បញ្ហាផ្លូវភេទ ពិសេសលិង្គមិនឡើងវឹង បាត់ចំណង់ផ្លូវភេទ សុទ្ធតែអាចប៉ះពាល់អារម្មណ៍យើងទាំងអស់គ្នា ភាគច្រើនលើប្រុសៗតែម្តង ខ្លះសុទ្ធចិត្តប្រើថ្នាំជំនួយផ្លូវភេទ ទាំងមិនដឹងថាប៉ះពាល់សុខភាពធ្ងន់ធ្ងរនៅពេលក្រោយក៏មាន។ ចំពោះបញ្ហានេះ “Hello គ្រូពេទ្យ’ នឹងណែនាំអាហារប៉ូវប៉ុន្មានមុខ ប្រែអាចជួយឲ្យចំណង់ផ្លូវភេទខ្លាំងក្លាដូចអាយុ ១៨ បាន។
១- សូកូឡាខ្មៅ
សូកូឡាខ្មៅ ប្រហែលជាពិបាកញ៉ាំបន្តិច ព្រោះរសជាតិល្វីងខ្លាំង ប៉ុន្តែអាចជួយជំរុញជីវិតផ្លូវភេទឲ្យមានពន្លឺឡើងវិញ។ ៧០% ក្នុងសូកូឡាខ្មៅ ផ្ទុកជាតិកាកាវ ដែលសម្បូរទៅដោយអ័រម៉ូនដូប៉ាមីន (Dopamine) មានន័យថា បើញ៉ាំកម្រិតសូកូឡាខ្មៅគ្រប់គ្រាន់ អាចបង្កើនកម្រិតអ័រម៉ូនដូប៉ាមីននៅក្នុងខួរក្បាល ព្រោះអ័រម៉ូននេះ ជួយឲ្យយើងមានអារម្មណ៍សប្បាយរីករាយ អាចជួយភ្ញោចចំណង់ផ្លូវភេទយើងបានកាន់តែប្រសើរ។
២- ថ្នាំប៉ូវយិនស៊ិនប៉ាណាក់
យោងតាមការសិក្សា ស្រីកំពុងរងគ្រោះលើចំណង់ផ្លូវភេទអំឡុងពេលអស់រដូវ អាចបង្កើនចំណង់ផ្លូវភេទដោយគ្រាន់តែលេបថ្នាំប៉ូវបញ្ហាផ្លូវភេទ ៣គ្រាប់មានចំណុះ ១ក្រាម រាងរាល់ថ្ងៃ រយៈពេល ២ សប្ដាហ៍។ បន្ថែមពីនេះទៀត យិនសិននេះ អាចធ្វើឲ្យអសមត្ថភាពផ្លូវភេទ ប្រសើរឡើង ទាំងស្រីៗ ទាំងប្រុសៗ។ ទោះយ៉ាងណា ការប្រើប្រាស់ បញ្ហាផ្លូវភេទ អាចធ្វើឲ្យគេងមិនលក់។ ក្រៅពីនេះ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ដំបូន្មាន និងការណែនាំមុន ប្រើប្រាស់អាហារបំប៉ននេះ ដើម្បីចៀសវាងផលប៉ះពាល់ជាយថាហេតុ ដូចជារដូវឈឺចាប់ខ្លាំង ឬរាករូសជាដើម។
៣- ផ្លែប៊ើរ
ជារាប់រយឆ្នាំមកហើយផ្លែប៊ើរ ត្រូវចាត់ទុកដូចទៅនឹងពងស្វាស ពីសំណាក់ជនជាតិ Aztecs ដោយសាររូបរាងខាងក្រៅ មានលក្ខណៈស្រដៀងគ្នា។ លើសពីនេះ មូលហេតុពីក្រោយ ធ្វើឲ្យផ្លែបើរ អាចជួយដល់សុខភាពបន្តពូជបាន ព្រោះតែសម្បូរទៅដោយ សារធាតុខ្លាញ់មិនឆ្អែត និងមានខ្លាញ់ឆ្អែតតិចតួច។ ម៉្យាងវិញទៀត ផ្លែប៊ើរ ធ្វើការបានយ៉ាងល្អក្នុងមុខងារជាសារធាតុជំរុញផ្លូវភេទ Aphrodisiacs ហើយថែមទាំងល្អសម្រាប់បេះដូង និងសរសៃបេះដូងផងដែរ។ កាលណាសុខភាពបេះដូងកាន់តែល្អ នោះសកម្មភាពលើគ្រែ ក៏កើនឡើងទៅតាមនឹងដែរ។ ការពិត ប្រុសៗមានជំងឺបេះដូង គឺប្រឈមអសមត្ថភាពផ្លូវភេទទ្វេដង បើធៀបជាមួយមនុស្សធម្មតាមានបញ្ហាអសមត្ថភាពផ្លូវភេទ (ED)។
៤- គ្រាប់អាល់មុន
គ្រាប់អាល់មុន ជាអាហារគួរឲ្យចង់ញ៉ាំ និងមានសុខភាពល្អ ថែមទាំងបង្កើនតណ្ហា ទៅភ្ញោចលើចំណង់ផ្លូវភេទ និងជួយដល់ការបង្កកំណើត។ ដោយសារមានបុគ្គលិកលក្ខណៈស្រដៀងគ្នាទៅនឹងបន្លែ Asparagus គ្រាប់អាល់មុនសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែមួយចំនួន មានសារៈសំខាន់ក្នុងជីវិតបន្តពូជ និងបន្តកំណើត។ លើសពីនេះ សារធាតុចិញ្ចឹមបន្តិចបន្តួច និងសារធាតុរ៉ែ មានផ្ទុកនៅក្នុងគ្រាប់អាល់មុន ជាសារធាតុស័ង្កសី (ជួយចំណង់ផ្លូវភេទ) សេលេនីញ៉ូម វីតាមីន E និងសារធាតុផ្សេងៗទៀត។
៥- គ្រឿងអាហារសមុទ្រ
[embed-health-tool-ovulation]