រៀបការរួចប្តីប្រពន្ធមួយចំនួនចង់បានកូនភ្លាមៗ ខណៈមួយចំនួនទៀតចាំ ៣-៥ ឆ្នាំក្រោយ ព្រោះចង់មានពេលវេលារកស៊ី ដើម្បីឲ្យសេដ្ឋកិច្ចគ្រួសាររឹងមាំបន្តិច។ ចំពោះប្តីប្រពន្ធដែលចង់បានកូនឆាប់ តើមានតិចនិកអ្វីអាចជួយបាន?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រៀបការរួចប្តីប្រពន្ធមួយចំនួនចង់បានកូនភ្លាមៗ ខណៈមួយចំនួនទៀតចាំ ៣-៥ ឆ្នាំក្រោយ ព្រោះចង់មានពេលវេលារកស៊ី ដើម្បីឲ្យសេដ្ឋកិច្ចគ្រួសាររឹងមាំបន្តិច។ ចំពោះប្តីប្រពន្ធដែលចង់បានកូនឆាប់ តើមានតិចនិកអ្វីអាចជួយបាន?
ប្រធានផ្នែករោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន ពន្យល់ថា ការចង់បានកូន មិនមែនចង់បានពេលណាបានដូចចិត្តនោះទេ វាអាស្រ័យទៅលើការរៀបចំផែនការគ្រួសារ សុខភាពភាគីទាំងសងខាង និងតិចនិករួមភេទមួយចំនួនទៀត។
បើនិយាយពីរឿងសុខភាព គឺរាប់បញ្ចូលទាំង កត្តាអាយុ (បើក្មេងពេក ឬចាស់ពេកអាចនឹងពិបាកមានកូន) របបអាហារញ៉ាំរាល់ថ្ងៃ ប្តីប្រពន្ធមានជំងឺប្រចាំកាយអីអត់? ស្មុគស្មាញ ឬស្ត្រេស អត់? ចុះបារី ស្រាវិញ ញៀនទេ? បើអត់មានបញ្ហាចោទទាំងនេះទេ លោកវេជ្ជបណ្ឌិតថា ផែនការយកកូនក៏មិនជួបឧសគ្គដែរ។
អត្ថបទពាក់ព័ន្ធ៖
សុខភាពអត់បញ្ហាចោទមែន តែមានរឿងសំខាន់មួយទៀតដែលប្តីប្រពន្ធត្រូវយកចិត្តទុកដាក់ នោះ គឺការជ្រើសរើសពេលវេលានៃការរួមភេទ ឲ្យចំថ្ងៃមានកូន ថ្ងៃដែលមានមេជីវិតល្អចេញ។ ចំណុចនេះលោកវេជ្ជបណ្ឌិតថា ជាធម្មតា ១ខែ/ម្តង ស្រីៗតែងមានវដ្ដរដូវ ហើយពេលដែលមេជីវិតញីធ្លាក់ គឺអំឡុងថ្ងៃទី ១៣ ១៤ ១៥ បន្ទាប់ពីថ្ងៃស្រីៗមករដូវ។ ចំពោះប្រុសវិញត្រូវតមរួមភេទ ២-៣ថ្ងៃ ទើបមានមេជីវិតគ្រប់គ្រាន់ ឯគុណភាពមេជីវិតល្អទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ