គ្នាយើងមានដៃគូរួមភេទប្រហែលជាបានដឹងហើយថាអារម្មណ៍ដល់កំពូលពេលរួមភេទវាបែបណានោះ? មិនថាប្រុស ឬស្រីទេ ពេលរួមភេទដល់ចំណុចកំពូល គឺជាពេលមួយដែលអារម្មណ៍របស់យើងរំភើបបំផុត។ ប៉ុន្តែគ្នាយើងដឹងទេថាក្រៅពីអារម្មណ៍ល្អបំផុតនេះ តើការដល់ចំណុចកំពូលពេលរួមភេទមានប្រយោជន៍អ្វីផ្សេងចំពោះសុខភាពឬអត់?
១. ជួយឲ្យស្បែកភ្លឺរលោង
គ្នាយើងជឿអត់ថាការឡើងដល់ចំណុចកំពូលពេលរួមភេទជួយឲ្យស្បែងយើងភ្លឺរលោង? ពេលយើងដល់ចំណុចកំពូល ខួរក្បាលយើងបញ្ចេញអ័រម៉ូនមួយប្រភេទឈ្មោះថា Oxytocin ។ អ័រម៉ូនមួយនេះក៏មានទំនាក់ទំនងក្នុងការសម្រាលកូន និងបំបៅដោះកូនផងដែរ។ អ័រម៉ូនOxytocin ជួយជំរុញអារម្មណ៍របស់មនុស្សយើងពេលរួមភេទ ដែលអ្នកខ្លះបានហៅអ័រម៉ូននេះថាជាអ័រម៉ូនក្ដីស្រឡាញ់ (Love Hormone)។
ពេលរាងកាយយើងបញ្ចេញអ័រម៉ូន Oxytocin អ័រម៉ូននេះក៏បានទៅជួយកាត់បន្ថយកម្រិតអ័រម៉ូនស្រ្តេសcortisol ។ ការថយចុះនៃអ័រម៉ូនស្ត្រេសនេះ ជានិច្ចកាលជួយកាត់បន្ថយការរលាកក្នុងរាងកាយរបស់យើង និងជួយបំបាត់ស្នាមនៅលើស្បែក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ការដល់ចំណុចកំពូលនេះ ក៏ជួយបង្កើតកម្រិតអ័រម៉ូនអឺស្រ្តូហ្សែន ដែលអ័រម៉ូននេះគាំទ្រដល់ការផលិតខូឡាជែនក្នុងរាងកាយ។ ខូឡាជែន ជាសារធាតុសំខាន់មួយសម្រាប់ការពារស្បែកជ្រីវជ្រួញ។ គ្នាយើងដឹងទេ ផលិតផលថែរក្សាស្បែកជាច្រើនបានប្រើសារធាតុនេះក្នុងផលិតផលរបស់ពួកគេដែរ។
២. ជួយប្រព័ន្ធភាពស៊ាំរឹងមាំ
ការរួមភេទ ដល់ចំណុចកំពូលជាប្រចាំអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបាន។ ការសិក្សាមួយបានរកឃើញពីទំនាក់ទំនងរវាងការរួមភេទញឹកញាប់ ជាមួយនឹងកម្រិតimmunoglobulin A (IgA) ក្នុងទឹកមាត់។ IgA គឺជាអង់ទីករសំខាន់មួយសម្រាប់ការពារយើងពីការឆ្លងមេរោគផ្សេងៗ ដូចជាជំងឺផ្ដាសាយធម្មតាជាដើម។ បើតាមការសិក្សាដដែរួលបានរកឃើញថា អ្នករួមភេទញឹកញាប់ ពី៣ដង ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ គឺមានប្រព័ន្ធភាពស៊ាំខ្លាំងជាងអ្នកមិនដែលរួមភេទ ឬរួមភេទត្រឹម១ទៅ២ដងក្នុងមួយសប្ដាហ៍។
![រួមភេទ](https://cdn.hellokrupet.com/wp-content/uploads/2020/09/shutterstock_2268324553.jpg)
៣. ជួយខួរក្បាលដំណើរការល្អ
បើសិនជាគ្នាយើងចង់ឲ្យខួរក្បាលកាន់តែដំណើរការបានល្អ យើងអាចគិតគូររឿងដល់ចំណុចកំពូលនេះឲ្យបានច្រើនដងដែរហើយ។ ការសិក្សាមួយរកឃើញថាខួរក្បាលយើងនឹងចាប់ផ្ដើមសកម្មកាន់តែខ្លាំងនៅពេលយើងកំពុងរួមភេទ ហើយភាពសកម្មរបស់ខួរក្បាលខ្ពស់បំផុតនៅពេលយើងរួមភេទដល់ចំណុចកំពូលនេះឯង។
៤. អាយុវែង
ក្រៅពីអត្ថប្រយោជន៍បានរៀបរាប់ខាងលើ គ្នាយើងដឹងទេថាការរួមភេទ ក៏មានទំនាក់ទំនងនឹងអត្រាមរណភាពដែរ។ ការសិក្សាមួយធ្វើឡើងរយៈពេល១០ឆ្នាំ បានរកឃើញថាអ្នករួមភេទដល់ចំណុចកំពូលញឹកញាប់បានកាត់បន្ថយអត្រាមរណភាព៥០ភាគរយទាបជាងអ្នកដែលមិនសូវរួមភេទ ឬដល់ចំណុចកំពូលតិចតូច។ ការសិក្សាផ្សេងៗទៀត ក៏បានបញ្ជាក់ដែរថា ការរួមភេទក៏អាចជួយកាត់បន្ថយកត្តាប្រឈមជំងឺបេះដូង ដែលអាចជួយឲ្យមនុស្សយើងរស់នៅបានយូរដែរ។