ជំងឺបង្កដោយវីរុសអេចភីវី

ជំងឺបង្កដោយវីរុស HPV (អេចភីវី) - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​ប្រសិន​បើ​មាន​បញ្ហា​ ឬជំងឺបង្កដោយវីរុស អេចភីវី​ ​​កើត​ឡើង​តាមរយៈ​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺបង្កដោយវីរុសអេចភីវី

ហានិភ័យមួយចំនួនប្រុសៗគួរដឹង រឿងរួមភេទដោយប្រើមាត់

ការរួមភេទដោយប្រើមាត់គឺជាវិធីរួមភេទដែលបម្រើដល់ចំណង់ផ្លូវភេទដៃគូស្នេហា ។ ការអនុវត្ដវិធីបែបនេះ ថ្វីដ្បិតតែអាចជៀសផុតពីការមានផ្ទៃពោះ ប៉ុន្ដែនៅតែស្ថិតក្នុងហានិភ័យនៃការឆ្លងជំងឺផ្សេងៗជាច្រើនបាន។ តួយ៉ាងតាមការសិក្សាបានបង្ហាញថា ភាគរយដៃគូដែលចូលចិត្ដរួមភេទដោយប្រើមាត់ ប្រុសៗ ប្រឈមកើតជំងឺមហារីកមាត់ និងបំពង់ក ច្រើនជាងមនុស្សស្រី។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! អ្នកស្រី Gypsyamber D'Souza សាស្ដ្រាចារ្យស្រាវជ្រាវផ្នែកជំងឺមហារីក នៅសាកលវិទ្យាល័យ Johns Hopkins មានប្រសាសន៍ថា ដៃគូដែលចូលចិត្ដរួមភេទតាមមាត់ ភាគច្រើនបុរសៗប្រឈមនឹងការកើតជំងឺមហារីក មាត់នឹងបំពង់ក ច្រើនជាងស្រី្ដ នោះបណ្ដាលមកពី វីរុសបង្កជំងឺមហារីកមាត់ស្បូន HPV ដែល​ឈានដល់មហារីក។ ក្នុងចំណោម បុរស៣នាក់ មានចំនួន២នាក់ទៅហើយដែលកើតជំងឺមហារីក តាមរយៈការរួមភេទដោយប្រើមាត់។ [embed-health-tool-bmr] ការសិក្សានេះធ្វើឡើងលើប្រជាជនអាមេរិកកើតជំងឺមហារីកបំពង់ក និង មាត់ ដែលបានរួមភេទតាមមាត់ ដោយលទ្ធផលបង្ហាញថា​អ្នកជំងឺទាំងនោះស្ថិតក្នុងវ័យកណ្ដាលពេញប្រលូកនឹងការរួមភេទ ហើយបុរសច្រើនជាងស្រីចំនួន​២​ដងកើត​ជំងឺ​នេះ។ អ្នកស្រីបានបញ្ជាក់ទៀតថា អត្រានៃការរួមភេទតាមមាត់របស់យុវវ័យមានការកើនឡើង តែអត្រានៃការឆ្លងជំងឺកាមរោគតាមមាត់ លើស្រី្ដមានភាគរយតិចជាងបុរស។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/E3YXz2dqTlQ រឿងមួយដែលគួរកត់សម្គាល់ចំពោះមូលហេតុដែលបុរសៗប្រឈមខ្លាំងនឹងការកើតជំងឺមហារីច្រើនជាមនុស្សស្រីគឺថា បុរសៗដែលធ្លាប់ឆ្លងជំងឺកាមរោគតាមមាត់ មិនបានព្យាបាល ឲ្យបានជាដូចស្រីៗនោះទេ កត្ដានេះអាច​វិវត្ដទៅជាជំងឺមហារីកបាន។ ការឆ្លងជំងឺកាមរោគបានកើតឡើងស្ទើរតែទូទៅ ហើយមនុស្សភាគច្រើន ក៏បានព្យាបាល ម្ដង​ទៅពីរ​ដង ក្នុង១ឆ្នាំ។ ស្រីៗតែងតែចំណាយពេលពីនិត្យ​សុខភាព​ប្រចាំឆ្នាំ ដូច្នោះមានភាគរយតិចដែលអាចកើតឡើងជំងឺមហារីកបាន។ ដូច្នេះចូរប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកាមរោគ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ