វិបត្តិគ្មានកូនរបស់ប្ដីប្រពន្ធដែលរៀបការយូរឆ្នាំហើយនោះ មានច្រើនណាស់ តែចំណែកមូលហេតុអាចមកពីខាងប្រុស និងខាងស្រីដូចគ្នា។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា ឥឡូវបញ្ហានេះអ្នកដែលគ្មានលទ្ធភាពមានកូនមកពីមនុស្សប្រុសច្រើនជាង។
លោកគ្រូពេទ្យផ្នែករោគស្ត្រី រូបនេះបែងចែកពីបញ្ហាធ្វើឲ្យប្តីប្រពន្ធមិនអាចមានកូនបានជា ២ ទី១ ដោយសារមនុស្សស្រី បញ្ហាមាត់ស្បូន ដៃស្បូន ឬមានដុំសាច់អ្វីមួយនៅស្បូន ការបង្ករោគនៅស្បូន ស្បូនស្អិត ធ្លាក់សធ្វើឲ្យរលាកស្បូន ហើយកាលណាតែជិតផ្លូវនាំមេជីវិតចូលទៅ គឺមិនអាចមានកូនបានទេ។
អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ចង់ឆាប់មានកូន ត្រូវរួមភេទរាល់ថ្ងៃ?
![អត់កូនHello_គ្រូពេទ្យ](https://cdn.hellokrupet.com/wp-content/uploads/2019/06/shutterstock_681359413.jpg)
ចំណែកភាគីខាងបុរសដែលអត់កូនវិញ មកពីរបបអាហារ ស្ដ្រេសការងារ ជក់បារីផឹកស្រា ធ្វើឲ្យគាត់មិនអាចមានលទ្ធភាពមានកូនបាន៖ “មនុស្សប្រុសដែលអត់មានកូនមកពីគាត់ធ្វើការហត់ និងស្រ្តេស អីជាដើមនោះ ពិបាកមានកូនណាស់ ព្រោះគ្មានមេជីវិត ឬមេជីវិតខ្សោយ ទោះជាទឹកកាមមានធម្មតាក៏ដោយ តែគ្មានស្ពែម៉ាតូសូអ៊ីត។ ខ្លះទៀតមានហើយ តែមិនគ្រប់លក្ខណៈ អាហ្នឹងក៏ជាកត្តាសំខាន់ដែរ”។
អត្ថបទពាក់ព័ន្ធ៖ លក្ខខណ្ឌប៉ុន្មានយ៉ាងនេះ អាចបញ្ជាក់ថា ប្រុសម្នាក់នោះ អារអត់កូន
ទោះជាបែកនេះក្ដី លោកគ្រូពេទ្យថាការគ្មានកូនមិនអាចដាក់បន្ទុកទៅភាគីណាមួយបានឡើយ ត្រូវតែពិភាក្សា និងស្វះស្វែងគ្រូពេទ្យ ដើម្បីច្បាស់ថា តើមកពីបញ្ហានៅត្រង់ណាឲ្យប្រាកដ។ ជាចុងក្រោយលោកក៏បានផ្ដល់ជាដំបូន្មានដល់គូស្វាមីភរិយាថ្មីថ្មោងថា កាលៈទេសៈណាដែលអាចមានកូនបាន គួរតែយកឲ្យហើយក្នុងវ័យ ២០ ជាង ទៅ ៣០ ឆ្នាំ គឺស្ថិតក្នុងវ័យសមរម្យ កូនកើតមកមានសុខភាពល្អ បញ្ហាស្មារតីរឹងមាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕