backup og meta

ការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ឬទេ?

ការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ឬទេ?

ពេល​រួម​ភេទ​ជា​មួយ​ដៃ​គូ​ម្ដង​ៗ គ្នា​យើង​អាច​មាន​អារម្មណ៍​ថា​ក្ដៅ​ក្នុង​ខ្លួន បែក​ញើស ក្រោយ​ពេល​ប្រើ​កម្លាំង​ច្រើន​លើ​សកម្ម​ភាព​រួមភេទ។ ការ​រួម​ភេទ​ត្រូវ​គេ​គិត​ថា ​អាច​ដុត​កាឡូរី​បាន​ច្រើន ដូច​គ្នា​ជា​មួយ​ការ​ហាត់​ប្រាណ​​អ៊ីចឹង​​ដែរ។ មាន​អ្នក​ខ្លះ​គិត​ថា ថ្ងៃ​នេះ​​អាច​ផ្អាក​មិន​ចាំ​បាច់​រត់​លើ​ម៉ាស៊ីន ដោយ​សារ​តែ​ពួកគាត់​អាច​​នឹង​ប្រើ​កម្លាំង​ច្រើន​លើ​គ្រែ​ជាមួយ​ដៃ​គូ​នៅ​ពេលរាត្រី។

តែ​ការ​ពិត​ទៅ ​ការរួម​ភេទ​​​មិន​អាច​ដុត​កាឡូរី​បាន​ច្រើន ដូច​ការ​គិត​របស់​គ្នា​យើង​​នោះ​ទេ។ ប៉ុន្តែវា​ក៏​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ការ​រួម​ភេទ​ ថា​តើ​យើង​សកម្ម និង​ប្រើ​ពេល​យូរ​ប៉ុនណា​ពេល​រូម​ភេទ​ម្ដង​ៗ។ ​បើ​យើង​​មិន​អាច​ប្រើ​ពេល​បាន​រាប់​ម៉ោង​ក្នុង​ការ​រួម​ភេទ​នោះ​ទេ កុំ​សង្ឃឹម​ថា​យើង​​អាច​ដុត​កាឡូរី​បាន​ច្រើន​​ដូច​ការ​ហាត់​ប្រាណ​នោះ។

រួមភេទ

ចង់ពិនិត្យបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ!

ចង់ពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម ចុចទីនេះ!

ចង់ពិនិត្យ​សុខភាពក្រពេញប្រូស្តាត ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

បើ​យើង​​ចង់​ដឹង​ថា ពេល​រួម​ភេទ​ម្ដង​ៗ​ អាច​ដុត​កាឡូររី​បាន​ប៉ុន្មាន យើង​​អាច​មក​ស្ដាប់​ការ​បក​ស្រាយ​តាម​បែប​វិទ្យាសាស្ត្រ ដូច​ខាង​ក្រោម​នេះ​បាន។

ក្នុង​ឆ្នាំ ២០១៣ អ្នក​វិទ្យាសាស្រ្ត​នៅ​ឯ​សាកល​វិទ្យាល័យ​ Montreal ប្រទេស​កាណាដា បាន​សាក​ល្បង​ស្វែក​រក​ចម្លើយ​របស់​សំនួរ​មួយ​នេះ ដោយ​ពួក​គេ​បាន​សិក្សា​លើ​ដៃ​គូ​ ចំនួន ២១​គូ ដោយ​ឲ្យ​ពាក់​នាឡិកា​វ័យ​ឆ្លាត​មួយ ក្នុង​អំឡុង​ពេល​ពួក​គេ​រួម​ភេទ។ ​គេ​ឲ្យ​ដៃ​គូ​ទាំង​នោះ​រត់​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​រយៈ​ពេល ៣០នាទី ដើម្បី​ប្រៀប​ធៀប​ការរួម​ភេទ និង​ការ​ហាត់​ប្រាណ។

[embed-health-tool-ovulation]

លទ្ធផល​​ដែល​បាន​បោះ​ផ្សាយ​ក្នុង​អត្ថ​បទ PLOS ONE រក​ឃើញ​ថា​មនុស្ស​ប្រុស​ដុត​កាឡូរី​បាន​ ១០០ កាឡូរី ក្នុង​អំឡុង​ពេល​រួម​ភេទ​ម្ដង​ៗ ចំណែក​ឯ​មនុស្ស​ស្រី​ដុត​បាន ៦៩ កាឡូរី ដែលនេះ​​គេ​សន្មត់​ថា មនុស្ស​ប្រុស​អាច​ដុត​បាន ៤,២ កាឡូរី​ក្នុង​មួយ​នាទី​ពេល​កំពុង​រួម​ភេទ ចំណែក​មនុស្ស​ស្រី​អាច​ដុត​បាន​ត្រឹម​តែ ៣,១កាឡូរី​តែ​ប៉ុណ្ណោះ។

មនុស្ស​ប្រុស​មាន​សកម្មភាព​ច្រើន​ជាង​មនុស្ស​ស្រី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រុសៗ​​អាច​ដុត​បាន​កាឡូរី​ច្រើន​ជាង។ ប៉ុន្តែ​គេ​បាន​និយាយ​ថា ដោយ​សារ​តែ​មនុស្ស​ប្រុស​មាន​ទម្ងន់​ធ្ងន់​ជាង​មនុស្ស​ស្រី ដូច​នេះ​មនុស្ស​ប្រុស​ត្រូវ​ប្រើ​ថាម​ពល​ច្រើន​ជាង​មនុស្ស​ស្រី​ពេល​រួម​ភេទ​ម្ដងៗ។

ជារួម​ កាឡូរី​ដែល​មនុស្ស​ប្រុស​អាច​ដុត​ពេល​រួម​ភេទ គឺ​មាន​តិច​ជាង​ពេល​ហាត់​ប្រាណ ដែល​អាច​មាន​រហូត​ដល់ ២៧៦​កាឡូរី។

ការ​ការ​សិក្សាមួយ​ទៀត​​ បានចុះផ្សាយ​ ក្នុង JAMA Internal Medicine និង​បាន​រក​ឃើញ​ថា ការ​រួមភេទ​ជា​មធ្យម​ប្រើ​រយៈ​ពេល​ប្រហែល ៦ នាទីហើយ​មនុស្ស​ប្រុស​អាច​ដុត​កាឡូរី​បាន​ត្រឹម​តែ ២១​ កាឡូរី​តែ​ប៉ុណ្ណោះ​ក្នុង​ពេល​រួម​ភេទ​ម្ដង​ៗ។

ដូច​នេះ ប្រសិន​បើគ្នា​យើង​​ចង់​សម្រក​គីឡូ និង​គិត​ថា​ការរួម​ភេទ​អាច​ប្រើ​ជំនួស​ការហាត់​ប្រាណ​​បាន គឺ​មិន​ត្រឹម​ត្រូវ​ទេ ​យើង​នៅ​តែ​​ត្រូវបន្ត​ហាត់​ប្រាណ​តាម​ធម្មតា ហើយ​ក៏​មិន​​មែន​មាន​ន័យ​ថា​ការ​រួម​ភេទ មិន​បាន​ជួយ​ស្អីសោះ​​ដល់​សុខភាព​នោះ​ដែរ។

មួយ​វិញ​ទៀត ការ​រួម​ភេទ​ក្រៅ​ពី​ជួយ​ឲ្យ​អារម្មណ៍​ល្អ វា​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​ក្នុង​ខ្លួន​បាន​ដូច​គ្នា។ អ្នក​ដែល​រួម​ភេទ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​សប្ដាហ៍ គឺ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ការ​កើន​ឡើង​នៃ​ប្រព័ន្ធ​ការពារ immunoglobulin A។

លើស​ពី​នេះ​ការ​រួម​ភេទ ថែម​ទាំង​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​មហារីក​នៅ​លើ​មនុស្ស​ប្រុស​បាន​ថែម​ទៀត​ផង។ បើ​យោង​តាម​ការ​សិក្សា​របស់​ British Medical Journal បាន​រក​ឃើញ​ថា មនុស្ស​ប្រុស​ដែល​​បាន​បញ្ចេញ​ទឹក​កាម យ៉ាង​តិច​២១​ដង​ក្នុង​មួយ​ខែ មិន​ងាយ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ដូច​លើ​មនុស្ស​ប្រុស​ដែល​បញ្ចេញ​ទឹក​កាម​ត្រឹម​តែ ៤ ទៅ ៧​ ដង​ក្នុង​មួយ​ខែ​នោះ​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ចំណុចសំខាន់

  • ប្រសិន​បើគ្នា​យើង​​ចង់​សម្រក​គីឡូ និង​គិត​ថា​ការរួម​ភេទ​អាច​ប្រើ​ជំនួស​ការហាត់​ប្រាណ​​បានគឺ​មិន​ត្រឹម​ត្រូវទេ។
  • យើង​នៅ​តែ​​ត្រូវបន្ត​ហាត់​ប្រាណ​តាម​ធម្មតា ហើយ​ក៏​មិន​​មែន​មាន​ន័យ​ថា​ការ​រួម​ភេទ មិន​បាន​ជួយ​ស្អីសោះ​​ដល់​សុខភាព​នោះ​ដែរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.menshealth.com/sex-women/a19537023/sex-workout/

Calories Burned During Sex May Surprise You
https://www.healthywomen.org/content/article/calories-burned-during-sex-may-surprise-you

Sex, an Actual Exercise?
https://en.irisnews.org/sex-an-actual-exercise/

Energy Expenditure during Sexual Activity in Young Healthy Couples
https://www.ncbi.nlm.nih.gov/pmc/articles/PMC3812004/

កំណែ​ប្រែបច្ចុប្បន្ន

26/12/2023

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

តិចនិករួមភេទ ៥យ៉ាង ត្រូវអ្នកជំនាញអះអាងថា ជួយដុតបំផ្លាញកាឡូរីបានល្អ

ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យ​ប៉ះពាល់សុខភាពច្រើន​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម