២. ពន្យាពេលចេញទឹកកាម
ប្រុងៗយើងដែលចង់ឲ្យកម្មភាពលើគ្រែបន្តក្នុងរយៈពេលយូរ គួរសាកល្បងតិចនិកពន្យាពេលចេញទឹកកាម។ តិចនិកនេះ គឺប្រុសៗយើងត្រូវផ្អាកសកម្មភាពមួយភ្លេតពេលកំពុងប្រតិបត្តិការ រួចដកដង្ហើមឲ្យបានវែងៗ និងចាប់ផ្ដើមបន្តប្រតិបត្តិការយឺតៗឡើងវិញ។ ការធ្វើបែបនេះ គឺដើម្បីពន្យាពេលការចេញទឹកកាម និងអាចធ្វើឲ្យយើងនិងដៃគូមានភាពត្រេកត្រអាលបានយូរ។
៣. បង្កើនភាពស្និទ្ធស្នាល
ក្នុងនាមជាប្ដីប្រពន្ធនឹងគ្នា ការរួមភេទនឹងក្លាយទៅជារឿងធម្មតា ហើយក៏អាចធ្វើឲ្យយើងទាំងពីរបាត់បង់អារម្មណ៍រំភើប ឬក៏តម្រេកផងដែរ។
ដូចនេះហើយ ដើម្បីឲ្យសកម្មភាពលើគ្រែរបស់យើងមាននៅតែមានភាពរស់រវើក យើងនឹងដៃគូគួរបង្កើនភាពស្និទ្ធស្នាលនឹងគ្នាឲ្យបានកាន់តែច្រើន។ ការបង្កើនភាពស្និទ្ធស្នាល យើងអាច៖
- ចម្អិនអាហាររួមគ្នា
- ទៅមើលកុន
- ដើរកម្សាន្ត
- លេងកីឡា ឬហាត់ប្រាណជាមួយគ្នាជាដើម។
សកម្មភាពទាំងនេះនឹងធ្វើឲ្យយើង និងគូមានភាពស្អិតល្មួត មានអារម្មណ៍រីករាយ និងអាចឈានដល់បង្កើតអារម្មណ៍លើគ្រែបានប្រសើរជាងមុន។