មានមតិមួយចំនួនលើកឡើងថា រវាងមនុស្សប្រុស និងមនុស្សស្រី មនុស្សប្រុសមានចំណង់ផ្លូវភេទខ្លាំងជាង តើពិតជាអ៊ីចឹងមែនឬ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
មានមតិមួយចំនួនលើកឡើងថា រវាងមនុស្សប្រុស និងមនុស្សស្រី មនុស្សប្រុសមានចំណង់ផ្លូវភេទខ្លាំងជាង តើពិតជាអ៊ីចឹងមែនឬ?
បើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់ រវាងមនុស្សប្រុស និងមនុស្សស្រី មានចំណង់ផ្លូវភេទដូចគ្នា មិនមែនបុរសមានចំណង់ផ្លូវភេទខ្លាំងជាងនោះទេ ហើយចំណង់ផ្លូវភេទមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា ចំណង់ផ្លូវភេទតិច ឬច្រើន អាស្រ័យលើកត្តាច្រើនយ៉ាង មិនមែនស្ថិតនៅភេទប្រុស ឬស្រីនោះទេ ជួនកាលមនុស្សប្រុសមានចំណង់ផ្លូវភេទច្រើនជាងគេមនុស្សស្រី ហើយក៏មានដែរមនុស្សស្រីមានចំណង់ផ្លូវភេទច្រើនជាងមនុស្សប្រុស។
អត្ថបទពាក់ព័ន្ធ៖
កត្តាធ្វើឲ្យមនុស្សស្រី និងមនុស្សប្រុសមានចំណង់ផ្លូវភេទថយចុះ៖
– កត្តាអាយុ៖ មនុស្សវ័យកាន់តែចាស់ មិនថាបុរស ឬស្ត្រីនោះទេ ចំណង់ផ្លូវភេទធ្លាក់ចុះដូចគ្នា។
– កត្តាចិត្តសាស្ត្រ៖ មានបញ្ហាផ្លូវចិត្ត ដូចជាតានតឹងអារម្មណ៍ បាក់ទឹកចិត្ត និងជំងឺផ្លូវចិត្តមួយចំនួនទៀត មានសម្ពាធការងារ វិបត្តិគ្រួសារ សេដ្ឋកិច្ច សង្គមជាដើម ក៏ជាមូលហេតុធ្វើឲ្យចំណង់ផ្លូវភេទថយចុះដូចគ្នា។
– កត្តាសុខភាព៖ មានជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺក្រពះ ពោះវៀន និងការប្រើប្រាស់ថ្នាំមួយចំនួន ក៏ធ្វើឲ្យចំណង់ផ្លូវភេទថយចុះដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ