ដល់វ័យសកម្មហើយ អ៊ីចឹង១សប្តាហ៍ រួមភេទប៉ុន្មានដងទើបល្អ?

    ដល់វ័យសកម្មហើយ អ៊ីចឹង១សប្តាហ៍ រួមភេទប៉ុន្មានដងទើបល្អ?

    ត្បិត​តែ​ការ​រួមភេទ​ជា​ចំណែក​មួយ​នៃ​ជីវិត​គូ ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​ពិត​មែន តែ​បើ​រួមភេទ​ច្រើន​ដង​ពេក​ក៏​ប៉ះពាល់​ដល់​សុខភាព​បន្តពូជ​ដែរ។ អ៊ីចឹងតើ ១សប្តាហ៍ អាច​រួមភេទ​ប៉ុន្មាន​ដង​ទើប​ល្អ?

    មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នាៗ ហើយ​អាស្រ័យលើកត្តាសុខភាព និង​អាយុ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​វ័យ​សកម្ម​រឿង​រួមភេទ​ក្តី ក៏​ប្តីប្រពន្ធ ឬ​ដៃគូ មិន​ត្រូវ រួមភេទ​ញឹក​ញាប់​ពេក​ទេ ព្រោះ​អាចទ្រុឌទ្រោមសុខភាព​ផ្លូវ​ភេទ អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​អត់​អាច​មាន​កូន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វេជ្ជបណ្ឌិត​ឯកទេស​រោគស្រ្តី និង​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន

    “មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​ រួមភេទរាល់ថ្ងៃបង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេជីវិត​ដែរ តែ​មេជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

    អត្ថបទពាក់ព័ន្ធ៖

    • រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?

  • ប្រុសៗមានទម្លាប់អាក្រក់ ៨ យ៉ាងនេះ អាចធ្វើឲ្យអត់កូន
  • រួមភេទ

    ដើម្បី​ដៃ​គូទាំង​សង​ខាង​មាន​សុខភាព​ល្អ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ណែនាំ​ឲ្យ​រួមភេទ​ត្រឹម ២-៣ ដង/សប្តាហ៍​ប៉ុណ្ណោះ ទើបមិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 01/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត