មនុស្សយើងជាច្រើនបាត់បង់ចំណង់ផ្លូវភេទដោយសារមូលហេតុផ្សេងៗគ្នា។ ការបែកបាក់គ្នា បញ្ហាសុខភាព ឬភាពតានតឹងក្នុងជីវិត និងការងារជាដើម សុទ្ធតែអាចធ្វើឲ្យយើងលែងមានអារម្មណ៍ចង់រួមភេទ។ នៅពេលយើងមានការនឿយហត់ពីការងារ ឬនៅពេលយើងមានអារម្មណ៍ប្រែប្រួល នោះចំណង់ផ្លូវភេទនឹងអាចធ្លាក់ចុះបាន។ ការដែលមិនរួមភេទគឺអាចធ្វើឲ្យជីវិតយើងបាត់បង់នូវផលប្រយោជន៍ជាច្រើន។ ខាងក្រោមនេះជាការជះឥទ្ធិពលដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តលើអ្នកដែលមិនមានការរួមភេទ។ ផលប៉ះពាល់ដល់សុខភាពទាំងនោះគឺគ្រប់គ្រាន់ក្នុងការលើកទឹកចិត្តយើងឲ្យមានចំណង់ក្នុងការរួមភេទសារជាថ្មី។
១- អ័រម៉ូនអង់ដូភីនធ្លាក់ចុះ
អារម្មណ៍ស្រើបស្រាល និងការឈានដល់ចំណុចកំពូលនៃការរួមភេទ គឺកើតឡើងដោយសារមានការបញ្ចេញអ័រម៉ូនអង់ដូភីន (endorphins) ដែលជាអ័រម៉ូនមួយមានតួនាទីធ្វើឲ្យយើងមានអារម្មណ៍ល្អ។ អង់ដូភីន ត្រូវបានគេស្គាល់ថាជាអ័រម៉ូនមានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់ ក៏ដូចជាបង្កើនអារម្មណ៍ល្អ។ ពេលយើងឈប់រួមភេទ គឺប្រៀបបាននឹងឈប់ហាត់បា្រណអញ្ចឹង។ ពេលយើងឈប់រួមភេទ នោះអ័រម៉ូនមួយនេះនឹងមិនចេញមកច្រើនដូចមុនទៀតនោះទេ។ ប្រសិនបើយើងចង់បានអ័រម៉ូននេះមកវិញ នោះយើងគួរតែចាប់ផ្ដើមរឿងលើគ្រែឡើងវិញ។