អត្ថបទពាក់ព័ន្ធ៖
- មានបញ្ហាផ្លូវភេទ ប្រើអាហារបំប៉នជួយបានអត់?
- អាហារបង្កើនអារម្មណ៍ផ្លូវភេទ មនុស្សភាគច្រើនមានជំនឿខ្លាំង
៤- វីតាមីន E
សម្រាប់សុខភាពផ្លូវភេទ មុខងារវីតាមីន E ជាជួយភ្ញោចផ្លូវអារម្មណ៍ មានមុខងារជាអ្នកជំរុញឲ្យមានការផលិតអ័រម៉ូនភេទ ភាពទាក់ទាញ ចំណង់រួមភេទ និងអារម្មណ៍ផ្លូវភេទកាន់តែពុះកញ្ជ្រោល។ មិនត្រឹមតែប៉ុណ្ណោះ វីតាមីន E ក៏ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីការពារភាពចាស់ថែមទៀតផង ហើយជួយឲ្យជីវិតផ្លូវភេទអាចរស់នៅបានយូរអង្វែងដូចគ្នា។ វីតាមីន E មាននៅក្នុងគ្រាប់ធញ្ញជាតិ សណ្ដែក និងកូនស្ពៃ។
៥- សារធាតុ Citrulline
សារធាតុ Citrulline ត្រូវចាត់ទុកក្នុងក្រុមឱសថជួយឲ្យអាយុវែង (Longevity Medicine Review) ចាត់ទុកវាជាឱសថជំនួយផ្លូវភេទបែបធម្មជាតិ ដោយសារតែអាចជួយបង្កើនកំហាប់អាស៊ីដនីទ្រិចបាន។ ការធ្វើបែបនេះ អាចជួយដល់ចលនាឈាម បង្កើនឈាមរត់ និងបង្កើនចំណង់ផ្លូវភេទ ហើយសារធាតុ Citrulline សម្បូរនៅក្នុងផ្លែឱឡឹកច្រើនជាងគេ។
៦- អាស៊ីដខ្លាញ់អូមេហ្គា ៣
អាស៊ីដខ្លាញ់អូមេហ្គា ៣ មានគុណប្រយោជន៍ដល់បេះដូង និងអ័រម៉ូនក្នុងខ្លួន ព្រោះខ្លាញ់អូម៉េហ្កា ៣ ជាពពួកខ្លាញ់មិនឆ្អែត ត្រូវបានសំយោគដោយថ្លើម ដើម្បីប្រើប្រាស់ជាជំនួយអ័រម៉ូនភេទទាំងពី មានទាំង តេស្តូស្តេរ៉ូន និងអឺស្ត្រូហ្សែន។ នៅក្នុងទស្សនាវដ្ដី Forbes បានចុះផ្សាយថា អាស៊ីដខ្លាញ់អូមេហ្គា ៣ ក៏អាចជួយដល់ប្រព័ន្ធសរសៃប្រសាទ្ធឲ្យធ្វើការបានកាន់តែប្រសើរថែមមួយកម្រិតទៀត ហើយនៅពេលប្រព័ន្ធប្រសាទ្ធធ្វើការបានកាន់តែប្រសើ ធ្វើឲ្យចរន្ដឈាមរត់កាន់តែល្អ។ អាស៊ីដខ្លាញ់អូមេហ្គា ៣ អាចមាននៅក្នុងត្រីសាល់ម៉ុន ឬពពួកត្រីរស់នៅតំបន់ត្រជាក់ និងមាននៅក្នុងគ្រាប់ធញ្ញជាតិផងដែរ។