៤. ជំងឺរលាកសួត
ចំណែកឯជំងឺនេះវិញ កើតឡើងមកពីការបង្ករោគនៅក្នុងថង់ខ្យល់នៅក្នុងសួត ដោយពពួកបាក់តេរី វីរុស ឬផ្សិត។ ជំងឺនេះកើតឡើងជាញឹកញាប់ចំពោះកុមារ ឬមនុស្សពេញវ័យ។ អាការៈទូទៅនៃជំងឺនេះមានដូចជាគ្រុនក្ដៅ ក្អក និងពិបាកដង្ហើម។

តិចនិកទាំង៤ជួយឲ្យសួតមានសុខភាពល្អ
១. ជៀសវាងប៉ះពាល់នឹងផ្សែងបារី
មិនថាយើងជក់បារី ឬស្រូបយកផ្សែងបារីឡើយ គឺសុទ្ធតែអាចបណ្ដាលឲ្យកើតជំងឺប្រព័ន្ធផ្លូវដង្ហើមជាច្រើនប្រភេទ។ ហេតុនេះហើយ យើងគប្បីបញ្ឈប់ការជក់បារី ឬប៉ះពាល់នឹងផ្សែងបារី ទើបជាការប្រសើរ។
២. ធ្វើលំហាត់ប្រាណ
សកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់នៅក្នុងការថែទាំសុខភាពផ្លូវដង្ហើម។ ការដើរ ហែលទឹក រត់ ឬជិះកង់សុទ្ធតែអាចជួយពង្រឹងសមត្ថភាពសួតរបស់យើងបានយ៉ាងប្រសិទ្ធភាព។ លំហាត់ប្រាណទាំងនេះអាចជួយផ្លាស់ទីអុកស៊ីសែនទៅពាសពេញរាងកាយបានយ៉ាងប្រសើរ។
៣. ជៀសវាងពីការបំពុល
មិនថាយើងនៅក្នុងផ្ទះ ឬខាងក្រៅផ្ទះឡើយ ចូរប្រុងប្រយ័ត្នចំពោះជាតិពុលផ្សេងៗដែលស្រូបយកទៅក្នុងរាងកាយតាមរយៈការដង្ហើម។ ជាតិពុល សារធាតុគីមី សម្ភារៈលាងសម្អាត និងវិទ្យុសកម្មសុទ្ធតែជាកត្តាដែលនាំឲ្យគុណភាពខ្យល់អន់ថយ។
៤. ចាក់វ៉ាក់សាំងបង្ការ
ទន្ទឹមនឹងនេះដែរ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយជារៀងរាល់ឆ្នាំ អាចជួយឲ្យសួតរបស់យើងមានសុខភាពល្អ។ ជាធម្មតា មនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំ ឬលើសពីនេះ គប្បីចាក់វ៉ាក់សាំងប្រភេទនេះ។