យដឹងនៅលើបណ្ដាញសង្គមរបស់មន្ទីរពេទ្យ កាល់ម៉ែត ថាសម្បោរ ឬរម្អិលនៅផ្លូវដង្ហើមមានតួនាទីចាប់យកវត្ថុផ្សេងដែលចូលមកក្នុងរាងកាយយើង តាមរយៈការដកដង្ហើម រាងកាយយើងផលិតសម្បោរ ឬទឹករម្អិល២លីត្រ/ថ្ងៃ ហើយប្រសិនបើភ្នាសកោសិកាដែលផលិតសម្បោរ ឬទឹករម្អិល ស្ងួតវាងាយនឹងបង្ករោគ។ មានមនុស្សជាច្រើនដែលមិនដឹងថា ទឹកសម្បោរហៀរមកអាចបញ្ជាក់ពីបញ្ហាសុខភាពច្រមុះដែលមនុស្សគ្រប់រូបមាន ហើយបញ្ហាសុខភាពនីមួយៗអាចកំណត់បានតាមពណ៌សម្បោរដូចជា៖
ពណ៌សថ្លា៖ បណ្ដាលមកពីផ្ដាសាយ រលាកផ្លូវដង្ហើមខាងលើ ឬអាលែកហ្ស៊ីច្រមុះ ពពួកវីរុសបង្កឲ្យរលាកភ្នាសកោសិកាដែលបញ្ចេញសារជាតិ Histamine ជំរុញឲ្យមានការផលិតទឹកសម្បោរយ៉ាងច្រើន។ ការប្រើថ្នាំ Anti-Histamine និងការលាងច្រមុះជាមួយទឹកសេរ៉ូមប្រៃអាចជួយកាត់បន្ថយការហៀរសម្បោរបាន។
ពណ៌ស៖ សម្បោរមានលក្ខណៈក្រាស់ ស្អិត និងសល្អក់ អាចមកពីស្ទះនៅក្នុងច្រមុះរយៈពេលយូរដែលបណ្ដាលមកពីភ្នាសច្រមុះហើម ក្រៅពីនោះ មានរួមផ្សំនឹងការញ៉ាំផលិតផលទឹកដោះគោច្រើនពេក។
ពណ៌លឿង៖ មកពីការឆ្លងរោគពពួកបាក់តេរីនៅច្រមុះ ឬសីនុស ប្រព័ន្ធរាងកាយយើងបានប្រឆាំងធ្វើឲ្យមេរោគស្លាប់បូកផ្សំ និងរម្អិលលាយខ្ទុះរួមផ្សំគ្នា ធ្វើឲ្យសម្បោរមានពណ៌លឿង។
ពណ៌ខៀវ៖ បង្ហាញឲ្យឃើញថា រាងកាយយើងកំពុងប្រឆាំងនឹងបាក់តេរីដូចក្នុងករណីទឹកសម្បោរពណ៌លឿងដែរ។
ពណ៌ក្រហម៖ កើតឡើងដោយសារសរសៃឈាមច្រមុះដាច់លាយជាមួយទឹកសម្បោរ។ សរសៃឈាមដាច់អាចបណ្ដាលមកពីភ្នាសច្រមុះស្ងួត ឬរបួសច្រមុះ ការរលាកច្រមុះ រោគសរសៃឈាមផ្សេង។ ការមានឈាមច្រមុះមួយខាង ឬសងខាងត្រូវមកពិនិត្យជាមួយគ្រូពេទ្យ។
ពណ៌ខ្មៅ៖ ការដែលសម្បោរមានពណ៌ខ្មៅច្រើនជួបចំពោះអ្នកជក់បារី អ្នកប្រើប្រាស់ថ្នាំញៀន អ្នកដែលរស់នៅក្នុងបរិស្ថានដែលមានការបំពុលបរិយាកាសខ្លាំង និងការបង្ករោគដោយពពួកផ្សិតនៅច្រមុះ ឬសីនុស។
អត្ថបទពាក់ព័ន្ធ៖
- តឹងច្រមុះ ហៀរសំបោរ ហើយប្រឹងញើសបញ្ចេញខ្លាំងៗ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ
- ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ
- ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- រដូវរងាដល់ហើយ មកដឹងពីរបៀបថែទាំសុខភាព កុំឲ្យឈឺ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]