home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចូលចិត្តប្រើដៃ ឆាប់បាក់កម្លាំង និងអត់មានកូន?

ចូលចិត្តប្រើដៃ ឆាប់បាក់កម្លាំង និងអត់មានកូន?

សម្រេច​កាម​ដោយ​ខ្លួន​ឯង គឺ​ជារឿង​ធម្មតា​ចំពោះ​ប្រុសៗ និង​ស្រីៗ សំដៅ​លើ​ការ​​រំញោចប្រដាប់​ភេទ​ ដើម្បី​ឈាន​ដល់​ចំណុច​កំពូល។ ​ពេល​ខ្លះ​សម្រេច​កាមដោយ​ដៃ ក៏​អាច​ធ្វើ​ជាមួយ​​ដៃ​គូបានដែរ ប៉ុន្តែ​ពាក្យ​មួយ​នេះ ភាគ​ច្រើន​សំដៅ​បំពេញ​ចំណង់​ផ្លូវ​ភេទ​តែ​ម្នាក់​ឯងប៉ុណ្ណោះ ហើយ​ប្រុសៗ​ច្រើន​ប្រើ​វិធីនេះ​ជាង​ស្រីៗ ក៏​មិន​មាន​ន័យ​ថា ​ស្រីៗ​មិន​​ចូល​ចិត្ដ​ប្រើ​ដៃ​សម្រេច​កាមនោះដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹងប្រាប់​ខ្លះៗ​ពី​រឿង​សម្រេច​កាមខ្លួន​ឯង ឲ្យ​គ្នា​យើង​បាន​យល់​ទាំង​អស់​គ្នា កុំឲ្យ​ភាន់​ច្រឡំ​ទៀត។

១- ពេលណាទើបចាប់ផ្ដើមសម្រេចកាមខ្លួន​ឯង​បាន?

ការ​សម្រេច​កាម​ ​ជា​ការ​ចាប់​ផ្ដើមបញ្ចេញ​ថាម​ពល​ផ្លូវ​ភេទរបស់​យើង​ម្នាក់ៗ ភាគ​ច្រើន​ចាប់​ផ្តើម​នៅ​ពេលយើង​​ពេញ​វ័យ ព្រោះ​ជា​ពេល​​អ័រម៉ូន​ក្នុង​ខ្លួន​ចាប់​ផ្ដើម​ប្រែ​ប្រួល ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​​​ចាប់​ផ្ដើមមាន​អារម្មណ៍​​ផ្លូវ​ភេទខ្លាំង។ ជា​ធម្មតា ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ឃើញ​ថាប្រុសៗ និយម​​ជាង​មនុស្ស​ស្រីៗ ព្រោះ​កត្តា​សង្គម ​ធ្វើ​ឲ្យ​ស្រីៗ​​មិន​សូវ​សម្រេច​កាមដូច​មនុស្ស​ប្រុសៗ ហើយស្រីៗ​ភាគ​ច្រើន​ ឈប់​ប្រើ​ដៃ​សម្រេច​កាម ​នៅពេល​ចាប់​ផ្តើម​មាន​ដៃ​គូរួម​ភេទ​​ត្រឹម​ត្រូវ។

សម្រេចកាម

២- ទស្សនៈខុសទៅលើ​រឿងសម្រេចកាម

មក​ទល់​នឹង​ពេល​នេះ ​ទោះ​ជា​វិទ្យាសាស្ត្របាន​ពន្យល់​ច្រើន ពាក់​ព័ន្ធ​​រឿង​ប្រើដៃ​សម្រេច​កាម​ក៏​ពិត​មែន ប៉ុន្តែ​មាន​គ្នា​យើង​មួយ​ចំនួន នៅតែ​គិត​ខុស​ចំពោះ​រឿង​មួយ​នេះ ដោយ​គិត​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ឬ​មិន​អាច​មាន​កូន​បាន​ទៀត​ផង ខណៈទស្សនៈ​ឧស្សាហ៍​ប្រទះ​បំផុត​គឺ៖

– សម្រេចកាមធ្វើឲ្យបាត់បង់កម្លាំងផ្លូវភេទ៖ ទស្សនៈ​នេះ ជា​ការ​ភាន់​ច្រឡំ​មួយ​ចំពោះ​ការ​សម្រេច​កាមដោយ​ខ្លួន​ឯង ព្រោះ​​បើយើង​សម្រេច​កាម​តាម​​ធម្មតា ​តិច​​តួច ​គឺ​ជា​រឿង​ល្អ​សម្រាប់​សុខ​ភាព ព្រោះ​ជួយ​យើង​អាច​​បញ្ចេញ​ថាម​ពល​ផ្លូវ​ភេទ​បាន។ ប៉ុន្តែ​បើ​យោង​តាមជំនឿពី​មុន គ្នា​យើង​ភាគ​ច្រើនគិត​ថា ​សម្រេច​កាម ជា​រឿង​គ្រោះ​ថ្នាក់ ដោយ​សារ​ប្រុសៗ​ត្រូវ​បញ្ចេញ​មេជីវិត​ចោល និង​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង ហើយ​ទស្សនៈ​នេះ​ក៏​មិន​សូវ​បាន​យក​ចិត្ដ​ទុក​ដាក់លើ​ការ​សម្រេច​កាម​របស់​ស្រីៗដែរ។

នៅ​​មានជំនឿ​ផ្សេង​ទៀត គិត​​ថាប្រុសៗ​​សម្រេច​កាម​ច្រើន​ពេក​ ធ្វើ​ឲ្យបាក់​កម្លាំង ធ្វើ​ឲ្យ​ទឹក​កាម​រាវ ​ប្រឈម​ជា​មួយ​បញ្ហាគ្មាន​កូន​នៅ​ថ្ងៃមុខ។ យ៉ាង​ណា វិទ្យាសាស្ត្រ​បាន​បក​ស្រាយ​ថា វា​ជា​រឿង​មិន​ពិត ព្រោះសម្រេច​កាម​ដោយ​ប្រើ​ដៃ មិន​អាច​ធ្វើ​ឲ្យ​​ប្រុសៗ​បាក់​កម្លាំង​ ក៏​​មិន​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​គ្មាន​កូន​នោះ​ដែរ។

– មានតែប្រុសៗ​ដែល​អាច​សម្រេចកាមខ្លួន​ឯង៖ គំនិត​នេះ ក៏​មិន​មែន​ជា​ការ​ពិត​ដែរ ព្រោះ​ស្រីៗ ​ក៏​ចេះ​សម្រេច​កាមខ្លួន​ឯង​ដូច​គ្នា គ្រាន់​តែ​​ស្រីៗ ​មិន​អាច​បង្ហាញ​ ឬ​និយាយ​អំពី​រឿង​នេះ​ ដោយ​បើក​ចំហដូច​ប្រុសៗ​ប៉ុណ្ណោះ ព្រោះ​វា​ពាក់​ព័ន្ធ​ច្រើន​ទៅ​លើ​កត្តា​សង្គម និង​ជំនឿ​សាសនា។ យ៉ាង​ណា ការ​សិក្សារក​ឃើញ​ថា ស្រីៗទោះ​ចូល​ចិត្ត​សម្រេច​កាម​ដោយ​ប្រើ​ដៃ ឬ​ឧបករណ៍​ជំនួយ ​ដូច​ប្រុសៗ​ក៏ដោយ ប៉ុន្តែ​ស្រីៗ​នឹង​​ចាប់​ផ្ដើម​កាត់​បន្ថយ ឬ​ឈប់​សម្រេច​កាមបែប​នេះ នៅ​​ពេល​មាន​ដៃ​គូរួម​ភេទ​​ច្បាស់​លាស់។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ការ​ពិតទាក់ទងនឹងការសម្រេចកាម

ការ​សម្រេច​កាម ​មិន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទេ ក៏​មិនមែន​ជា​សកម្មភាព​បង្កឲ្យ​មាន​​គ្រោះ​ថ្នាក់នោះ​ដែរ។ ប៉ុន្តែសម្រេច​កាម​ដោយ​ខ្លួន​ឯង ​អាចជះឥទ្ធិពល​​មិន​ល្អ​ទៅ​លើ​​សុខ​ភាព​ផ្លូវ​ចិត្ដ បើ​យើង​​ងប់​ងល់​ជា​មួយ​ការ​សម្រេច​កាម​ខ្លាំង​ពេក ឬ​មិន​អាច​គិត​អំពី​អ្វី​ផ្សេង​បាន។ ករណី​ខ្លះ សម្រេច​កាម​ខ្លួន​ឯង ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ផ្លូវ​កាយ​​ដូច​គ្នា ​បើយើង​ប្រើ​​ឧបករណ៍​សម្រេច​កាម​មិនមាន​អនាម័យ​មក​ប្រើ នាំ​ឲ្យប្រឈម​ការ​ឆ្លង​រោគ ពិសេស​ជំងឺ​កាម​រោគ។

​គ្នា​យើង​មួយ​ចំនួន ​ចូល​ចិត្ដ​សម្រេច​កាម​​ជាង​ការ​រួម​ភេទក៏មាន ​ដោយ​សារ​ការ​សម្រេច​កាម​ អាច​អនុញ្ញាត​ឲ្យ​យើង​គ្រប់​គ្រង​កាយ​វិការ​​ ​ទៅ​តាម​អ្វី​យើង​ចង់ ដើម្បី​ជួយ​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល។ ឯ​អំឡុង​ពេល​រួម​ភេទ​វិញ កម្រិត​ពេញ​ចិត្ដសកម្មភាព​​រួម​ភេទ​ គឺ​អាស្រ័យ​លើ​ដៃ​គូរបស់ទាំង​សង​ខាង ដែល​ពេល​ខ្លះ​ក៏​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ដូច​គ្នា។

គ្នា​យើងមួយ​ចំនួន​ធំ តែង​​សម្រេច​កាម​ដោយ​ខ្លួន​ឯង ដោយ​សារ​​មិន​ពេញ​ចិត្ដ​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូ។ ហើយ​អ្នក​ខ្លះ​ទៀត​សម្រេច​កាម​ដោយ​សារ​​ចង់​បំពេញ​ចំណង់​របស់​ខ្លួន​បន្ថែម ទោះ​បី​ជា​គាត់​ពេញ​ចិត្ដ​ជា​មួយ​ការ​រួម​ភេទ​ជា​មួយ​ដៃ​គូ​ក្ដី។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Is masturbating too much bad for you? https://answers.yahoo.com/question/index?qid=20070724013735AAvVyiR Accessed: 13 January, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 14/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x