១- កត្តាអ្វីខ្លះជួយឲ្យជីវិតផ្លូវភេទចាស់ៗប្រសើរឡើង?
ទោះបីជារឿងផ្លូវភេទមិនអាចនៅដូចដើម ដូចនៅក្មេងក្តី ប៉ុន្តែមិនមែនមានន័យថា ចាស់ៗមិនអាចរួមភេទបានឯណា ផ្ទុយទៅវិញ គេជឿថាវ័យកាន់តែចាស់ ជីវិតផ្លូវភេទកាន់តែប្រសើ។រ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Minnesota នៅអាមេរិក។
អ្នកស្រាវជ្រាវ បានពិនិត្យលើស្ថិតិសិក្សាចំពោះប្តីប្រពន្ធចំនួន ៣.០០០គូ មានអាយុចន្លោះពី ២០-៩៣ ឆ្នាំ។ អ្នកស្រាវជ្រេាវបានសម្ភាសប្ដីប្រពន្ធទាំង ៣.០០០គូ ជាច្រើនលើក ធ្វើឡើងនៅក្នុងឆ្នាំ ១៩៩៥ ឆ្នាំ ២០០៣ និងឆ្នាំ ២០១៣ ទាក់ទងជាមួយជីវិតផ្លូវភេទ ដើម្បីដឹងអំពីតម្រូវការផ្លូវភេទរបស់អ្នកចូលរួមទាំងអស់ ត្រូវការប៉ុន្មានលើកក្នុងមួយសប្តាហ៍។
កូនសោរគន្លឹះក្នុងការសិក្សានេះ គឺប្រៀបធៀបជីវិតផ្លូវភេទរវាង ចាស់ៗ ប្តីប្រពន្ធវ័យក្មេង ដោយសិក្សាទៅលើបញ្ហាស្មារតី និងសុខភាពរាងកាយដូចៗគ្នា ហើយជាលទ្ធផល រកឃើញថា ប្តីប្រពន្ធចាស់ៗ គឺពេញចិត្តជាមួយជីវិតផ្លូវភេទខ្លួន ជាងប្តីប្រពន្ធវ័យក្មេង។ យោងតាមការសិក្សាមួយនេះ អាចបញ្ជាក់ថា ការរួមភេទឲ្យបានញឹកញាប់ មិនសំខាន់សម្រាប់ ប្តីប្រពន្ធ ឬគូស្នេហ៍វ័យចំណាស់ឡើយ។
បើយោងតាមលោក Mini Forbes ប្រធានក្រុមស្រាវជ្រាវ បានរកឃើញថាបទពិសោធដែលបានសាងឡើងក្នុងជីវិត គឺជារឿងសំខាន់បំផុត ធ្វើឲ្យជីវិតផ្លូវភេទចាស់ៗប្រសើរឡើង ហើយក៏ជាមូលហេតុ ធ្វើឲ្យចាស់ៗពេញចិត្តចំពោះជីវិតផ្លូវភេទរបស់ខ្លួនកាន់តែខ្លាំងផងដែរ។