ចំណុចស្រើបស្រាលត្រង់នេះ សំដៅលើចំណុចភ្ញោចអារម្មណ៍ឲ្យត្រេកត្រអាលរួមភេទឡើងដល់ឋានសួគ៌។ ចំណុចស្រើបស្រាលរបស់ស្រីៗ ស្ថិតនៅប្រមាណ ៥ សង់ទីម៉ែត្រពីរន្ធទ្វារមាស។ ចុះប្រុសៗគ្នាយើងវិញ មានចំណុចស្រើបស្រាលដែរអត់? ចម្លើយ គឺមាន!
១- ចំណុចស្រើបស្រាលរបស់ប្រុសៗនៅណា?
ពេលនិយាយពីចំណុចស្រើបស្រាលរបស់ប្រុសៗ ក្រពេញប្រូស្តាត ជាចំណុចត្រូវស្គាល់មុនគេ។ វាមានទំហំប៉ុនគ្រាប់កៅឡាក់ (ប្រហែលប៉ុនមេដៃ) ហើយស្ថិតនៅតំបន់គល់លិង្គ។ ចុះវាអាចភ្ញោចអារម្មណ៍ឲ្យស្រើបស្រាលដោយរបៀបណា?
ក្រពេញប្រូស្តាត ត្រូវគេឲ្យឈ្មោះថាជាចំណុចស្រើបស្រាលរបស់ប្រុសៗ ទោះត្រូវភ្ញោចពេលរួមភេទ ឬអត់ក៏ដោយ។ នេះ ដោយសារការឡើងដល់ចំណុចកំពូល ចាប់ផ្ដើមចេញពីត្រង់ក្រពេញប្រូស្តាតតែម្ដង។ ពេលគ្នាយើងចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទ ក្រពេញនេះនឹងឡើងប៉ោងពេញដោយសារធាតុរាវ និងបញ្ជូនភាពស្រើបនៅតំបន់ចំឡកខ្នងទាំងមូល។ ការពុះកញ្ជ្រោលពេញខ្លួន និងនៅតំបន់ក្រលៀន បង្ហាញពីការឡើងដល់ចំណុចកំពូល។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
២- ធ្វើម៉េចទើបជំរុញចំណុចស្រាបស្រើលនោះបាន?
ក្រពេញប្រូស្តាត មានសភាពរឹងៗ ផ្នែកខ្លះជាសាច់ដុំ ហើយផ្នែកខ្លះទៀតជាក្រពេញដែលម្ដុំរន្ធនោម ក្រោមបំពង់បង្ហួរនោម។ ក្រពេញប្រូស្ដាត ត្រៀមជានិច្ចសម្រាប់ប្រតិបត្តិការសម្រុក លើកលែងតែពេលប្រុសៗគ្មានអារម្មណ៍។
– តិចនិករំញោចផ្លូវភេទ៖ ការភ្ញោចក្រពេញប្រូស្តាតឲ្យបានលឿន និងដោយមិនបាច់ប្រឹងនោះ គឺនៅលើអាអូនតូចផ្ទាល់តែម្ដង។ ជជែកជាមួយដៃគូជុំវិញបច្ចេកទេសបបោសអង្អែលឲ្យអាអូនតូចមានក្ដីសុខ។
– ប្រើឧបករណ៍សិច៖ ក្រៅពីបច្ចេកទេសធម្មជាតិបបោសអង្អែលអាអូនតូច មានឧបករណ៍សិចជាច្រើនបង្កើនអារម្មណ៍ផ្លូវភេទឲ្យពុះកញ្ជ្រោល ជាពិសេសម៉ាស៊ីនរំញ័រពិសេសសម្រាប់រំញោចក្រពេញប្រូស្តាត។ ឧបករណ៍នេះ ជួយរឿងឡើងឋានសួគ៌បានមួយផ្នែកធំដែរ។
[embed-health-tool-ovulation]