ពិតណាស់ ការរួមភេទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ យ៉ាងណាមិញ ប្រសិនបើនៅសុខៗ យើងស្រាប់តែមិនទទួលបានអារម្មណ៍សុខស្រួល ឬមិនចង់រួមភេទញឹកញាប់ដូចមុន នេះអាចមកពីចំណង់ផ្លូវភេទរបស់យើងធ្លាក់ចុះ ដែលចំណុចនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងរវាងដៃគូ ក៏ដូចជាធ្វើឲ្យយើងបាក់ទឹកចិត្ត និងបាត់បង់ទំនុកចិត្តចំពោះខ្លួនឯង។
ពិតណាស់ នៅពេលដែលយើងហត់នឿយខ្លាំង យើងច្បាស់ជាគ្មានអារម្មណ៍ផ្លូវភេទនោះទេ។ ម្យ៉ាងវិញទៀត យោងតាមការសិក្សាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ក៏ជះឥទ្ធិពលអវិជ្ជមានលើចំណង់ផ្លូវភេទរបស់យើងដូចគ្នា។
២. ស្ត្រេស
ទន្ទឹមនឹងនេះដែរ សម្ពាធការងារ ឬបញ្ហានៅក្នុងគ្រួសារ អាចធ្វើឲ្យកម្រិតអ័រម៉ូនCortisol កើនឡើង ដែលបណ្ដាលមកពីបញ្ហាស្ត្រេស។ ជាក់ស្ដែង អ័រម៉ូនCortisolនេះ អាចធ្វើឲ្យយើងអស់អារម្មណ៍ និងរារាំងដល់ការផលិតអ័រម៉ូន Testosterone (អ័រម៉ូនផ្លូវភេទរបស់បុរស) និងការផលិតអ័រម៉ូនដទៃទៀត។
៣. កង្វះជាតិទឹក
បញ្ហាកង្វះជាតិទឹកក៏អាចបំផ្លាញចំណង់ផ្លូវភេទរបស់យើងដែរ ពីព្រោះកង្វះជាតិទឹកអាចបង្កជាអាការៈឈឺក្បាល ឬបញ្ហាស្ងួតទ្វារមាសជាដើម។ ដូចនេះ គ្នាយើងគប្បីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ពេញមួយថ្ងៃ ទើបជាការប្រសើរ។
![បាត់បង់ចំណង់ផ្លូវភេទ](https://cdn.hellokrupet.com/wp-content/uploads/2021/12/បាត់បង់ចំណង់ផ្លូវភេទ២.jpg)
៤. បាក់ទឹកចិត្ត
នៅពេលដែលសុខភាពផ្លូវចិត្តរបស់យើងមានបញ្ហា យើងច្បាស់ជាមិនចង់ធ្វើអ្វីទាំងអស់ រួមទាំងរឿងប្រតិបត្តិការលើគ្រែជាមួយដៃគូ។ ប្រសិនបើយើងមានរោគសញ្ញានៃការបាក់ទឹកចិត្ត ឬបញ្ហាផ្លូវចិត្តដទៃទៀត ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ។
កង្វះការធ្វើលំហាត់ប្រាណក៏អាចធ្វើឲ្យចំណង់ផ្លូវភេទរបស់យើងថយចុះយ៉ាងខ្លាំង ពីព្រោះកត្តានេះប៉ះពាល់ដល់អ័រម៉ូន។ តួយ៉ាង នៅពេលដែលយើងអសកម្ម ទម្ងន់នឹងកើនឡើង ប្រឈមនឹងស្រ្តេស បញ្ហាផ្លូវចិត្ត ដែលអាចនាំឲ្យប្រែប្រួលការផលិតអ័រម៉ូន ជាពិសេសគឺអ័រម៉ូនបង្កើនអារម្មណ៍ផ្លូវភេទតែម្ដង។