មធ្យោបាយពន្យារកំណើតសម័យទំនើបមានច្រើនប្រភេទណាស់ ដែលអាចពន្យារកំណើតបានរយៈពេលខ្លី វែង ឬអស់មួយជីវិត។
ការចងបំពង់មេជីវិតឈ្មោល និងការចងដៃស្បូន ជាវិធីបញ្ឈប់កំណើតអស់មួយជីវិត តម្រូវឲ្យទាំងបុរសទាំងស្រ្តីដែលជ្រើសរើសវិធីទាំង២នេះ ពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចថា ចងបំពង់មេជីវិត។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
“ការចងបំពង់មេជីវិតឈ្មោល និងចងដៃស្បូន មិនអាចចងហើយដកវិញបានទេ ឬក៏ចងហើយដកវិញ អាចមានកូនដូចវិធីពន្យារកំណើតផ្សេងទៀតបានទេ ឲ្យតែសម្រេចថាចងហើយ គឺបញ្ឈប់កំណើតពេញមួយជីវិតតែម្តង’។ លោកវេជ្ជបណ្ឌិត រៀបរាប់។
ដោយហេតុថា ការចងដៃស្បូន និងការចងបំពង់មេជីវិតឈ្មោល ជាវិធីបញ្ឈប់កំណើតអស់ជីវិត ទើបគ្រូពេទ្យណែនាំចំពោះតែប្តីប្រពន្ធ ដែលមានលក្ខខណ្ឌខាងក្រោមនេះប៉ុណ្ណោះ។
– អាយុច្រើន និងមានកូនច្រើន
– មានជំងឺនៅតំបន់ដៃស្បូន ឬពងស្វាស
– ស្ទះ ឬត្បៀត ដៃស្បូន ឬបំពង់មេជីវិត
– ធ្លាប់សម្រាលដោយវះកាត់ ២ ឬ៣ដងរួចមកហើយ
– មានគ្រួសារមួយពេញលេញ សម្រេចចិត្តឈប់យកកូនបន្តទៀត។
អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ប្រើថ្នាំពន្យារកំណើត អាចឲ្យស្រីៗធ្វើទុក្ខ ស្គមរីងរៃ ឬធាត់ជ្រុល?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]