និយមន័យ
១- អ្វីទៅជាជំងឺ រលាកទងសួតរ៉ាំរ៉ៃ?
ជំងឺរលាកទងសួត ជាការរលាកបំពង់ទងសួត ដែលនាំខ្យល់ទៅកាន់សួត ខណៈគ្នាយើងមានជំងឺនេះ ជាទូទៅមានអាការៈក្អកញឹកញាប់ មានស្លេស្មក្រាស់ និងគ្មានពណ៌។ ជំងឺរលាកទងសួត អាចជាជំងឺស្រួចស្រាវ ឬរ៉ាំរ៉ៃ។
ជំងឺរលាកទងសួតរ៉ាំរ៉ៃ គឺជាប្រភេទមួយនៃជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD – chronic obstructive pulmonary disease) ដែលជាអាការៈរលាកទងសួត នាំឲ្យមានស្លេស្មច្រើន ក្អកញឹកញាប់ និងពិបាកដកដង្ហើម។
២- ជំងឺរលាកទងសួតរ៉ាំរ៉ៃកើតឡើងញឹកញាប់ដែរទេ?
ជំងឺរលាកទងរ៉ាំរ៉ៃ កើតឡើងញឹកញាប់ណាស់ ហើយច្រើនកើតលើស្រីៗ ច្រើនជាងប្រុសៗ និងកើតចំពោះមនុស្សគ្រប់វ័យ។ ប៉ុន្តែយើងអាចគ្រប់គ្រង បង្ការ ជំងឺនេះបាន ដោយកាត់បន្ថយកត្តាគ្រោះថ្នាក់។ ដើម្បីដឹងព័ត៌មានច្រើនជាងនេះ សូមពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាជំងឺរលាកទងសួតរ៉ាំរ៉ៃមានអ្វីខ្លះ?
រោគសញ្ញានៃជំងឺនេះមានដូចជា៖
– ក្អក
– ស្លេស្ម ពណ៌ ស លឿងក្រមៅ ឬបៃតង
– អស់កម្លាំង
– ពិបាកដកដង្ហើម
– គ្រុនក្ដៅតិចតួច និងគ្រុនរងា
– មិនស្រួលក្នុងទ្រូង
អាចមានរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់ខាងលើ។ ដូចនេះ បើមានក្តីបារម្ភពីរោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
៤- ពេលណាត្រូវទៅជួបពេទ្យ?
គួរជួបគ្រូពេទ្យ បើយើងមានបញ្ហាដូចខាងក្រោម៖
– ក្អកយូរ ច្រើនជាង ៣សប្ដាហ៍
– ក្អក បង្កឲ្យមានបញ្ហាដំណេក
– អាចមានគ្រុនក្ដៅលើ ៣៨ អង្សារសេ
– មានស្លេស្ម គ្មានពណ៌
– ដង្ហើមឮសូរសំឡេងដូចហួច ឬខ្លីៗ។
មូលហេតុបង្ក
៥- មូលហេតុបង្កឲ្យកើតជំងឺរលាកទងសួតរ៉ាំរ៉ៃមានអ្វីខ្លះ?
ជំងឺរលាកទងសួតរ៉ាំរ៉ៃ ជាទូទៅបង្កដោយវីរុស ស្រដៀងនឹងវីរុសជំងឺគ្រុនក្ដៅ និងផ្ដាសាយ។ ថ្នាំផ្សះ មិនអាចកម្ចាត់វីរុសបានទេ ដូចនេះថ្នាំប្រភេទនេះ មិនមានប្រសិទ្ធិភាពពេលយើងកើតជំងឺរលាកទងសួតរ៉ាំរ៉ៃដែរ។
ករណីខ្លះ ជំងឺរលាកទងសួតរ៉ាំរ៉ៃ បណ្ដាលមកពីការជក់បារី ការបំពុលបរិយាកាស ធូលី ឬឧស្ម័នពុល ក្នុងបរិយាកាស ឬនៅកន្លែងធ្វើការ ក៏អាចបង្កឲ្យមានជំងឺបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
កត្តាប្រឈម
៦- កត្តាប្រឈមអ្វីខ្លះនាំឲ្យកើតជំងឺរលាកទងសួតរ៉ាំរ៉ៃ?
មានកត្តាប្រឈមកើតមានជំងឺរលាកទងសួតរ៉ាំរ៉ៃ មានដូចជា៖
– ជក់បារី៖ ជក់បារី ឬរស់នៅជាមួយអ្នកជក់បារី ប្រឈមខ្ពស់កើតជំងឺរលាកទងសួតស្រួចស្រាវ និងរលាកទងសួតរ៉ាំរ៉ៃ។
– មានប្រព័ន្ធភាពស៊ាំខ្សោយ៖ បញ្ហានេះ អាចបណ្ដាលមកពីជំងឺស្រួចស្រាវផ្សេងទៀត ដូចជា គ្រុនផ្ដាសាយ ឬជំងឺរ៉ាំរ៉ៃផ្សេងៗ ធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ។ ចាស់ជរា ទារក និងក្មេងតូចៗ ងាយកើតមានជំងឺរលាកទងសួតរ៉ាំរ៉ៃជាងគេ។
– ការងារប៉ះពាល់សារធាតុបង្កជំងឺ៖ នេះក៏ជាកត្តាប្រឈមនាំឲ្យកើតជំងឺរលាកទងសួតរ៉ាំរ៉ៃកាន់តែខ្ពស់ បើយើងធ្វើការនៅក្នុងបរិយាកាសមានសារធាតុធ្វើឲ្យប៉ះពាល់សួត ដូចជា គ្រាប់ធញ្ញជាតិ វាយនភណ្ឌ ឬប៉ះពាល់នឹងផ្សែងសារធាតុគីមី។
– ច្រាលទឹកអាស៊ីដក្រពះ៖ អាការៈក្រហាយទ្រូងដោយសារច្រាលអាស៊ីដក្រពះ អាចធ្វើឲ្យរលាកបំពង់ក និងធ្វើឲ្យយើងកាន់តែងាយវិវត្តទៅជារលាកទងសួត។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មានទាំងនេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យ គឺចាប់ផ្ដើមពីពិនិត្យរាងកាយជាមុន ដោយគ្រូពេទ្យនឹងប្រើស្តេតូស្កូប ដើម្បីស្ដាប់សួត និងដង្ហើមឲ្យបានច្បាស់លាស់ ហើយករណីខ្លះ គ្រូពេទ្យអាចនឹងណែនាំធ្វើតេស្តមួយចំនួនដូចជា៖
– ថតកាំរស្មីអ៊ិច (X-ray) ទ្រូង៖ អាចជួយកំណត់រោគវិនិច្ឆ័យ បើយើងមានជំងឺរលាកសួត ជំងឺផ្សេងទៀតបង្កឲ្យក្អក។ ហើយវិធីនេះ គឺសំខាន់ត្រូវតែធ្វើ បើបច្ចុប្បន្នគ្នាយើងមានជំងឺ កំពុងជក់បារីជាប្រចាំ។
– តេស្តកំហាក៖ តេស្តនេះ អាចជួយឲ្យដឹងថា តើអាការៈក្អក ឬជំងឺយើង អាចព្យាបាលដោយថ្នាំផ្សះ ឬយ៉ាងណា។ តេស្តនេះ ក៏អាចដឹងពីសញ្ញាអាលែកហ្ស៊ីបានដូចគ្នា។
– តេស្តមុខងារសួត៖ តេស្តនេះ អាចជួយរកមើលសញ្ញាជំងឺហឺត ឬជំងឺហើមសួត ឬ Emphysema (បង្កដោយសារខ្យល់ចូលក្នុងស្រោមសួត) ។
៨- ព្យាបាលដោយវិធីណា?
មានករណីជាច្រើន ជំងឺរលាកទងសួតស្រួចស្រាវ នឹងជាទៅវិញដោយមិនចាំបាច់ព្យាបាលនៅអំឡុងពេល ២សប្ដាហ៍។ ក្នុងករណីជំងឺរលាកទងសួតរ៉ាំរ៉ៃ គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំ ដូចជា ថ្នាំផ្សះ ថ្នាំក្អក ឬថ្នាំហឺត។ប្រសិនបើចាំបាច់។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– កុំជក់បារី៖ ត្រូវពាក់ម៉ាសមុខ ពេលមានខ្យល់ពុល ឬត្រូវប៉ះពាល់នឹងសារធាតុបង្កជំងឺ ដូចជា ថ្នាំលាប ឬសារធាតុសម្អាតផ្ទះដែលមានក្លិនខ្លាំង។
– គួរប្រើម៉ាស៊ីនផ្ដល់សំណើម៖ ដើម្បីផ្ដល់កម្ដៅ និងសំណើម ជួយបន្ថយអាការៈក្អក និងកាត់ស្លេស្ម ធ្វើឲ្យងាយបញ្ចេញមកក្រៅ។ ត្រូវលាងសម្អាតឧបករណ៍នេះ រៀងរាល់ពេលប្រើប្រាស់ ដើម្បីកុំឲ្យមានបាក់តេរី និងផ្សិត។
– ត្រូវពាក់ម៉ាស់រាល់ពេលចេញក្រៅផ្ទះ៖ បើខ្យល់ត្រជាក់ ធ្វើឲ្យយើងក្អក និងបង្កឲ្យពិបាកដកដង្ហើម សូមប្រើម៉ាសមុខប្រឆាំងអាកាសធាតុត្រជាក់ មុននឹងចេញក្រៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]