តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

    ការពិតអំពីវ៉ាក់សាំងផ្តាសាយ ប្រសិទ្ធភាព និងពេលត្រូវចាក់

    ចូលដល់​រដូវ​យើង​ងាយ​កើត​ជំងឺ​ផ្តាសាយ​ហើយ មិន​ថា​ចាស់ ឬ​ក្មេង​នោះ​ទេ។ ជំងឺ​ផ្តាសាយ​ពេល​ខ្លះ​ដ្បិត​តែ​មិន​ធ្ងន់​ធ្ងរ តែ​យើង​មិន​ស្រណុក​ក្នុង​ខ្លួន​នោះ​ទេ ថែម​ទាំង​រំខាន​ដល់​ការងារ​ទៀត។ បច្ចុប្បន្ន​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​ផ្តាសាយ​ហើយ អ៊ីចឹង យើង​មក​ដឹង​ទាំង​អស់​គ្នា​ពី​ការ​ពិត​មួយ​ចំនួន​អំពី​វ៉ាក់សាំង​ផ្តាសាយ ប្រសិទ្ធភាព និង​ពេល​វេលា​ត្រូវ​ចាក់។

    ១. នរណា​ខ្លះ​អាច​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ​បាន?

    វ៉ាក់សាំង​ផ្តាសាយ​អាច​ចាក់​វ៉ាក់​បាន​លើ​មនុស្ស​គ្រប់​វ័យ លើក​លែង​តែ​ក្មេង​អាយុ​ក្រោយ ៦ឆ្នាំ និង​អ្នក​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​វ៉ាក់សាំង។ ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ អង្គការ​សុខភាព​ពិភព​លោក (WHO) ផ្តល់​អនុសាសន៍​ថា អាច​ចាក់​វ៉ាក់សាំង​ផ្តាសាយ​នៅ​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​បាន ដោយ​ការ​ចាក់​វ៉ាក់សាំង​អំឡុង​ពពោះ អាច​ការពារ​ដល់​កូន​ពី​ជំងឺ​ផ្តាសាយ​បាន​ទៀត នៅក្នុងអំឡុង ២-៣ ខែដំបូង​ក្រោយ​សម្រាល។

    ២. ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ផ្តាសាយ

    ខុស​ពី​វ៉ាក់​សាំង​ដទៃ ឬ​មួយ​ចំនួន​ទៀត វ៉ាក់​សាំង​ផ្តាសាយ​ធំ​មាន​ប្រសិទ្ធ​ភាព​តែ ១ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​តម្រូវ​ឲ្យ​យើង​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ។

    ៣. ហេតុអី​ត្រូវ​ចាក់​វ៉ាក់​សាំង​ផ្តាសាយ​រៀង​រាល់​ឆ្នាំ?

    មាន​ហេតុ​ផល​សំខាន់២ ដែល​យើង​ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ផ្តាសាយ​ជា​រៀង​រាល់​ឆ្នាំ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក (CDC)។ ហេតុផល​ទី១ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើងក្រាយ​ពី​ចាក់​វ៉ាក់សាំង​នឹងថយចុះ​ក្នុង​ពេល​ណា​មួយ។ ហេតុផល​ទី២ ដោយសារ​តែ​វីរុស​ផ្តាសាយ​ប្រែប្រួល​ឥត​ឈប់ឈរ​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ ដូច្នេះ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​​ប្រចាំ​ឆ្នាំ។

    ចាក់វ៉ាក់សាំង-ប្រភេទវ៉ាក់សាំង

    ៤. ចាក់​វ៉ាក់សាំង​ផ្តាសាយ​ធំ អាច​ការពារ​ជំងឺ​ផ្តាសាយ​បាន​គ្រប់​ប្រភេទ​មែន​ទេ?

    វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ដែល​យើង​ចាក់ គឺ​វ៉ាក់សាំង​ការពារ​ផ្ដាសាយ​ធំ ដូចនេះ​មិន​អាច​ការពារ​ជំងឺ​ផ្ដាសាយ​ទាំងអស់​ទេ ព្រោះ​វីរុស​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ​ណាស់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត