ចម្លើយ៖ ការពន្យារកំណើតបែបធម្មជាតិ (ចាក់ទឹកក្រៅពាង) ដែលតម្រូវឲ្យភាគីខាងបុរសត្រូវដកលិង្គចេញមុនបញ្ចប់ការរួមភេទ ឬឈានដល់ចំណុចកំពូល រួចបញ្ចេញទឹកកាមក្រៅប្រដាប់ភេទខាងស្រី មានប្រសិទ្ធភាពតិចតួចបំផុតក្នុងការការពារមានផ្ទៃពោះ។ អារម្មណ៍កំពុងតែពុះកញ្ជ្រោរោលអំឡុងពេលបើកប្រតិបត្តិការ ស្រាប់តែត្រូវដកចេញភ្លាមនេះ ច្បាស់ណាស់ភាគីខាងបុរសពិតជាពិបាកទប់អារម្មណ៍ខ្លួនឯងបាន ងាយនឹងភ្លាត់ស្នៀតបំផុត។ កាលណាបុរសដកលិង្គមិនទាន់ពេលនោះនឹងបញ្ចេញទឹកកាមចូលប្រដាប់ភេទស្ត្រី ច្បាស់មានផ្ទៃពោះហើយ។
៤- នៅសុខៗម៉េចបានចំណង់ផ្លូវភេទធ្លាក់ចុះ?
ចម្លើយ៖ មិនមែននៅសុខៗចំណង់ផ្លូវភេទធ្លាក់ចុះនោះទេ ច្បាស់ជាមានបញ្ហាអ្វីមួយមិនខាន។ ចំណង់ផ្លូវភេទធ្លាក់ចុះអាចមកពីកត្តារួមផ្សំជាច្រើន ក្នុងនោះមានទាំងកត្តាជីវសាស្ត្រ របៀបរបបរស់នៅ និងអាយុ។ ពេលចាស់ទៅអ័រម៉ូនភេទថយចុះ ឬបើយើងបាក់ទឹកចិត្ត ប្រើគ្រឿងញៀន គ្រឿងស្រវឹង ជក់បារី ស្ត្រេស គេងមិនគ្រប់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ត្រូវប្រើថ្នាំមួយចំនួនទៀតនោះ រឹតតែធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ។
អត្ថបទពាក់ព័ន្ធ៖ ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ
៥- អាយុកាន់តែច្រើន លិង្គកាន់តែតូច ហើយខ្លីជាងមុន?
ចម្លើយ៖ ពិតណាស់ កាលណាអាយុកាន់តែច្រើនរាងកាយយើងក៏ប្រែប្រួល ស្បែកក៏លែងតឹងណែន ទៅជាយារធ្លាក់ ឬរួញស្វិត។ ឯទំហំលិង្គនឹងកាន់តូច ហើយខ្លីជាងមុន ដោយសារតែមានជាតិខ្លាញ់ទៅប្រមូលផ្ដុំក្នុងសរសៃឈាមអាកទែក្នុងលិង្គ ហើយមានការកើតឡើងសម្បកកូលេជែនក្រិនបន្តិចម្ដងៗ ស្រោបជុំវិញតំបន់លិង្គឡើងរឹង។ ឯឡើងទម្ងន់ជាមួយកត្តារួមចំណែកដែរ ដោយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅផ្នែកពោះខាងក្រោម អាចបណ្ដាលឲ្យប្រវែងលិង្គមើលទៅខ្លីជាងមុន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕