តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់

    កំហុស​បច្ចេកទេស​ប្រុសៗ​តែង​មាន ពេល​ធ្វើ​រឿង​ក្ដៅ​សាច់

    ប្រតិបត្តិការ​ក្ដៅ​ខ្លួនរួម​បញ្ចូល​ខ្លួន​ប្រាណ​តែ​មួយរវាង​ប្រុស និង​ស្រី ទាមទារ​ឲ្យ​មាន​ការ​យល់​ចិត្ត​គ្នា ព្រម​ទាំង​បច្ចេកទេស​ផង​ដែរ ដើម្បី​ឲ្យ​ស្រើបស្រាល រីករាយ​ដល់​កំពូល។ អំឡុង​ពេល​ធ្វើ​រឿង​ក្ដៅ​សាច់ ខាង​ប្រុស ឬ​ស្រី អាច​បង្ក​កំហុស​តូចៗ​ដោយ​អចេតនា នាំ​ហេតុ​ឲ្យ​ដំណើរ​ការ​មិន​ដូច​ការ​រំពឹង​ទុក​ ឬ​មិន​ដូច​នឹង​អ្វី​ដែល​យើង​បាន​មើល​លើ YouTube។ ខាង​ក្រោម​នេះ ជា​កំហុស​ខ្លះ​របស់​ប្រុសៗ​ឧស្សាហ៍​មាន ពេល​អីៗជាមួយ​ដៃគូ៖

    ១- បន្ទាន់ៗ អត់​យល់ចិត្ត​ខាង​ស្រី

    ស្រីៗត្រូវ​ការ​ពេល​ ​​ដើម្បី​បង្កើត​​អារម្មណ៍សិច​ (ស្រើបស្រាល)​ ហើយ​ប្រុសៗ​ភាគ​ច្រើន​គិត​តែ​អារម្មណ៍​​ខ្លួន​ឯង ហើយ​អត់​ដឹង​ទេ​ថា ​ការ​ឱប ថើប ឬបបោស​អង្អែល​ អាច​ជួយ​ឲ្យ​ស្រីៗកាន់​តែមាន​អារម្មណ៍ស្រើប​។ ការ​បបោស​អង្អែល ក៏​ជួយ​ឲ្យ​​ស្រីៗ​មាន​អារម្មណ៍​សុវត្ថិភាព បង្កើន​ទំនុកចិត្ត​ និង​សេរីភាពក្នុងពេល​រួមភេទ។ បបោស​អង្អែល​ត្រឹម ៣០ វិនាទី អាច​ជួយ​ឲ្យ​អ័រម៉ូន​អុកស៊ីតូស៊ីន (Oxytocin) ចេញ​មក​ជួយ​បង្កើត​អារម្មណ៍​សិច។

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

    ២- គិតថា​ខ្លួន​ដឹង​

    ចង់​មិន​ចង់ ស្រីៗ​​ភាគច្រើនបង្ខំចិត្តលាក់​អារម្មណ៍​ខ្លួន​ឯង ដោយបង្ហាញ​ថា​ខ្លួន​បានដល់​​កំពូល​ ពេល​រួមភេទ ​ដើម្បី​កុំ​ឲ្យ​ដៃគូ​អន់ចិត្ត។ ឯប្រុសៗ​វិញ បែរ​ជា​គិត​ថា ខាងស្រី​ពេញ​ចិត្តហើយ​មើល​ទៅ ខណៈ​ដែល​ការពិត ស្រីៗ​​​អាច​មិន​ស្កប់ស្កល់​។ បើ​ពិត​ជា​ស្រលាញ់​នាង​មែន​ ហើយ​ចង់​នាង​ឈាន​ដល់​ឋានសួគ៌​ដែរ ប្រុសៗត្រូវ​សួរ​នាង​ពី​អ្វី​​អាច​ធ្វើ​ឲ្យ​នាង​មាន​សេចក្តី​សុខ​ពិតប្រាកដ។ សាកល្បង​ឲ្យ​នាងនិយាយ​ពីអ្វីដែល​​ចូលចិត្ត ឬ​មិន​ចូលចិត្ត​​ក្នុង​ពេល​ប្រតិបត្តិការ​ម្ដងៗ។

    ៣- អត់​អាប់ដេត

    កាលណា​បន្ទាន់ ឆាប់ចាត់ការ ប្រុសៗ​ភាគ​ច្រើន​តែ​ង​បង្កើត​កំហុស​ធំ​មួយ គឺប្រើ​បច្ចេកទេស ឬ​ក្បាច់​ដដែល។ ត្រូវ​ដឹង​ថា បច្ចេកទេស​ដដែលៗ​មិន​ប្រាកដ​ថា​ធ្វើ​ឲ្យខាងស្រី​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​នោះ​ទេ។ អ៊ីចឹង ត្រូវ​បង្កើត​បរិយាកាស​ថ្មី (រៀបចំ​បន្ទប់ ប្ដូរ​កន្លែង ជាដើម) ផ្លាស់​ប្ដូរ​ក្បាច់ ការ​ថើប​បបោស​អង្អែល​​លើ​​ចំណុច​ផ្សេងៗ​នៃរាងកាយ​ ទើប​អាច​ដាស់​អារម្មណ៍​ស្រីៗ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ៤- គិត​ថា​ពេល​រួមភេទ​ គឺធ្វើ​ឲ្យ​ស្រីៗ​ស្រើបស្រាលហើយ

    ជា​ការ​យល់​ច្រឡំ​របស់​ប្រុសៗ! ​ការ​ស្រើបស្រាល​របស់ស្រីៗភាគច្រើន ​មិន​មែន​កើតឡើងអំឡុង​ពេល​រួមភេទ​​​ទេ។ ក្បាច់​រួម​ភេទ​​ជា​ច្រើន​ មិន​អាច​រំញោច​ឲ្យ​ស្រីៗ​ដល់​​ចំណុច​ស្រើបស្រាល​របស់ស្រីៗ​ និង​មិន​អាចផ្តល់​ក្តី​សុខ​ដូច​អ្វីនាង​ចង់​បាន​នោះ​ឡើយ។ បើ​ចង់​ឲ្យ​អារម្មណ៍​ស្រើប​ខ្លាំង ស្រីៗ​ត្រូវ​ការ​សកម្មភាព​បបោសអង្អែល​មុន​នឹង​ចាប់​ប្រតិបត្តិការ​មែនទែន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 28/04/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: