backup og meta

ចង់ត្រេកត្រអាលដោយប្រើក្បាច់ទាំងនេះប្រយ័ត្នគ្រោះថ្នាក់

ចង់ត្រេកត្រអាលដោយប្រើក្បាច់ទាំងនេះប្រយ័ត្នគ្រោះថ្នាក់

ការរួមភេទ ចង់ឲ្យត្រេកត្រអាលកាន់តែខ្លាំង ត្រូវ​ការ​សិល្បៈ រហូត​ដល់​គូ​ស្នេហ៍​ខ្លះ ប្ដូរ​ក្បាច់​ផ្សេងៗ ដើម្បី​ប្ដូរ​រសជាតិ​ទៅតាមអារម្មណ៍ឲ្យកាន់តែត្រេកត្រអាលស្រើបស្រាល ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​ក្បាច់​ខ្លះ ធ្វើឲ្យ​លិង្គ​ប្រុសៗ​គ្រោះថ្នាក់ធំបាន។ តើក្បាច់រួមភេទអ្វីខ្លះដែលគ្រោះថ្នាក់?

១- ក្បាច់លើគែមតុ

ក្បាច់នេះ តម្រូវ​ឲ្យខាងស្រីអង្គុយស្មើលើចុងតុ​ ហើយ​លើក​ជើង​កន្ធែក ឬដាក់ជើងគងលើស្មាខាងប្រុស ឯខាងប្រុស​វិញ ឈរ ហើយ​ស៊ក​លិង្គ​បញ្ចូល​ក្នុង​ទ្វារមាស​របស់​ខាងស្រីតាម​ចិត្ត​របស់ខ្លួន។ ខាង​ប្រុស ប្រាកដជា​ប្រើកម្លាំងខ្លាំង ដើម្បី​ឲ្យត្រូវនឹង​កម្ដៅចិត្តស្នេហ៍។

ប៉ុន្តែ ការប្រើក្បាច់បែបនេះ អាចធ្វើឲ្យលិង្គជួបគ្រោះថ្នាក់ធំ បាក់លិង្គ ដោយសារ (១) ការរួមភេទខ្លាំងៗ នាំ​ឲ្យរហែក​បំពង់​សម្រាប់​ឈាម​រត់ ពេល​លិង្គ​ឡើងរឹង និង (២) នៅពេលប្រឹងសម្រុកខ្លាំង ហើយ​ធ្លោយ​របូត​លិង្គ​ចេញ​បន្តិច ជ្រុល​ចង្កូត​ទៅ​បុក​គែម​តុ ឬ​ឆ្អឹង​ថ្ងាស​របស់​ខាង​ស្រី​វិញ លិង្គនឹងរងបួសធ្ងន់ធ្ងរជាមិនខាន។

រួមភេទ​តាម​មាត់

២- ក្បាច់លត់ពីក្រោយ

ក្បាច់​មួយ​នេះ គេក៏ឲ្យឈ្មោះដែរថា ក្បាច់សុនខ ដែល​ខាង​ស្រីឱនក្រាបលុត​ជង្គង់ ហើយ​ខាងប្រុស​ឈរ ឬលុតជង្គង់ដាក់ពីក្រោយ។ ទោះក្បាច់នេះ ពេញនិយម​យ៉ាង​ណា​ក៏​ដោយ វាអាចធ្វើ​ឲ្យ​ខាង​ស្រី​ចូល​ដេក​ពេទ្យ​យ៉ាង​ណា បើ​ថ្លោះធ្លោយ​តែ​បន្តិច។

វាអាចធ្វើឲ្យ​ខាង​ស្រី​​ដាច់​រហែកទ្វារមាស ប្រសិន​បើ​​​ស៊ក​លិង្គ​ចូល​មិន​ចំមុំស្រួលបួលផង ហើយប្រឹង​សម្រុក។ ដូច្នេះ ខាង​ប្រុស​គួរ​លៃលក​ឲ្យចំមុំ រួចដាក់​ចាប់​ផ្ដើម។ ម្យ៉ាងទៀត​ ក្បាច់នេះ ងាយនឹងភ្លាត់របូតចូលរន្ធគូទ ជាហេតុធ្វើឲ្យ​ភាគី​ស្រី​រហែក​រន្ធ​គូទ​ជា​យថាហេតុ។

៣- ​ក្បាច់ជិះសេះលែងដៃ

​ខាងប្រុសគេងស្មើ ឯខាងស្រីអង្គុយពីលើខាងប្រុសតែម្ដង។ ក្បាច់នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​បំផុត​ដល់​លិង្គ​របស់​បុរស ដោយសារ​ចង្វាក់​គ្រប់​យ៉ាង ខាង​ស្រី​ជា​អ្នក​បញ្ជា ហើយ​នាង​អាច​មិន​ដឹង​ពី​សម្ពាធ​ដែល​នាង​កំពុង​សង្កត់ ខណៈ​ដែល​ភាគី​ទាំង​ពីរ​កំពុង​ត្រេក​ត្រអាល​។

សម្ពាធ​សង្កត់​ខ្លាំង ធ្វើ​ឲ្យ​លិង្គ​ឈឺ ឬបាក់កោង។ បើ​រួមភេទ​ដោយ​ប្រើ​ក្បាច់​នេះ ញឹកញាប់ លិង្គប្រុសៗ​ប្រាកដ​ជា​កោង​វៀច ពេល​ឡើង​រឹង និង​មាន​បញ្ហា​ពេល​រួមភេទ​នា​ពេល​អនាគត។

៤- ក្បាច់អូនឱបក

ក្បាច់នេះ​​ស្រដៀង​គ្នា​ជា​មួយ​ក្បាច់ជិះ​សេះ​លែង​ដៃ (អង្គុយពីលើ) ដែរ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ក្បាច់​នេះ​ ​គឺ​ខាងស្រី​ទុំ​ឱបក ជើងកន្ធែកឱបចង្កេះខាងប្រុស ខណៈ​ខាង​ប្រុស​ឈរ​សម្រុក។ ក្បាច់​នេះ ខាង​ប្រុស​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ជា​ពិសេស​ប្រើ​ជង្គង់​ខ្លាំង ដើម្បី​សម្រុក​ចេញ​ចូល​ម្ដង ជាហេតុ​ធ្វើខាង​ឲ្យ​ប្រុស​ងាយ​នឹង​រមួល​សាច់ដុំ ឈឺ​ចង្កេះ ឈឺ​ចង្កេះ ហើយ​អាច​ដួល​ទៀត​ផង។

អាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 4 Most Dangerous Sex Positions. http://www.menshealth.com/sex-women/4-riskiest-sex-positions Accessed March 3, 2017

These the 4 most dangerous sex positions for a penis. http://www.cosmopolitan.co.uk/love-sex/sex/news/a35954/dangerous-penis-sex-positions/ Accessed March 3, 2017

8 Most Dangerous Sex Positions You’re Probably Doing, Because No One Wants A Torn Vagina Or Broken Penis. https://www.bustle.com/articles/85830-8-most-dangerous-sex-positions-youre-probably-doing-because-no-one-wants-a-torn-vagina-or Accessed March 3, 2017

កំណែ​ប្រែបច្ចុប្បន្ន

04/10/2022

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

រួមភេទមុនធ្លាក់មេជីវិតញីប៉ុន្មាន​ថ្ងៃអាចមានផ្ទៃពោះ?

ឧស្សាហ៍ស្រេ្តស? រួមភេទជួយកាត់បន្ថយស្ត្រេសបាន!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Oct 04, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម