backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 19

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?

រយៈពេលសម្រាប់ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូន គឺនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែតាមការណែរនាំរបស់គ្រូពេទ្យភាគច្រើន ដៃគូគួរតែរង់ចាំយ៉ាងហោចឲ្យបានចន្លោះ៨ ទៅ ១២សប្ដាហ៍ក្រោយសម្រាល។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

សុខភាពម្ដាយក្រោយពេលសម្រាល មានភាពទន់ខ្សោយមិនទាន់រឹងមាំល្អនោះទេ ម្យ៉ាងទៀតកម្រិតអ័រម៉ូនក្នុងរាងកាយ អារម្មណ៍ និង បម្រែបម្រួលទម្រង់សុខភាពផ្លូវភេទក៏មិនទាន់វិលត្រលប់ទៅរកស្ថានភាពល្អប្រសើរនោះដែរ ដូច្នេះត្រូវការពេលវេលាមួយរយៈសិន អាចចន្លោះយ៉ាងហោចពី៨ ទៅ ១២សប្ដាហ៍ក្រោយពេលសម្រាល។

តើការរួមភេទក្រោយពេលសម្រាលអាចប្រឈមបញ្ហាអ្វីខ្លះ?

ការរួមភេទក្រោយពេលសម្រាលមុន៨សប្ដាហ៍ អាចប្រឈមបញ្ហាកើតឡើងដូចជា៖

១.ទ្វារមាសមានសភាពស្ងួត

ស្ដ្រីក្រោយពេលសម្រាល សុខភាពផ្លូវភេទនៅមិនទាន់ល្អប្រសើរទាំងស្រុងនោះទេ ពិសេសប្រែបម្រួលអ័រម៉ូនក៏ស្ថិតក្នុងស្ថានភាពមិនប្រក្រតីជាកត្ដារំខានមិនអាចបញ្ចេញទឹករំអិលបម្រើការរួមភេទបាន ធ្វើទ្វារមាសមានសភាពស្ងួត ហើយនេះក៏ជាហេតុធ្វើឲ្យគាត់មិនទាន់មានអារម្មណ៍បង្កើតបរិយាកាសរីករាយជាមួយស្វាមីបាននោះដែរ។ ខណៈនោះប្រសិនបើដៃគូចង់បង្កើតបរិយាកាសរីករាយមែន ក៏អាចប្រើប្រាស់ទឹករំអិលជំនួយបាន។

២.ទ្វារមាសរលុង

ក្រោយពេលសម្រាល ទ្វារមាសស្ដ្រីនឹងមានការប្រែប្រួលទម្រង់ និងទំហំក៏រីកធំជាងមុន បណ្ដាលដៃគូរួមភេទមានអារម្មណ៍ថារលុង ហើយក៏មិនសូវមានអារម្មណ៍កក់ក្ដៅដូចកាលពីមិនទាន់មានកូននោះទេ។ ប៉ុន្ដែចំណុចនេះមិនមែនជាបញ្ហានោះទេ ឲ្យដៃគូទាំងពីររីករាយ និងយល់ពីគ្នា។

៣.ការឈឺចាប់

ការរួមភេទក្រោយពេលសម្រាល ស្ដ្រីអាចមានការឈឺចាប់ ប៉ុន្ដែករណីនេះមិនទាំងអស់នោះទេ ព្រោះស្ដ្រីមួយចំនួនក្នុងកំលុងសម្រាល អាចប៉ះពាល់ដល់ទ្វារ ដូចជាការដាច់រលាត់ ខូចខាតទ្រង់ទ្រាយដើម បូករួមទាំងករណីខ្លះទ្វារមាសមានសភាពស្ងួតជាដើម។ ប្រសិនបើការសម្រាល មិនប៉ះពាល់ទ្វារមាសគាត់ទេ នោះការរួមភេទនឹងមិនបង្កការឈឺចាប់នោះទេ។

៤.ប្រឈមឆ្លងមេរោគ

ការរួមភេទក្រោយពេលសម្រាល ជាការណែរនាំគួរតែប្រើប្រាស់ស្រោមអនាម័យ ដែលជាជម្រើសល្អបំផុត។ ការប្រើប្រាស់ស្រោមអនាម័យ អាចការពារបានទាំងខាងស្វាមី និង ខាងភរិយា ព្រោះអាចការពារពីពពួកបាក់តេរី ដែលយើងសម្អាតមិនបានស្អាតល្អមុនពេលរួមភេទ និងងាយបង្កទៅជាមេរោគ ប៉ះពាល់សុខភាព ពិសេសស្ដ្រីតែម្ដង ខណៈដែលសុខភាពស្បូននៅមិនទាន់រឹងមាំល្អ ងាយរងគ្រោះជាងខាងបុរស។

ស្រោម

វិធីល្អៗគួរអនុវត្ដប្រសិនបើចង់រួមភេទក្រោយពេលសម្រាល

សម្រាប់បុរសៗ ប្រសិនជាមានអារម្មណ៍ហើយនោះ គួរងាកមកមើលពីវិធីនេះសិនមុនពេលចាប់ផ្ដើម៖

  • បង្កើនបរិយាកាសរីករាយជាមុនសិន
  • បង្កើតសកម្មភាពផ្សេងៗឲ្យដៃគូមានអារម្មណ៍
  • ប្រើប្រាស់ទឹករំអិល

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម