ជំងឺស្ទះសួតរុំារ៉ៃ (COPD) គឺជាជំងឺរលាកសួតរុំារ៉ៃដែលបណ្តាលឱ្យស្ទះខ្យល់ និងធ្វើឱ្យយើងពិបាកដកដង្ហើម។ ភាគច្រើនយើងមិនដឹងថា យើងមានជំងឺស្ទះសួតរុំារ៉ៃទេ រហូតដល់ជំងឺនេះវិវដ្ដដល់ដំណាក់កាលចុងក្រោយ។ ពេលខ្លះយើងគ្រាន់តែគិតថាយើងហត់ ឬមិនសូវមានកម្លាំងដោយសារយើងចាស់ជាងមុនប៉ុណ្ណោះ។ តើជំងឺស្ទះសួតររុំារ៉ៃមានអាការៈអ្វីខ្លះ?
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
រោគសញ្ញា និងអាការៈរបស់ជំងឺស្ទះសួតរ៉ាំរ៉ៃអាចមានដូចជា៖
- ហត់ជាពិសេសអំឡុងពេលហាត់ប្រាណ
- ឮសូរសម្លេងពេលដកដង្ហើម
- តឹងទ្រូង
- ក្អករុំារ៉ៃដែលមានស្លេស្មថ្លា ពណ៌ស លឿង ឬបៃតង
- ឆ្លងមេរោគផ្លូវដង្ហើមញឹកញាប់
- គ្មានកម្លាំង
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
- ហើមកជើង ប្រអប់ជើង ឬជើង
[embed-health-tool-heart-rate]
ការប៉ះពាល់នឹងសារធាតុដែលបំផ្លាញសួត និងផ្លូវដង្ហើមយូរអាចបណ្តាលឱ្យយើងកើតជំងឺស្ទះសួតរ៉ាំរ៉ៃ។ យើងអាចការពារ ឬកាត់បន្ថយការកើតជំងឺស្ទះសួតរុំារ៉ៃដោយ៖
- បញ្ឈប់ការជក់បារី
- កុំជក់បារី
- ចៀសវាងការស្រូបផ្សែងបារី
- ចៀសវាងការប៉ះពាល់ ឬស្រូបផ្សែង ឬចំហាយគីមី ឬធូលីដីជាដើម
ជំងឺស្ទះសួតរុំារ៉ៃព្យាបាលមិនជាទេ តែបើយើងសង្កេតថាមានរោគសញ្ញា ឬអាការៈដូចខាងលើត្រូវទៅពិនិត្យជាបន្ទាន់ ព្រោះការព្យាបាលជំងឺនៅដំណាក់ស្រាល ឬដំបូងអាចទប់ស្កាត់ជំងឺពីការវិវឌ្ឍទៅជាធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖
- ព្រឺរងា ហៀរសំបោរ ល្ហិតល្ហៃពេលផ្តាសាយ មិនមែនដោយសារមេរោគទេ គឺព្រោះតែ…
- គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ
- ធ្លាប់ទេពេលកណ្តាស់ធ្វើឲ្យឈឺខ្នង? នេះជាមូលហេតុ និងវិធីការពារ
- កុំចេះតែធ្វើហី! ពណ៌ទឹកសម្បោរ ក៏អាចបញ្ជាក់ពីបញ្ហាសុខភាពដែរ
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ប្រយ័ត្នកុំលេងសើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត
- ដុះដុំសាច់ខួរក្បាល បង្កឡើងដោយមូលហេតុអីឲ្យប្រាកដ?
- ៧យ៉ាង ជួយសម្រាកខួរក្បាល និងបំបាត់ស្ត្រេស