home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចេះតិចនិកនេះ ធ្វើឲ្យគូស្នេហ៍នៅតែល្អូកល្អិននឹងគ្នា

ចេះតិចនិកនេះ ធ្វើឲ្យគូស្នេហ៍នៅតែល្អូកល្អិននឹងគ្នា

ភាព​ល្អូកល្អិន​រវាង​គូស្នេហ៍ ប្ដី​ប្រពន្ធ មិន​មែន​សម្ដៅ​ដល់តែ​រឿង​លើគ្រែ​មួយ​មុខ​នោះទេ។ ពេល​ខ្លះ​ដៃ​គូ​យើង​អាច​មាន​បញ្ហា​សុខភាព ឬ​ទើប​សម្រាល​កូន​ជា​ដើម ដែល​មិន​អាច​រួម​ភេទ​បាន។ គូស្នេហ៍​ខ្លះ​គិត​ថា ការ​មិន​បាន​រួមភេទ​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ​​អាច​ធ្វើ​ឲ្យ​ដៃគូ​ហាក់​ឆ្ងាយ​គ្នា​។ តាម​ពិត មិន​ដូច​នោះ​ទាំង​ស្រុង​ទេ យើង​នៅ​មាន​វិធី​ច្រើន​យ៉ាង​ទៀត ធ្វើ​ឲ្យ​ជីវិត​ស្នេហា​​នៅ​ស្អិត​ល្មួត​បាន​ដោយ​មិន​បាច់​តែ​​រួម​ភេទ​។

១. ប៉ះពាល់​គ្នា​

គូស្នេហ៍​ជា​ច្រើន ពេល​នៅ​ជា​មួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ ក៏​លែង​សូវ​ប៉ះ​ពាល់​គ្នា ក្រៅ​តែ​ពី​ពេល​រួម​ភេទ​។ ការណ៍​នេះ​ មិន​ល្អ​ចំពោះ​ទំនាក់​ទំនង​យើង​នោះ​ទេ។ ការ​ប៉ះពាល់​គ្នា​ដូច​ជា​ការ​ថើប ឱប ស្ទាប​ថ្ពាល់ ឬ​សក់ ជាដើម ក្នុង​មួយ​ថ្ងៃ​ៗ សុទ្ធ​តែ​ជា​ទង្វើ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នៅ​តែ​ល្អ​រវាង​គូ​ស្វាមី​ភរិយា​។ ក្រៅពី​នោះ​យើង​នៅ​អាច​ម៉ាស្សា​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​បង្កើន​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា​​ក៏​បាន​។ កុំ​ភ្លេច​និយាយ​គ្នា យល់​ពី​គ្នា ដើម្បី​ជីវិត​គូ​យើង​នៅ​តែ​ស្អិត​ល្មួត​​ជានិច្ច​។

២. កាន់​ដៃ​គ្នា​

គ្នា​យើង​ធ្លាប់​ឃើញ​គូស្នេហ៍​វ័យ​ចំណាស់​កាន់​ដៃ​គ្នា​ដើរ​អត់? ហើយ​ទង្វើ​របស់​ពួក​គាត់​បាន​ធ្វើ​ឲ្យ​យើង​កោត​សរសើរ​ទេ? បើ​ដូច​នេះ​ ហេតុ​អ្វី​យើង​មិន​កាន់ដៃ​គ្នា​ពេល​ចេញ​ក្រៅ ឬ​ដើរ​លេង ដូច​ដែល​យើង​ធ្លាប់​ធ្វើ​កាល​ទើប​ស្គាល់​គ្នា​ថ្មីៗ។ ការ​កាន់​ដៃ​គ្នា ​ជា​វិធី​ល្អ​មួយ​ដើម្បី​រ​ក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ ដោយ​បង្កើត​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល ទោះ​បី​ជា​គូស្នេហ៍​ស្ថិតនៅ​វ័យ​រាង​ជ្រេ​បន្តិច​ក្ដី​។

គូស្នេហ៍

៣. ធ្វើ​ខ្លួន​ដូច​គូស្នេហ៍​ថ្មី​ថ្មោង​

គ្នា​យើង​នៅ​ចាំ​ពេល​ដំបូង​នៃ​ការ​ណាត់​ជួប​គ្នា​ដើម្បី​ផ្ដើម​ស្នេហ៍​ទេ? ពេល​នោះ​ប្រ​ហែល​ជា​គ្នា​យើង​កាន់​ដៃ​គ្នា​ជាប់​មិន​លែង​ផង​មិន​ដឹង។ តើ​ការ​កាន់​ដៃ​ពេល​នោះ​រំភើប​កម្រិត​ណា ទោះ​មិន​មាន​ការ​រួម​ភេទ​ក៏​ដោយ​? បង្កើត​អារម្មណ៍​បែប​នោះ​មក​វិញ​ ដើម្បី​ជីវិត​គូ​យើង​នៅ​តែ​ស្រស់​បំព្រង​។​

​៤. ជជែក​គ្នា​

ពេល​ខ្លះ​ការ​នៅ​ស្ងៀម​មិន​និយាយ​ស្ដី​អាច​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត ដោយ​គ្រាន់​តែ​ញញឹម​រក​គ្នា​ តែ​ថា​ពេល​ខ្លះ​ការ​នៅ​ស្ងៀម​អាច​មកពី​យើង​លែង​មាន​អ្វី​និយាយ​ជា​មួយ​គ្នា​។ កុំ​ឲ្យ​រឿង​បែប​នេះ​កើត​លើ​ជីវិត​គូ​របស់​យើង ត្រូវ​ជជែក​លេង​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន អាច​និយាយ​​ពី​ការ​គិត ការ​យល់សប្ដិ សុខភាព​រាង​កាយ និង​រឿង​សប្បាយ​ៗ​ផ្សេងៗ​ទៀត​។ បើ​យើង​មិន​និយាយ​លេង​នឹង​គ្នា ថ្ងៃ​ណា​មួយ​ស្ថានភាព​ទំនាក់ទំនង​កាន់តែ​សោះកក្រោះ និង​អាច​កាន់តែ​អាក្រក់​។

៥. រក​ពេល​នៅ​ជាមួយ​គ្នា

វា​អាច​ពិបាក​សម្រាប់​គូ​ស្វាមី​ភរិយា​រក​ពេល​នៅ​ជិត​គ្នា​ឲ្យ​បាន​ស្រួល​នៅ​ពេល​ដែល​យើង​មាន​កូន​តូច​នៅ​ជាមួយ​។ យ៉ាងណា យើង​នៅ​តែ​អាច​បង្កើត​ពេល​វេលា​ឲ្យ​គ្នា​បាន​ដូច​ជា​នៅ​ពេល​ចុង​សប្ដាហ៍ អាច​អង្គុយ​ញ៉ាំ​កាហ្វេ​ជជែក​គ្នា​លេង​នៅ​ផ្ទះ​ ដើម្បី​បាន​ផ្ដល់​ពេល​វេលា​មួយ​ឲ្យ​យើង​មាន​ការ​សន្ទនា​គ្នា និង​ដូច​ជា​បាន​សម្រាក​ខ្លះ​ៗ​ដែរ​។ ក្រៅពី​នេះ ដូច​ជា​ការ​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ជាមួយ​គ្នា លាង​ចាន​ជាមួយ​គ្នា ក៏​ជា​វិធី​ឲ្យ​យើង​មាន​ទំនាក់ទំនង​ល្អ​គង់វង្ស​យូរ​អង្វែង​ដែរ​។​​​​​

ក្នុង​ការ​រក្សា​ភាព​ស្និទ្ធស្នាល​នឹង​គូស្នេហ៍ គ្នា​យើង​កុំ​គិត​ថា​មាន​ត្រឹម​តែ​ការ​រួម​ភេទ​មួយ​មុខ​នោះ។ ពិត​ណាស់​ការ​រួម​ភេទ​ជួយ​ឲ្យ​យើង​ និង​ដៃគូ​មាន​អារម្មណ៍​កាន់តែ​ពិសេស តែ​ចុះ​បើ​ដៃគូ​យើង​ក្នុង​រយៈ​ពេល​ណា​មួយ​កំពុង​ជួប​បញ្ហា​សុខភាព តើ​យើង​គួរ​ធ្វើ​បែប​ណា?

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthywomen.org/your-health/intimacy-without-intercourse

https://www.verywellmind.com/men-growing-intimacy-in-marriage-1270945

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 4 weeks ago
x