backup og meta

សម្រាលកូនរួច ពេល​ណា​ទើបអាចបង្កាត់​ភ្លើង​ស្នេហ៍​បាន?

សម្រាលកូនរួច ពេល​ណា​ទើបអាចបង្កាត់​ភ្លើង​ស្នេហ៍​បាន?

សម្រាលអូនៗរួច គួររួមភេទ ឬអត់? បើបាន តើនៅពេលណា? តែងជាចម្ងល់គ្នាយើងចង់ដឹង ជាពិសេសស្រីៗតែម្តង។ ចាស់ៗបុរាណ តម្រូវឲ្យរង់ចាំយ៉ាងតិច ៣ខែ ប៉ុន្តែវិទ្យាសាស្ត្រមិនយូរចឹងពេកទេ គ្រាន់តែស្ថិតក្រោមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ស្រីៗគ្នាយើងច្បាស់ជាដឹងមិនខាន។

ចំណង់ផ្លូវភេទ អាចកើតឡើងគ្រប់ពេល ប៉ុន្តែអ្វីត្រូវដឹង គឺពេលវេលាល្អ ស័ក្ដិសមរួមភេទប្រកបដោយភាពផ្អែមល្ហែម និងផាសុកភាព ពិសេសក្រោយកើតបេប៊ីតែម្តង។

១- ក្រោយសម្រាលគួររួមភេទពេលណា?

តាមវិទ្យាសាស្ត្រ ជាទូទៅ គួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចនៅក្រោយសប្តាហ៍ទី៣ បន្ទាប់ពីសម្រាលអូនៗរួច ព្រោះអំឡុងពេលនេះ ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

២- ហេតុអីម៉ាក់ៗគ្មានចំណង់រួមភេទ?

ធម្មតាទេ គ្មានអារម្មណ៍រួមភេទក្រោយសម្រាល ម៉ាក់ៗថ្មីថ្មោងច្បាស់ជាអស់កម្លាំងដោយសារត្រូវបំបៅអូនៗ និងមើលថែអូនៗ ព្រមទាំងខ្លួនឯងទៀត។ មានស្រីៗគ្នាយើងខ្លះអត់មានអារម្មណ៍រាប់អាទិត្យ​ឯណោះ ខ្លះទៀតអាចឈានដល់រាប់ខែ។ លើសពីនេះ បំបៅអូនៗ​ធ្វើឲ្យអ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញច្រើន ជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។

មួយទៀត បើមានការដាច់ ឬដេរទ្វារមាស ជាហេតុផលសមស្របស្រីៗមិនចង់រួមភេទ។ ប៉ុន្តែក្រោយពេលរបួសជាសះ គ្នាយើងប្រាកដជាមានអារម្មណ៍បង្កាត់ភ្លើងស្នេហ៍ជាថ្មី។ បើទោះសម្រាល ហើយទ្វារមាសមិនមានដាច់ ឬកាត់អ្វីក៏ដោយ ប៉ុន្តែច្បាស់ជាមានសភាជាំខ្លះៗ តែនឹងបាត់ទៅវិញក្នុងពេលដ៏ខ្លី។

ករណីខ្លះ អាចមកពីបញ្ហាផ្លូវចិត្ត ម៉ាក់ៗអាចអន់ចិត្តក្រោយបម្រែបម្រួលរាងកាយ ដោយសារការពពោះ និងសម្រាល។ គ្នាយើងខ្លះបារម្ភខ្លាចខូចរាង លែងស្អាត លែងទាក់ទាញ ប្តីលែងពេញចិត្តជាដើម។

ករណីធ្លាក់ទឹកចិត្តក្រោយសម្រាល ជាបញ្ហាប្រឈមធ្វើឲ្យបាត់បង់អារម្មណ៍រួមភេទក្រោយសម្រាល បញ្ហាធ្ងន់ធ្ងរ។ បើស្រីៗមានអារម្មណ៍ពិបាកចិត្ត គិតឃើញតែរឿងមិនល្អ និងប៉ះពាល់ការរស់នៅទាំងម៉ាក់ៗ និងអូនៗ ឆាប់ទៅជួបគ្រូពេទ្យ។

អត្ថបទគួរអាន៖

រួមភេទ

៣- ធ្វើម៉េចខាងប្តីចង់តែប្រពន្ធមិនចង់?

អ្វីគួរធ្វើ គឺនិយាយគ្នា យោគយល់គ្នា ដើម្បីឈានដល់ដំណោះស្រាយសមស្របមួយ។ មិនអ៊ីចឹង ប្តីយើងអាចមានអារម្មណ៍មិនល្អ ពេលយើងបដិសេធអ្វីប្តីចង់បាន។

កុំតានតឹងពេក! ការរួមភេទជារឿងរីករាយសម្រាប់ដៃគូទាំងសងខាង មិនចាំបាច់ទាល់តែសូកបញ្ចូលប្រដាប់ភេទ​គ្នា​និង​គ្នានោះទេ យើងនៅតែអាចរួមដំណេកដោយភ្ញោចអារម្មណ៍ផ្លូវភេទតាមវិធីផ្សេងវិញទៀត។ ការនិយាយ និងឱបគ្នាជាវិធីម្យ៉ាង បង្ហាញក្តីស្រឡាញ់ និងបារម្ភពីគ្នា អាចប្រើបានក្នុងកាលទេសៈបែបនេះ។ ពេលខ្លះ ប្តីយើងអាចស្ទាក់ស្ទើរក៏ថាបាន ដោយហេតុថាបារម្ភពីសុខភាពយើង។ យ៉ាងណាក៏ត្រូវនិយាយគ្នា ជាវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហា។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sex after pregnancy: Set your own timeline, https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/sex-after-pregnancy/art-20045669#:~:text=While%20there’s%20no%20required%20waiting,first%20two%20weeks%20after%20delivery.

What You Should Know About Postpartum Sex, https://health.clevelandclinic.org/sex-after-birth/

Sex and contraception after birth, https://www.nhs.uk/conditions/baby/support-and-services/sex-and-contraception-after-birth/

កំណែ​ប្រែបច្ចុប្បន្ន

28/09/2022

អត្ថបទ​ដោយ Chamnan Amrith

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

រឿង​ពិត​ច្រើន​យ៉ាង​ពី​ការ​រួមភេទ​ មនុស្សភាគច្រើន​មិនសូវដឹង​

​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះដាស់អារម្មណ៍


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ Sep 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម